SlideShare a Scribd company logo
1 of 16
Download to read offline
ការិយាល័យប្រចាំកម្ពុជា
ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េត្រូវបានបង្កើតឡើងក្នុងខែមេសា ឆ្នាំ១៩៩១ក្រោមការគ្រប់គ្រងរបស់ក្រសួង
ការបរទេសនៃសាធារណះរដ្ឋកូរ៉េ។ ក្នុងនាមជាស្ថាប័នរដ្ឋាភិបាលក្នុងការចាត់ចែងជំនួយរបស់រដ្ឋាភិបាលកូរ៉េក្នុងប្រទេស
កំពុងអភិវឌ្ឍន៍កយកាមានគោលដៅដើម្បីសំរបសំរួលការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់ប្រទេសដែលជាដៃគូរអភិវឌ្ឍន៍
របស់ខ្លួន និង លើកកំពស់ទំនាក់ទំនងសហប្រតិបត្តិការរវាងកូរ៉េ និង ប្រទេសកំពុងអភិវឌ្ឍន៍ជុំវិញពិភពលោក។
ការិយាល័យកយកាប្រចាំកម្ពុជា
ក្នុងឆ្នាំ២០១៣ កយកាមានការិយាល័យក្រៅប្រទេសសរុបចំនួន៤៦ការិយាល័យ ក្នុង ៤៤ប្រទេសដែលជាប្រទេសកំពុង
អភិវឌ្ឍន៍នៅជុំវិញពិភពលោក។ កយកាបានបង្កើតការិយាល័យក្រៅប្រទេសក្នុងទីក្រុងភ្នំពេញនៅឆ្នាំ២០០៣។ ការិយាល័យ
នេះត្រូវបានផ្លាស់ប្តូរទីតាំងមកកាន់ទីតាំងបច្ចុប្បន្នក្នុងខែធ្នូ ឆ្នាំ២០១១ ដែលបច្ចុប្បន្នមានបុគ្គលិកកូរ៉េ និង កម្ពុជា
សរុបចំនួន២៥នាក់។
មាតិការ
អំពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា)
អំពីគម្រោង
•កសិកម្ម និង ការអភិវឌ្ឍន៍ជនបទ
•ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធបៃតង
•ការអភិវឌ្ឍន៍ធនធានមនុស្ស
•សុខាភិបាល និងសេវាសុខភាព
កម្មវិធីបណ្តុះបណ្តាល
ភាពជាដៃគូរឯកជន និង សាធារណះ
អ្នកស្ម័គ្រចិត្តកូរ៉េ
ផែនទីគម្រោង
1
4
8
9
10
13
ចាប់តាំងពីការផ្តល់ជំនួយក្នុងឆ្នាំ១៩៩១ ហើយបន្តរហូតមកដល់ឆ្នាំ ២០១២នេះ កយកាបាន​​ផ្តល់​​​ជំនួយ
ប្រមាណជា ១០៥លានដុល្លាសហរដ្ឋអាមេរិក។ ក្នុងឆ្នាំ ២០១៣ ជំនួយរបស់កយកាដែល​​​បានផ្តល់មកកាន់
កម្ពុជាត្រូវបានប៉ាន់ប្រមាណថា ២៤លានដុល្លាដែលធ្វើអោយប្រទេសកម្ពុជាក្លាយជា​​​ប្រទេសទទួលជំនួយធំ
បំផុតលំដាប់ទី២បន្ទាប់ពីប្រទេសអាហ្គានីស្ថាន។ ក្នុងឆ្នាំ២០១១ កយកាស្ថិតក្នុងលំដាប់ថ្នាក់ទី ៧ ក្នុងជំនួយ
បរទេស (ជំនួយឥតសំណង និង ជំនួយកម្ចី) ក្នុងចំនោមប្រទេសម្ចាស់ជំនួយនានាដែលបានផ្តល់មកកាន់
ប្រទេសកម្ពុជា។
ចាប់តាំងពីកយកាបានបង្កើត ក្នុងប្រទេស
កម្ពុជា កយកាបានអនុវត្តន៍គម្រោងជំនួយ
ចំនួន ៣៧គម្រោង បានអញ្ជើញកម្ម
សិក្សាការីចំនួន ២២១៨នាក់ ទៅទទួល
ការបណ្តុះបណ្តាល ក្នុងប្រទេសកូរ៉េ និង
បានបញ្ជូនអ្នកស្មគ្រ័ចិត្តកូរ៉េចំនួន៣២៦នាក់
និងបង្កើតភាពជាដៃគូរជាមួយ វិស័យ
ឯកជន និងសាធារណៈចំនួន៦១គម្រោង។
8.7
2007 2008 2009 2010 2011 2012 2013
(Plan)
13.1
6.8
15.3
17.9 20.1
24.3
ការអនុវត្តន៍ជំនួយរបស់
ការិយាល័យកយកាប្រចាំកម្ពុជា
កិច្ចសហ
ប្រតិបត្តិការ
ពហុភាគី
ការបញ្ជូន
អ្នកជំនាញការ
កូរ៉េ
កម្មវិធី
បណ្តុះបណ្តាល
អ្នកស្ម័គ្រចិត្ត
កូរ៉េ
ភាពជាដៃគូ
វិស័យឯកជន
និងសាធារណៈ
គម្រោង
ជំនួយប្រចាំឆ្នាំរបស់កយកាក្នុងប្រទេសកម្ពុជា (ឯកតាលានដុល្លារ)
2
កយកាគាំទ្រការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា តាមរយៈយុទ្ធសាស្ត្រភាពជាដៃគូររបស់ប្រទេសដែលហៅកាត់ជា
ភាសាអង់គ្លេសថា CPS ។  យុទ្ធសាស្ត្រនេះផ្តល់ជាទិសដៅដល់រដ្ឋាភិបាលកូរ៉េលើការផ្តល់ជំនួយសំរាប់
ការអភិវឌ្ឍន៍។
CPS កម្ពុជារបស់កយកាផ្តោតលើវិស័យអាទិភាពចំនួន ៤រួមមាន កសិកម្ម ក ារអភិវឌ្ឍន៍ជនបទ ហេដ្ឋា
រចនាសម្ព័ន្ធ ការអភិវឌ្ឍន៍ធនធានមនុស្ស និង សុខាភិបាល។ វិស័យអទិភាពទាំង៤នេះគឺស្របនឹងផែនការ
យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ដើម្បីផ្តល់នូវជំនួយអភិវឌ្ឍន៍ដ៏មានប្រសិទ្ធភាពដល់ប្រទេសកម្ពុជា។
ការបង្កើតផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រជាតិ
និង យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កយកា
បង្កើន
ផលិតភាព
ជនបទ
ការអភិវឌ្ឍន៍
វិស័យឯកជន
ការអភិវឌ្ឍន៍
ធនធានមនុស្ស
ការស្ថាបនា
ហេដ្ឋារចនា
សម្ព័ន្ធរូបវ័ន្តឧស្សាហកម្មបៃតង
និងថាមពល
កសិកម្ម និងការ
អភិវឌ្ឍន៍ជនបទ
សេវាសុខាភិបាល
និងវេជ្ជសាស្ត្រ
ការអភិវឌ្ឍន៍
ធនធានមនុស្ស
វិស័យអទិភាព
របស់កយកា
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ
3
១ កសិកម្ម និង ការអភិវឌ្ឍន៍ជនបទ
ក្នុងវិស័យកសិកម្ម និង ការអភិវឌ្ឍន៍ជនបទ កយកាជួយដល់ការលើកកំពស់ការអភិវឌ្ឍន៍ដ៏ទូលំទូលាយ
ក្នុងតំបន់ជនបទ ដើម្បីកាត់បន្ថយភាពក្រីក្រតាមរយៈការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ការគាំទ្រការអភិវឌ្ឍន៍
ជំនាញកសិកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និង ការជំរុញការផ្តល់វិភាគទានពីវិស័យឯកជន។
គម្រោងអភិវឌ្ឍន៍ជនបទចំរុះក្នុងស្រុកក្រូចឆ្មា (២០១០ ដល់ ២០១២ /២.៥លានដុល្លា)
គម្រោងនេះបានចាប់ផ្តើមក្នុងឆ្នាំ២០១០ ដែលសមិទ្ធផលនេះ ត្រូវបានបង្កើតឡើងដើម្បីបង្កើនប្រាក់ចំនូល
នៅតំបន់ជនបទ តាមរយៈការបង្កើនផលិតភាពកសិកម្ម និងបច្ចេកទេសកសិកម្ម  និងការបង្កើត
មូលដ្ឋានគ្រឹះស្ថេរភាពកសិកម្ម។ វាបានជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនជនបទតាមរយៈ
ការផ្តល់នូវប្រព័ន្ធទឹកសំរាប់ប្រើប្រាស់ គ្រឿងបរិក្ខាអនាម័យ និង សេវាកម្មផ្សេងៗទៀត។
គម្រោង
កាលពីថ្ងៃទី១ខែកក្កដាឆ្នាំ២០១២ដែលជា
''ទិវាមច្ឆាជាតិ'' ដែលបានប្រារព្ធឡើងដើម្បី
អបអរសាទរ ដល់ភាពសំបូរសប្បាយនៃផល
នេសាទរបស់ប្រទេសកម្ពុជា ហើយក៏ជាថ្ងៃ
បញ្ចប់ គម្រោងអភិវឌ្ឍន៍ជនបទចំរុះស្រុក
ក្រូចឆ្មារ ដែលត្រូវបានធ្វើឡើងប្រកបដោយ
ភាពជោគជ័យក្រោមអធិបតីភាពរបស់សម្តេច
អគ្គមហាសេនាបតីតេជោហ៊ុនសែននាយក
រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
គម្រោងអភិវឌ្ឍន៍ជនបទនៅក្នុងស្រុកក្រូចឆ្មា ខេត្តកំពង់ចាម
ការងារមូលដ្ឋាន
ផ្លាករបស់គំរោង
នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើការព្រលែងកូនត្រីក្នុងទន្លេ
4
គម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប (២០០៥ ដល់ ២០១៤/ ១៩.៤ លានដុល្លា)
ការសាងសង់ដើម្បីពង្រីកផ្លូវវាងក្រុងសៀមរាបបានចាប់ផ្តើមក្នុងឆ្នាំ២០០៥ ហើយបាន បញ្ចប់តំណាក់
កាលទី១ និង ទី២ ក្នុងឆ្នាំ២០១២។ គោលដៅក្នុងការសាងសង់ផ្លូវវាងក្នុងតំបន់ជាយតំបន់អង្គ គឺ
ដើម្បីពង្វៀងចរាចរណ៍ពីតំបន់ទីប្រជុំជនជនបទ ដើម្បីជួយរក្សាការពារប្រាសាទអង្គវត្តដែលជាបេតិកភ័ណ្ឌ
ពិភពលោក និងដើម្បីបង្កើនប្រាក់ចំនូលក្នុងវិស័យទេសចរណ៍និងការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈការ
ធ្វើអោយប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
២ ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតង
កយកាមានគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ដោយនិរន្តភាព  និងដែលមិនប៉ះពាល់បរិស្ថាន
តាមរយៈការពង្រឹងសមត្ថភាពក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់ជំនួយសំរាប់ការសាងសង់ប្រព័ន្ធ
ផ្លូវថ្នល់ រោងចក្រថាមពល និងប្រព័ន្ធពាក់ព័ន្ធផ្សេងៗទៀត។
គម្រោងសំរាប់ការបង្កើតប្រព័ន្ធថាមពល
ប្រើប្រាស់ពន្លឺព្រះអាទិត្យក្នុងប្រទេសកម្ពុជា
(២០០៩ ដល់២០១១/ ២.២លានដុល្លា)
វាជាគម្រោងពីរផ្សេងគ្នាគឺ ក្នុងភូមិកោះស្លា និងភ្នំគូលែន
ដែលស្ថិតក្នុងខេត្តតាកែវ និងសៀមរាបដែលរោងចក្រ
ថាមពលប្រព័ន្ធព្រះអាទិត្យ ត្រូវបានបង្កើតឡើងដើម្បី
ផ្តល់អគ្គិសនីដល់ប្រជាជនដែលរស់នៅក្នុងភូមិ។ តាំង
ពីមុនមក ក្នុងភូមិទាំងមូលពុំមានអគ្គីសនីទេ ហើយការ
សាងសង់បន្ទះសូឡានេះ បានជួយសម្រួលដល់ជីវភាព
រស់នៅរបស់ប្រជាជន ដែលធ្វើអោយមានការកើនឡើង
នូវសកម្មភាពសេដ្ឋកិច្ចជាច្រើន ដូចជាការសាងសង់
លំនៅដ្ឋានថ្មីៗ និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗទៀត។
ការផ្លាស់ប្តូរផ្លូវក្រវ៉ាត់សៀមរាប
ឧបករណ៍រោងចក្រផលិតថាមពលដោយប្រព័ន្ធព្រះអាទិត្យ
5
៣ ការអភិវឌ្ឍន៍ធនធានមនុស្ស
កយកធ្វើការគាំទ្រទៅលើគុណភាពនៃការអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការធ្វើអោយប្រសើរឡើងនូវគុណភាព
នៃការអប់រំក្នុងការប្រើប្រាស់ប្រព័ន្ធ ICT និងការពង្រឹងគោលនយោបាយក្នុងការកសាងសមត្ថភាព។
ការសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស HRD កម្ពុជា-កូរ៉េ
(២០១០ ដល់ ២០១៤/៧.៤៥លានដុល្លា)
គម្រោងនេះចាប់ផ្តើមក្នុងឆ្នាំ២០១០ ហើយរំពឹងថានឹងត្រូវបានបញ្ចប់ក្នុងឆ្នាំ២០១៤។ នៅពេលដែលបញ្ចប់
ការសាងសង់អគារមជ្ឈមណ្ឌល HRD  ដែលមានទីតាំងនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ  វានឹងផ្តល់
ការអប់រំដែល មានលក្ខណៈល្អប្រសើរដល់សិស្សនិសិ្សត បុគ្គលិក អ្នកស្រាវជ្រាវ និងប្រជាជនកម្ពុជាទាំងអស់។
តាមរយៈការផ្តល់ការបង្រៀនមុខជំនាញភាសាកូរ៉េ ICT និងអភិបាលកិច្ច អគារនេះនឹងរួមចំណែកដល់
ការអភិវឌ្ឍន៍ និងការបណ្តុះបណ្តាលធនធានមនុស្សឲ្យកាន់តែមានគុណភាពខ្ពស់។
ពិធីចុះហត្ថលេខារបស់មជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (ខាងឆ្វេង) ការធ្វើទស្សនៈកិច្ចនៅមជ្ឍមណ្ឌលសហប្រតិបត្តិការ
កម្ពុជា-កូរ៉េ (ស្តាំ) រូបភាពទាំងមូលរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (ខាងក្រោម)
ការសហការជាមួយវិស័យឯកជននេះត្រូវបានស្គាល់ថាជា ការសហការនៃភាពជាដៃគូររវាងវិស័យឯកជន និង
សាធារណៈដែលកយកា និងវិស័យឯកជនអនុវត្តគម្រោងរួមគ្នា ហើយវិស័យឯកជនមានតួនាទីចាត់ចែងការត្រួត
ពិនិត្យសេវាកម្មទាំងនោះ។ គម្រោងដែលស្ថិតក្នុងភាពជាដៃគូរវាងវិស័យឯកជន  និងវិស័យសាធារណៈទាំងនេះ
មានសារសំខាន់ណាស់ព្រោះវិស័យឯកជនជាអ្នកត្រួតពិនិត្យគម្រោងដើម្បីបង្កើតប្រសិទ្ធភាព និងស្ថេរភាពជំនួយ។
គម្រោងសំរាប់លើកកម្ពស់សេវាកម្មរបស់មន្ទីរពេទ្យខេត្តសៀមរាប នៅក្នុងប្រទេសកម្ពុជា
(២០១០ ដល់ ២០១២/៣.៣លានដុល្លា)
គម្រោងនេះ សំដៅលើការសាងសង់មជ្ឈមណ្ឌល
គាំពារសុខភាពមាតា និងទារក (Maternal Child
Medical Center) និងផ្តល់ការលើកកំពស់សេវា
សុខភាព។  គម្រោងនេះត្រូវបានអនុវត្តរួមគ្នាជាមួយ
នឹងសាកលវិទ្យាល័យពេទ្យ  ស៊ុនជុងហ្យ៉ាង របស់
ប្រទេសកូរ៉េ។ កយកាមានតួនាទីសាងសង់មន្ទីរពេទ្យ
និងផ្គត់ផ្គង់សំភារៈបរិក្ខាពេទ្យ ហើយសាកលវិទ្យា
ល័យពេទ្យ ស៊ុនជុងហ្យ៉ាង  មានតួនាទីផ្តល់ការ
បណ្តុះបណ្តាលផ្នែកសុខាភិបាល និងត្រួតពិនិត្យ
សេវានានាបន្ទាប់ពីគម្រោងត្រូវបានបញ្ចប់។
៤ សុខាភិបាល
កយកាបានផ្តល់ការគំាទ្រដើម្បីធ្វើអោយប្រសើរឡើងនូវគុណភាពនៃសេវាសុខភាពក្នុងប្រទេសកម្ពុជា តាមរយៈ
ការពង្រឹងសមត្ថភាពធនធានមនុស្ស និងស្ថាប័ន និងការបង្កើននូវការប្រើប្រាស់នូវសេវាសុខភាព។
មជ្ឈមណ្ឌលសុខភាពមាតា និងទារក របស់មន្ទីរពេទ្យខេត្តសៀមរាប
កយកា ស្ថាប័នឯកជន
សេវាកម្មត្រួតពិនិត្យ
និងតាមដាន
ពង្រឹងសមត្ថភាព
ផ្នែកថែរក្សាសុខភាព
ការសាងសង់មន្ទីរពេទ្យ
និងការផ្តល់សំភារៈ
7
កម្មវិធីបណ្តុះបណ្តាល
មន្រី្តរាជការរបស់រដ្ឋាភិបាលកម្ពុជាត្រូវបានអញ្ជើញ
អោយចូលរួមក្នុងវគ្គបណ្តុះបណ្តាលផ្សេងៗស្តីពីបទ
ពិសោធន៍ និងចំណេះដឹងរបស់កូរ៉េទៅលើការអភិវឌ្ឍន៍។
កម្មវិធីបណ្តុះបណ្តាលនេះ  បង្កើតឡើងដើម្បីបង្កើន
សមត្ថភាពកម្មសិក្សាការី និងដើម្បីបង្កើតទំនាក់ទំនង
ល្អរវាងកូរ៉េ និងកម្ពុជា។
ចាប់តាំងពីឆ្នាំ១៩៩៤ កម្មសិក្សាការីចំនួន២២១៨នាក់
ត្រូវបានអញ្ជើញទៅសិក្សានៅកូរ៉េ ហើយកម្មសិក្សា
ការីប្រមាណជា១០០ ទៅ២០០នាក់ទទួលការបណ្តុះ
បណ្តាលក្នុងប្រទេសកូរ៉េរៀងរាល់ឆ្នាំ។
កយកា ក៏បានទ្រទ្រង់កិច្ចប្រជុំអតីតកម្មសិក្សាដែល
មានឈ្មោះថាសមាគមន៍អតីតនិស្សិត កម្ពុជា-កូរ៉េ
រឺហៅកាត់ថា CAMKAA ដើម្បីសំរបសំរួលការចែក
រំលែកចំណេះដឹង ជំនាញ និងធនធានរវាងអ្នកចូលរួម
ទាំងអស់ ក្នុងកម្មវិធីបណ្តុះបណ្តាលកយកា។ សមាគមន៍
អតីតនិស្សិត កម្ពុជា-កូរ៉េ មានគោលដៅជួយដល់
ការលើកកំពស់ទំនាក់ទំនង និងចំណងមិត្តភាពរវាង
កូរ៉េ និង កម្ពុជា។
ការទទួលការបណ្តុះបណ្តាលជាផ្លូវការរបស់កម្ពុជាក្នុងប្រទេសកូរ៉េ
បដិសណ្ឋារកិច្ច CAMKAA ២០១២
8
កយកាគាំទ្រស្ថាប័នឯកជនដែលផ្តល់ជំនួយទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកាត់បន្ថយភាពក្រីក្រនិង
បង្កើនសុខមាលភាពក្នុងប្រទេស។
កយការទ្រទ្រង់អង្គកាក្រៅរដ្ឋាភិបាលនានារបស់ កូរ៉េក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីភាពជាដៃគូរ
អង្គការសង្គមស៊ីវិល Civil Society Organizaton-CSO។
កម្មវិធីទំនួលខុសត្រូវសង្គម Corporate Social Responsibility-CSR លើកកំពស់កិច្ចសហប្រតិបតិ្ត
ការគម្រោងនានារវាងកយកា និងសាជីវកម្មកូរ៉េដើម្បីផ្តល់ជំនួយទៅកាន់សង្គមទាំងមូល។
ចំពោះកម្មវិធីសាកលវិទ្យាល័យដើម្បីសហប្រតិបត្តិការអភិវឌ្ឍន៍ កយកាបានគាំទ្រដល់សាកលវិទ្យាល័យ
នានាក្នុងប្រទេសកូរ៉េដើម្បីបន្តអភិវឌ្ឍន៍គម្រោងក្នុងប្រទេសកម្ពុជា។
ចាប់តំាងពីភាពជាដៃគូរជាមួយវិស័យឯកជន បានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ កយកាបានអនុវត្តគម្រោងសរុបចំនួន
៦១គម្រោង ហើយក្នុងឆ្នាំ២០១៣កយកាបានគាំទ្រវិស័យឯកជន និងសាធារណៈចំនួន១៨នៅក្នុងប្រទេសកម្ពុជា។
ភាពជាដៃគូររវាងវិស័យឯកជន និង សាធារណៈ
កយកា
កម្មវិធីសកល
វិទ្យាល័យ
សម្រាប់សហ
ប្រតិបត្តិការ
អភិវឌ្ឍន៍
កម្មវិធី
ទំនួលខុសត្រូវ
សង្គមរបស់
សហគ្រិន
កម្មវិធី
ភាពជាដៃគូ
នៃអង្គការ
សង្គមស៊ីវិល
9
អ្នកស្មគ្រ័ចិត្តកូរ៉េ ទទួលការបណ្តុះបណ្តាលចំនួន ១២
សប្តាហ៍ មុនពេលត្រូវបានបញ្ជូនទៅកាន់តំបន់ការងារ
របស់ពួកគេ ដើម្បីបំពេញបេសកម្មក្នុងរយៈពេល២ឆ្នាំ។
បច្ចុប្បន្ននេះ មានអ្នកស្ម័គ្រចិត្តកូរ៉េចំនួន៩០នាក់ ដែល
ត្រូវបានបញ្ជូនមកប្រទេសកម្ពុជាក្នុង២០ខេត្តរាជធានី។
ក្នុងវិស័យអប់រំ អ្នកស្មគ្រ័ចិត្តបង្រៀនភាសាកូរ៉េ អប់រំ
កុមារតូច ការអប់រំកាយ  និងហ្វឹកហ្វឺនកុំព្យូទ័រ។ ចំនែក
ឯក្នុងវិស័យសុខាភិបាល គិលានុបដ្ឋាយិកា និង
វេជ្ជបណ្ឌិតក្នុងកិច្ចសហការអន្តរជាតិជាច្រើនរូបត្រូវបាន
បញ្ជូនមកកាន់ប្រទេសកម្ពុជា។ នៅក្នុងប្រទេសកម្ពុជា
មានអ្នកស្ម័គ្រចិត្តផ្នែកភាសាកូរ៉េច្រើនជាងគេ។
តារាងបែងចែកអ្នកស័គ្រចិត្តតាមជំនាញ
‘03 ‘07
4
36
23
37
34
47
43 44
32
‘04 ‘08‘05 ‘09‘06 ‘10 ‘11
អ្នកស្មគ្រ័ចិត្តកូរ៉េក្នុងប្រទេសកម្ពុជា
ភាសាកូរ៉េ
គិលានុបដ្ឋាកយិកា
អប់រំកុមារតូច
អប់រំកាយ
កុំព្យូទ័រ
ផ្សេងៗ
ចំនួនអ្នកស្ម័គ្រចិត្ត (២០០៣-២០១២)
អ្នកស្ម័គ្រចិត្តកំពុងបង្រៀនភាសាកូរ៉េ
វេជ្ជបណ្ឌិតសហប្រតិបត្តិការអន្តរជាតិ
និងគិលានុបដ្ឋាយិកាក្នុងវិស័យសុខាភិបាល
10
អ្នកស្មគ្រ័ចិត្តកូរ៉េក្នុងប្រទេសកម្ពុជា បានបង្កើតក្រុមស្មគ្រ័ចិត្តផ្ទាល់ខ្លូនរបស់គេដែលអោយឈ្មោះថា ក្រុម
សុខសប្បាយ។ ពួកគេបានប្រជុំគ្នារៀងរាល់មួយខែម្តងក្នុងអំឡុងពេលចុងសប្តាហ៍ រឺ ថ្ងៃឈប់សំរាក ហើយ
ពួកគេចុះទៅកន្លែងនានាក្នុងសហគមន៍ និង កន្លែងធ្វើការងាររបស់អ្នកស្មគ្រ័ចិត្តក្រោមសកម្មភាពនានាដូច
ជា ផ្នែកសុខភាព និង អប់រំ។
អ្នកស្ម័គ្រចិត្តកំពុងបំពេញសកម្មភាពក្នុងកម្មវិធីសុខសប្បាយ
ខ្ញុំនឹកគាត់។ ក្រោយពីថ្ងៃឈប់សំរាកនៃពិធីបុណ្យចូលឆ្នាំខ្មែរ ខ្ញុំបានលឺព័ត៌មានសោធនាកម្មដ៏រន្ធត់មួយអំពីសិស្សរបស់ខ្ញុំម្នាក់
ជួបគ្រោះថ្នាក់មួយដោយធ្លាក់ពីលើផ្ទះដែលមានកំពស់២ជាន់ ហើយបានបាត់បង់ជីវិត។ មរណៈភាពនៃសិស្សជាទីស្រលាញ់
របស់ខ្ញុំនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើរូបខ្ញុំ។ ទោះបីជារយៈពេលមួយឆ្នាំបានកន្លងផុតទៅក៏ដោយ ខ្ញុំនៅតែនឹក
ស្រណោះរូបគាត់ជានិច្ច។ គាត់មានភ្នែកធំថ្លាដូចកែវ ហើយចិត្តល្អ។ ក្នុងអំឡុងពេលពិនិត្យសុខភាពរបស់
សិស្ស ភ្នែករបស់គាត់ផ្តល់សញ្ញាណថាមានបញ្ហា។ ក្រោយពីធ្វើការពិគ្រោះយោបល់ជាមួយគ្រូប្រចាំថ្នាក់
ខ្ញុំបាននាំយកសិស្សនោះទៅកាន់មន្ទីរពេទ្យភ្នែកដើម្បីកាត់វែនតាអោយគាត់។ ខ្ញុំនៅតែចងចាំភាពរំភើបនិង ស្នាម
ញញឹម នៅពេលដែលគាត់ពាក់វែនតា ហើយលាន់មាត់ថាគាត់អាចមើលឃើញអក្សកាត់តែច្បាស់។ ផ្ទុយ
មកវិញ មុនពេលដែលគាត់អាចមើលឃើញអក្សរបានច្បាស់តាមរយៈវែនតាថ្មីនោះ គាត់បានចាកចេញពី
ពិភពលោកនេះ  នឹងបានបន្សល់ទុកនូវក្តីភ័យខ្លាចដ៏ធំក្នុងបេះដូងរបស់ខ្ញុំ។  ក្មេងៗគឺជាគ្រូរបស់ខ្ញុំ។
ខ្ញុំរៀនពីពួកគេ ខ្ញុំអាចមើលឃើញមោទនភាពរបស់ខ្ញុំតាមរយៈកែវភ្នែករបស់គេ។ មរណភាពរបស់
គាត់បានកន្លងផុតទៅមួយឆ្នាំទៅហើយ។ ខ្ញុំនៅតែចងចាំគាត់ ហើយខ្ញុំបានបួងសួងអោយគាត់។
នាពេលរសៀល ក្នុងថ្នាក់រៀនមួយដែលខ្ញុំតែងតែបង្រៀនសិស្ស
នូវទ្រឹស្តីដំបូង និង មើលពួកគេអនុវត្ត ពីផ្នែកខាងក្រោយនៃ
បន្ទប់រៀន។ សិស្សពិសេសម្នាក់បានទាក់ទាញចំនាប់អារម្មណ៍
របស់ខ្ញុំ។ គាត់វាយកុំព្យូទ័រដោយប្រើម្រាមដៃខាងឆ្វេងតែម្ខាង។
ខ្ញុំបានចូលទៅជិតគាត់ ហើយបង្ហាញពីរបៀបប្រើដៃទាំងសង
ខាងដើម្បីវាយកុំព្យូទ័រ ប៉ុន្តែគាត់នៅតែបន្តវាយកុំព្យូទ័រដោយ
ប្រើដៃឆ្វេងតែម្ខាង។ ខ្ញុំមិនសប្បាយចិត្តព្រោះខ្ញុំគិតថាគាត់មិន
យកចិត្តទុកដាក់ស្តាប់ការបង្ហាញរបស់ខ្ញុំ។ ខ្ញុំក៏បានកែប្រែការ
វាយកុំព្យូទ័ររបស់គាត់ម្តងទៀតហើយ ខ្ញុំក៏ចាប់អារម្មណ៍ឃើញ
ថាដៃខាងស្តាំរបស់គាត់ពិការ ហើយមិនអាចប្រើដូចធម្មតា
បានទេ។ ខ្ញុំមានការខ្មាស់អៀនយ៉ាងខ្លាំងដែលខ្ញុំមើលរំលង
បញ្ហារបស់គាត់។ កន្លងមកខ្ញុំតែងតែពិចារណាសំខាន់ទៅលើ
ការស្ម័គ្រចិត្តនៅឯណា និង ស្ម័គ្រចិត្តធ្វើអ្វី ។ តែពេលនេះខ្ញុំដឹង
ថាតើគួរតែធ្វើការស្មគ្រ័ចិត្តយ៉ាងដូចម្តេច ដើម្បីអោយការងារ
ស្មគ្រ័ចិត្តកាន់តែមានប្រសិទ្ធភាព។ ការចែករំលែកចំណេះ
ដឹង និង អ្វីដែលយើងបានដឹងគឺមានតំលៃយ៉ាងខ្លាំង តែអ្វីដែល
សំខាន់ជាងគេនោះគឺការបង្ហាញការគោរព និង យល់ពីមនុស្ស
ដែលទទួលសកម្មភាពស្មគ្រ័ចិត្តរបស់យើង។ ខ្ញុំចែក
រំលែកបទពិសោធន៍នេះ ដើម្បីអោយ
ការខិតខំប្រឹងប្រែងរបស់អ្នកស្មគ្រ័
ចិត្តរបស់យើង មិនទទួលបាននូវ
ភាពឥតប្រយោជន៍។ ជាទីបញ្ចប់
ខ្ញុំសូមអរគុណនិងសុំទោស
ទៅកាន់សិស្ស ដែលបាន
បង្រៀនខ្ញុំពី គុណតំលៃ
នៃការស្ម័គ្រចិត្ត ដ៏ពិត
ប្រាកដ។
ថ្ងៃដំបូងរបស់ខ្ញុំ ក្នុងនាមជាគ្រូបង្រៀនក្នុងសាលាមត្តេយ្យសង្គម
រាស្ត្រនិយម ខ្ញុំបានឃើញក្មេងជាច្រើនដែលកំពុងតែយំព្រោះពួក
គេមិនចង់ឃ្លាតពីម្តាយរបស់គេ។ ក្មេងទាំងនេះយំរាល់ថ្ងៃអស់
រយៈពេល១ខែ ហើយខ្ញុំបានចាប់ផ្តើមមានចំងល់ចំពោះបញ្ហានេះ។
ខ្ញុំដឹងថា ក្មេងមិនសប្បាយចិត្តក្នុងការមកសាលាដែលគ្មានភ្លើង
អគ្គិសនី រឺតុត្កតាកំប្លែងដើម្បីលេងនោះទេ។ ខ្ញុំចង់អោយពួកគេ
ចង់មកសាលារៀន ហើយរីករាយក្នុងការរៀន។ ខ្ញុំបានពិភាក្សាជា
មួយនឹងអ្នកស្មគ្រ័ចិត្តដ៏ទៃទៀតលើបញ្ហានេះ ហើយទាំងអស់គ្នាបាន
ចាប់ផ្តើមបង្កើតសំភារៈអបរំនិងបង្រៀនដើម្បីបង្កើតបរិយាកាស
សិក្សាទាក់ទាញ និងស្រស់ស្អាតដល់សិស្ស។ ជាមួយសំភារៈ
ជាច្រើន យើងបានបណ្តុះបណ្តាលលោកគ្រូអ្នកគ្រូក្នុងតំបន់ ហើយ
យើងបានឃើញភាពរីករាយរបស់គេ ហើយយើងបានលើកទឹកចិត្ត
អោយគ្រូទាំងអស់ផ្តល់ការបង្រៀនដ៏សប្បាយទាំងនេះទៅកាន់
សិស្សរបស់គេរៀងខ្លួន។ វាគ្រាន់តែជាការចាប់ផ្តើមនៃសកម្មភាព
ជាច្រើនចំពោះសិស្សរបស់គេតែប៉ុណ្ណោះ។ យើងបង្កើតការអប់រំ
ថ្នាក់តន្រ្តីសិល្បៈសកម្មភាពកីឡានិងថ្នាក់ផ្សេងៗបន្តបន្ទាប់ទៀត។
ការអភិវឌ្ឍន៍សកម្មភាពទាំងនេះមិនងាយស្រួលនោះឡើយ ប៉ុន្តែ
ស្នាមញញឹមដ៏រីករាយរបស់ក្មេងៗ បានជំរុញអោយយើងព្យាយាម
បន្តឆ្ពោះទៅមុខជានិច្ច។
កញ្ញា ស៊ីន យ៉ុងជីន ក្រុម៣០
លោក គីម ហ៊េសុង ក្រុម៣៣
អំពីអ្នកស្មគ្រ័ចិត្ត
កញ្ញា គីម មុនហ្វា ក្រុម៣២
ប្រអប់សំបុត្រលេខ ៤៨៧, ភ្នំពេញថោវើ, ជាន់ទី១២, លេខ៤៤៥,
មហាវិថីព្រះមុន្នីវង្ស កែងផ្លូវ ២៣២, សង្កាត់បឹងព្រលិត, ខណ្ឌ៧មករា,
រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖ (៨៥៥) ២៣ ៩៦៤ ១៥០ / ១ / ៣
ទូរសារ៖ (៨៥៥) ២៣ ៩៦៤ ១៥២
អុីម៉ែល៖ cambodia@koica.go.kr
គេហទំព័រ៖ www.koicacambodia.org
ហ្វេសប៊ុក៖ www.facebook.com/koica.cambodia
បង្កើតពិភពលោកដ៏ល្អប្រសើរមួយទាំងអស់គ្នា

More Related Content

Featured

2024 State of Marketing Report – by Hubspot
2024 State of Marketing Report – by Hubspot2024 State of Marketing Report – by Hubspot
2024 State of Marketing Report – by HubspotMarius Sescu
 
Everything You Need To Know About ChatGPT
Everything You Need To Know About ChatGPTEverything You Need To Know About ChatGPT
Everything You Need To Know About ChatGPTExpeed Software
 
Product Design Trends in 2024 | Teenage Engineerings
Product Design Trends in 2024 | Teenage EngineeringsProduct Design Trends in 2024 | Teenage Engineerings
Product Design Trends in 2024 | Teenage EngineeringsPixeldarts
 
How Race, Age and Gender Shape Attitudes Towards Mental Health
How Race, Age and Gender Shape Attitudes Towards Mental HealthHow Race, Age and Gender Shape Attitudes Towards Mental Health
How Race, Age and Gender Shape Attitudes Towards Mental HealthThinkNow
 
AI Trends in Creative Operations 2024 by Artwork Flow.pdf
AI Trends in Creative Operations 2024 by Artwork Flow.pdfAI Trends in Creative Operations 2024 by Artwork Flow.pdf
AI Trends in Creative Operations 2024 by Artwork Flow.pdfmarketingartwork
 
PEPSICO Presentation to CAGNY Conference Feb 2024
PEPSICO Presentation to CAGNY Conference Feb 2024PEPSICO Presentation to CAGNY Conference Feb 2024
PEPSICO Presentation to CAGNY Conference Feb 2024Neil Kimberley
 
Content Methodology: A Best Practices Report (Webinar)
Content Methodology: A Best Practices Report (Webinar)Content Methodology: A Best Practices Report (Webinar)
Content Methodology: A Best Practices Report (Webinar)contently
 
How to Prepare For a Successful Job Search for 2024
How to Prepare For a Successful Job Search for 2024How to Prepare For a Successful Job Search for 2024
How to Prepare For a Successful Job Search for 2024Albert Qian
 
Social Media Marketing Trends 2024 // The Global Indie Insights
Social Media Marketing Trends 2024 // The Global Indie InsightsSocial Media Marketing Trends 2024 // The Global Indie Insights
Social Media Marketing Trends 2024 // The Global Indie InsightsKurio // The Social Media Age(ncy)
 
Trends In Paid Search: Navigating The Digital Landscape In 2024
Trends In Paid Search: Navigating The Digital Landscape In 2024Trends In Paid Search: Navigating The Digital Landscape In 2024
Trends In Paid Search: Navigating The Digital Landscape In 2024Search Engine Journal
 
5 Public speaking tips from TED - Visualized summary
5 Public speaking tips from TED - Visualized summary5 Public speaking tips from TED - Visualized summary
5 Public speaking tips from TED - Visualized summarySpeakerHub
 
ChatGPT and the Future of Work - Clark Boyd
ChatGPT and the Future of Work - Clark Boyd ChatGPT and the Future of Work - Clark Boyd
ChatGPT and the Future of Work - Clark Boyd Clark Boyd
 
Getting into the tech field. what next
Getting into the tech field. what next Getting into the tech field. what next
Getting into the tech field. what next Tessa Mero
 
Google's Just Not That Into You: Understanding Core Updates & Search Intent
Google's Just Not That Into You: Understanding Core Updates & Search IntentGoogle's Just Not That Into You: Understanding Core Updates & Search Intent
Google's Just Not That Into You: Understanding Core Updates & Search IntentLily Ray
 
Time Management & Productivity - Best Practices
Time Management & Productivity -  Best PracticesTime Management & Productivity -  Best Practices
Time Management & Productivity - Best PracticesVit Horky
 
The six step guide to practical project management
The six step guide to practical project managementThe six step guide to practical project management
The six step guide to practical project managementMindGenius
 
Beginners Guide to TikTok for Search - Rachel Pearson - We are Tilt __ Bright...
Beginners Guide to TikTok for Search - Rachel Pearson - We are Tilt __ Bright...Beginners Guide to TikTok for Search - Rachel Pearson - We are Tilt __ Bright...
Beginners Guide to TikTok for Search - Rachel Pearson - We are Tilt __ Bright...RachelPearson36
 

Featured (20)

2024 State of Marketing Report – by Hubspot
2024 State of Marketing Report – by Hubspot2024 State of Marketing Report – by Hubspot
2024 State of Marketing Report – by Hubspot
 
Everything You Need To Know About ChatGPT
Everything You Need To Know About ChatGPTEverything You Need To Know About ChatGPT
Everything You Need To Know About ChatGPT
 
Product Design Trends in 2024 | Teenage Engineerings
Product Design Trends in 2024 | Teenage EngineeringsProduct Design Trends in 2024 | Teenage Engineerings
Product Design Trends in 2024 | Teenage Engineerings
 
How Race, Age and Gender Shape Attitudes Towards Mental Health
How Race, Age and Gender Shape Attitudes Towards Mental HealthHow Race, Age and Gender Shape Attitudes Towards Mental Health
How Race, Age and Gender Shape Attitudes Towards Mental Health
 
AI Trends in Creative Operations 2024 by Artwork Flow.pdf
AI Trends in Creative Operations 2024 by Artwork Flow.pdfAI Trends in Creative Operations 2024 by Artwork Flow.pdf
AI Trends in Creative Operations 2024 by Artwork Flow.pdf
 
Skeleton Culture Code
Skeleton Culture CodeSkeleton Culture Code
Skeleton Culture Code
 
PEPSICO Presentation to CAGNY Conference Feb 2024
PEPSICO Presentation to CAGNY Conference Feb 2024PEPSICO Presentation to CAGNY Conference Feb 2024
PEPSICO Presentation to CAGNY Conference Feb 2024
 
Content Methodology: A Best Practices Report (Webinar)
Content Methodology: A Best Practices Report (Webinar)Content Methodology: A Best Practices Report (Webinar)
Content Methodology: A Best Practices Report (Webinar)
 
How to Prepare For a Successful Job Search for 2024
How to Prepare For a Successful Job Search for 2024How to Prepare For a Successful Job Search for 2024
How to Prepare For a Successful Job Search for 2024
 
Social Media Marketing Trends 2024 // The Global Indie Insights
Social Media Marketing Trends 2024 // The Global Indie InsightsSocial Media Marketing Trends 2024 // The Global Indie Insights
Social Media Marketing Trends 2024 // The Global Indie Insights
 
Trends In Paid Search: Navigating The Digital Landscape In 2024
Trends In Paid Search: Navigating The Digital Landscape In 2024Trends In Paid Search: Navigating The Digital Landscape In 2024
Trends In Paid Search: Navigating The Digital Landscape In 2024
 
5 Public speaking tips from TED - Visualized summary
5 Public speaking tips from TED - Visualized summary5 Public speaking tips from TED - Visualized summary
5 Public speaking tips from TED - Visualized summary
 
ChatGPT and the Future of Work - Clark Boyd
ChatGPT and the Future of Work - Clark Boyd ChatGPT and the Future of Work - Clark Boyd
ChatGPT and the Future of Work - Clark Boyd
 
Getting into the tech field. what next
Getting into the tech field. what next Getting into the tech field. what next
Getting into the tech field. what next
 
Google's Just Not That Into You: Understanding Core Updates & Search Intent
Google's Just Not That Into You: Understanding Core Updates & Search IntentGoogle's Just Not That Into You: Understanding Core Updates & Search Intent
Google's Just Not That Into You: Understanding Core Updates & Search Intent
 
How to have difficult conversations
How to have difficult conversations How to have difficult conversations
How to have difficult conversations
 
Introduction to Data Science
Introduction to Data ScienceIntroduction to Data Science
Introduction to Data Science
 
Time Management & Productivity - Best Practices
Time Management & Productivity -  Best PracticesTime Management & Productivity -  Best Practices
Time Management & Productivity - Best Practices
 
The six step guide to practical project management
The six step guide to practical project managementThe six step guide to practical project management
The six step guide to practical project management
 
Beginners Guide to TikTok for Search - Rachel Pearson - We are Tilt __ Bright...
Beginners Guide to TikTok for Search - Rachel Pearson - We are Tilt __ Bright...Beginners Guide to TikTok for Search - Rachel Pearson - We are Tilt __ Bright...
Beginners Guide to TikTok for Search - Rachel Pearson - We are Tilt __ Bright...
 

Koica cambodia office kh

  • 2. ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េត្រូវបានបង្កើតឡើងក្នុងខែមេសា ឆ្នាំ១៩៩១ក្រោមការគ្រប់គ្រងរបស់ក្រសួង ការបរទេសនៃសាធារណះរដ្ឋកូរ៉េ។ ក្នុងនាមជាស្ថាប័នរដ្ឋាភិបាលក្នុងការចាត់ចែងជំនួយរបស់រដ្ឋាភិបាលកូរ៉េក្នុងប្រទេស កំពុងអភិវឌ្ឍន៍កយកាមានគោលដៅដើម្បីសំរបសំរួលការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់ប្រទេសដែលជាដៃគូរអភិវឌ្ឍន៍ របស់ខ្លួន និង លើកកំពស់ទំនាក់ទំនងសហប្រតិបត្តិការរវាងកូរ៉េ និង ប្រទេសកំពុងអភិវឌ្ឍន៍ជុំវិញពិភពលោក។ ការិយាល័យកយកាប្រចាំកម្ពុជា ក្នុងឆ្នាំ២០១៣ កយកាមានការិយាល័យក្រៅប្រទេសសរុបចំនួន៤៦ការិយាល័យ ក្នុង ៤៤ប្រទេសដែលជាប្រទេសកំពុង អភិវឌ្ឍន៍នៅជុំវិញពិភពលោក។ កយកាបានបង្កើតការិយាល័យក្រៅប្រទេសក្នុងទីក្រុងភ្នំពេញនៅឆ្នាំ២០០៣។ ការិយាល័យ នេះត្រូវបានផ្លាស់ប្តូរទីតាំងមកកាន់ទីតាំងបច្ចុប្បន្នក្នុងខែធ្នូ ឆ្នាំ២០១១ ដែលបច្ចុប្បន្នមានបុគ្គលិកកូរ៉េ និង កម្ពុជា សរុបចំនួន២៥នាក់។ មាតិការ អំពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) អំពីគម្រោង •កសិកម្ម និង ការអភិវឌ្ឍន៍ជនបទ •ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធបៃតង •ការអភិវឌ្ឍន៍ធនធានមនុស្ស •សុខាភិបាល និងសេវាសុខភាព កម្មវិធីបណ្តុះបណ្តាល ភាពជាដៃគូរឯកជន និង សាធារណះ អ្នកស្ម័គ្រចិត្តកូរ៉េ ផែនទីគម្រោង 1 4 8 9 10 13
  • 3. ចាប់តាំងពីការផ្តល់ជំនួយក្នុងឆ្នាំ១៩៩១ ហើយបន្តរហូតមកដល់ឆ្នាំ ២០១២នេះ កយកាបាន​​ផ្តល់​​​ជំនួយ ប្រមាណជា ១០៥លានដុល្លាសហរដ្ឋអាមេរិក។ ក្នុងឆ្នាំ ២០១៣ ជំនួយរបស់កយកាដែល​​​បានផ្តល់មកកាន់ កម្ពុជាត្រូវបានប៉ាន់ប្រមាណថា ២៤លានដុល្លាដែលធ្វើអោយប្រទេសកម្ពុជាក្លាយជា​​​ប្រទេសទទួលជំនួយធំ បំផុតលំដាប់ទី២បន្ទាប់ពីប្រទេសអាហ្គានីស្ថាន។ ក្នុងឆ្នាំ២០១១ កយកាស្ថិតក្នុងលំដាប់ថ្នាក់ទី ៧ ក្នុងជំនួយ បរទេស (ជំនួយឥតសំណង និង ជំនួយកម្ចី) ក្នុងចំនោមប្រទេសម្ចាស់ជំនួយនានាដែលបានផ្តល់មកកាន់ ប្រទេសកម្ពុជា។ ចាប់តាំងពីកយកាបានបង្កើត ក្នុងប្រទេស កម្ពុជា កយកាបានអនុវត្តន៍គម្រោងជំនួយ ចំនួន ៣៧គម្រោង បានអញ្ជើញកម្ម សិក្សាការីចំនួន ២២១៨នាក់ ទៅទទួល ការបណ្តុះបណ្តាល ក្នុងប្រទេសកូរ៉េ និង បានបញ្ជូនអ្នកស្មគ្រ័ចិត្តកូរ៉េចំនួន៣២៦នាក់ និងបង្កើតភាពជាដៃគូរជាមួយ វិស័យ ឯកជន និងសាធារណៈចំនួន៦១គម្រោង។ 8.7 2007 2008 2009 2010 2011 2012 2013 (Plan) 13.1 6.8 15.3 17.9 20.1 24.3 ការអនុវត្តន៍ជំនួយរបស់ ការិយាល័យកយកាប្រចាំកម្ពុជា កិច្ចសហ ប្រតិបត្តិការ ពហុភាគី ការបញ្ជូន អ្នកជំនាញការ កូរ៉េ កម្មវិធី បណ្តុះបណ្តាល អ្នកស្ម័គ្រចិត្ត កូរ៉េ ភាពជាដៃគូ វិស័យឯកជន និងសាធារណៈ គម្រោង ជំនួយប្រចាំឆ្នាំរបស់កយកាក្នុងប្រទេសកម្ពុជា (ឯកតាលានដុល្លារ) 2
  • 4. កយកាគាំទ្រការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា តាមរយៈយុទ្ធសាស្ត្រភាពជាដៃគូររបស់ប្រទេសដែលហៅកាត់ជា ភាសាអង់គ្លេសថា CPS ។  យុទ្ធសាស្ត្រនេះផ្តល់ជាទិសដៅដល់រដ្ឋាភិបាលកូរ៉េលើការផ្តល់ជំនួយសំរាប់ ការអភិវឌ្ឍន៍។ CPS កម្ពុជារបស់កយកាផ្តោតលើវិស័យអាទិភាពចំនួន ៤រួមមាន កសិកម្ម ក ារអភិវឌ្ឍន៍ជនបទ ហេដ្ឋា រចនាសម្ព័ន្ធ ការអភិវឌ្ឍន៍ធនធានមនុស្ស និង សុខាភិបាល។ វិស័យអទិភាពទាំង៤នេះគឺស្របនឹងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ដើម្បីផ្តល់នូវជំនួយអភិវឌ្ឍន៍ដ៏មានប្រសិទ្ធភាពដល់ប្រទេសកម្ពុជា។ ការបង្កើតផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រជាតិ និង យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កយកា បង្កើន ផលិតភាព ជនបទ ការអភិវឌ្ឍន៍ វិស័យឯកជន ការអភិវឌ្ឍន៍ ធនធានមនុស្ស ការស្ថាបនា ហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តឧស្សាហកម្មបៃតង និងថាមពល កសិកម្ម និងការ អភិវឌ្ឍន៍ជនបទ សេវាសុខាភិបាល និងវេជ្ជសាស្ត្រ ការអភិវឌ្ឍន៍ ធនធានមនុស្ស វិស័យអទិភាព របស់កយកា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ 3
  • 5. ១ កសិកម្ម និង ការអភិវឌ្ឍន៍ជនបទ ក្នុងវិស័យកសិកម្ម និង ការអភិវឌ្ឍន៍ជនបទ កយកាជួយដល់ការលើកកំពស់ការអភិវឌ្ឍន៍ដ៏ទូលំទូលាយ ក្នុងតំបន់ជនបទ ដើម្បីកាត់បន្ថយភាពក្រីក្រតាមរយៈការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ការគាំទ្រការអភិវឌ្ឍន៍ ជំនាញកសិកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និង ការជំរុញការផ្តល់វិភាគទានពីវិស័យឯកជន។ គម្រោងអភិវឌ្ឍន៍ជនបទចំរុះក្នុងស្រុកក្រូចឆ្មា (២០១០ ដល់ ២០១២ /២.៥លានដុល្លា) គម្រោងនេះបានចាប់ផ្តើមក្នុងឆ្នាំ២០១០ ដែលសមិទ្ធផលនេះ ត្រូវបានបង្កើតឡើងដើម្បីបង្កើនប្រាក់ចំនូល នៅតំបន់ជនបទ តាមរយៈការបង្កើនផលិតភាពកសិកម្ម និងបច្ចេកទេសកសិកម្ម  និងការបង្កើត មូលដ្ឋានគ្រឹះស្ថេរភាពកសិកម្ម។ វាបានជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនជនបទតាមរយៈ ការផ្តល់នូវប្រព័ន្ធទឹកសំរាប់ប្រើប្រាស់ គ្រឿងបរិក្ខាអនាម័យ និង សេវាកម្មផ្សេងៗទៀត។ គម្រោង កាលពីថ្ងៃទី១ខែកក្កដាឆ្នាំ២០១២ដែលជា ''ទិវាមច្ឆាជាតិ'' ដែលបានប្រារព្ធឡើងដើម្បី អបអរសាទរ ដល់ភាពសំបូរសប្បាយនៃផល នេសាទរបស់ប្រទេសកម្ពុជា ហើយក៏ជាថ្ងៃ បញ្ចប់ គម្រោងអភិវឌ្ឍន៍ជនបទចំរុះស្រុក ក្រូចឆ្មារ ដែលត្រូវបានធ្វើឡើងប្រកបដោយ ភាពជោគជ័យក្រោមអធិបតីភាពរបស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែននាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ គម្រោងអភិវឌ្ឍន៍ជនបទនៅក្នុងស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ការងារមូលដ្ឋាន ផ្លាករបស់គំរោង នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើការព្រលែងកូនត្រីក្នុងទន្លេ 4
  • 6. គម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប (២០០៥ ដល់ ២០១៤/ ១៩.៤ លានដុល្លា) ការសាងសង់ដើម្បីពង្រីកផ្លូវវាងក្រុងសៀមរាបបានចាប់ផ្តើមក្នុងឆ្នាំ២០០៥ ហើយបាន បញ្ចប់តំណាក់ កាលទី១ និង ទី២ ក្នុងឆ្នាំ២០១២។ គោលដៅក្នុងការសាងសង់ផ្លូវវាងក្នុងតំបន់ជាយតំបន់អង្គ គឺ ដើម្បីពង្វៀងចរាចរណ៍ពីតំបន់ទីប្រជុំជនជនបទ ដើម្បីជួយរក្សាការពារប្រាសាទអង្គវត្តដែលជាបេតិកភ័ណ្ឌ ពិភពលោក និងដើម្បីបង្កើនប្រាក់ចំនូលក្នុងវិស័យទេសចរណ៍និងការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈការ ធ្វើអោយប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ២ ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតង កយកាមានគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ដោយនិរន្តភាព  និងដែលមិនប៉ះពាល់បរិស្ថាន តាមរយៈការពង្រឹងសមត្ថភាពក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់ជំនួយសំរាប់ការសាងសង់ប្រព័ន្ធ ផ្លូវថ្នល់ រោងចក្រថាមពល និងប្រព័ន្ធពាក់ព័ន្ធផ្សេងៗទៀត។ គម្រោងសំរាប់ការបង្កើតប្រព័ន្ធថាមពល ប្រើប្រាស់ពន្លឺព្រះអាទិត្យក្នុងប្រទេសកម្ពុជា (២០០៩ ដល់២០១១/ ២.២លានដុល្លា) វាជាគម្រោងពីរផ្សេងគ្នាគឺ ក្នុងភូមិកោះស្លា និងភ្នំគូលែន ដែលស្ថិតក្នុងខេត្តតាកែវ និងសៀមរាបដែលរោងចក្រ ថាមពលប្រព័ន្ធព្រះអាទិត្យ ត្រូវបានបង្កើតឡើងដើម្បី ផ្តល់អគ្គិសនីដល់ប្រជាជនដែលរស់នៅក្នុងភូមិ។ តាំង ពីមុនមក ក្នុងភូមិទាំងមូលពុំមានអគ្គីសនីទេ ហើយការ សាងសង់បន្ទះសូឡានេះ បានជួយសម្រួលដល់ជីវភាព រស់នៅរបស់ប្រជាជន ដែលធ្វើអោយមានការកើនឡើង នូវសកម្មភាពសេដ្ឋកិច្ចជាច្រើន ដូចជាការសាងសង់ លំនៅដ្ឋានថ្មីៗ និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗទៀត។ ការផ្លាស់ប្តូរផ្លូវក្រវ៉ាត់សៀមរាប ឧបករណ៍រោងចក្រផលិតថាមពលដោយប្រព័ន្ធព្រះអាទិត្យ 5
  • 7. ៣ ការអភិវឌ្ឍន៍ធនធានមនុស្ស កយកធ្វើការគាំទ្រទៅលើគុណភាពនៃការអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការធ្វើអោយប្រសើរឡើងនូវគុណភាព នៃការអប់រំក្នុងការប្រើប្រាស់ប្រព័ន្ធ ICT និងការពង្រឹងគោលនយោបាយក្នុងការកសាងសមត្ថភាព។ ការសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស HRD កម្ពុជា-កូរ៉េ (២០១០ ដល់ ២០១៤/៧.៤៥លានដុល្លា) គម្រោងនេះចាប់ផ្តើមក្នុងឆ្នាំ២០១០ ហើយរំពឹងថានឹងត្រូវបានបញ្ចប់ក្នុងឆ្នាំ២០១៤។ នៅពេលដែលបញ្ចប់ ការសាងសង់អគារមជ្ឈមណ្ឌល HRD  ដែលមានទីតាំងនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ  វានឹងផ្តល់ ការអប់រំដែល មានលក្ខណៈល្អប្រសើរដល់សិស្សនិសិ្សត បុគ្គលិក អ្នកស្រាវជ្រាវ និងប្រជាជនកម្ពុជាទាំងអស់។ តាមរយៈការផ្តល់ការបង្រៀនមុខជំនាញភាសាកូរ៉េ ICT និងអភិបាលកិច្ច អគារនេះនឹងរួមចំណែកដល់ ការអភិវឌ្ឍន៍ និងការបណ្តុះបណ្តាលធនធានមនុស្សឲ្យកាន់តែមានគុណភាពខ្ពស់។ ពិធីចុះហត្ថលេខារបស់មជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (ខាងឆ្វេង) ការធ្វើទស្សនៈកិច្ចនៅមជ្ឍមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (ស្តាំ) រូបភាពទាំងមូលរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (ខាងក្រោម)
  • 8. ការសហការជាមួយវិស័យឯកជននេះត្រូវបានស្គាល់ថាជា ការសហការនៃភាពជាដៃគូររវាងវិស័យឯកជន និង សាធារណៈដែលកយកា និងវិស័យឯកជនអនុវត្តគម្រោងរួមគ្នា ហើយវិស័យឯកជនមានតួនាទីចាត់ចែងការត្រួត ពិនិត្យសេវាកម្មទាំងនោះ។ គម្រោងដែលស្ថិតក្នុងភាពជាដៃគូរវាងវិស័យឯកជន  និងវិស័យសាធារណៈទាំងនេះ មានសារសំខាន់ណាស់ព្រោះវិស័យឯកជនជាអ្នកត្រួតពិនិត្យគម្រោងដើម្បីបង្កើតប្រសិទ្ធភាព និងស្ថេរភាពជំនួយ។ គម្រោងសំរាប់លើកកម្ពស់សេវាកម្មរបស់មន្ទីរពេទ្យខេត្តសៀមរាប នៅក្នុងប្រទេសកម្ពុជា (២០១០ ដល់ ២០១២/៣.៣លានដុល្លា) គម្រោងនេះ សំដៅលើការសាងសង់មជ្ឈមណ្ឌល គាំពារសុខភាពមាតា និងទារក (Maternal Child Medical Center) និងផ្តល់ការលើកកំពស់សេវា សុខភាព។  គម្រោងនេះត្រូវបានអនុវត្តរួមគ្នាជាមួយ នឹងសាកលវិទ្យាល័យពេទ្យ  ស៊ុនជុងហ្យ៉ាង របស់ ប្រទេសកូរ៉េ។ កយកាមានតួនាទីសាងសង់មន្ទីរពេទ្យ និងផ្គត់ផ្គង់សំភារៈបរិក្ខាពេទ្យ ហើយសាកលវិទ្យា ល័យពេទ្យ ស៊ុនជុងហ្យ៉ាង  មានតួនាទីផ្តល់ការ បណ្តុះបណ្តាលផ្នែកសុខាភិបាល និងត្រួតពិនិត្យ សេវានានាបន្ទាប់ពីគម្រោងត្រូវបានបញ្ចប់។ ៤ សុខាភិបាល កយកាបានផ្តល់ការគំាទ្រដើម្បីធ្វើអោយប្រសើរឡើងនូវគុណភាពនៃសេវាសុខភាពក្នុងប្រទេសកម្ពុជា តាមរយៈ ការពង្រឹងសមត្ថភាពធនធានមនុស្ស និងស្ថាប័ន និងការបង្កើននូវការប្រើប្រាស់នូវសេវាសុខភាព។ មជ្ឈមណ្ឌលសុខភាពមាតា និងទារក របស់មន្ទីរពេទ្យខេត្តសៀមរាប កយកា ស្ថាប័នឯកជន សេវាកម្មត្រួតពិនិត្យ និងតាមដាន ពង្រឹងសមត្ថភាព ផ្នែកថែរក្សាសុខភាព ការសាងសង់មន្ទីរពេទ្យ និងការផ្តល់សំភារៈ 7
  • 9. កម្មវិធីបណ្តុះបណ្តាល មន្រី្តរាជការរបស់រដ្ឋាភិបាលកម្ពុជាត្រូវបានអញ្ជើញ អោយចូលរួមក្នុងវគ្គបណ្តុះបណ្តាលផ្សេងៗស្តីពីបទ ពិសោធន៍ និងចំណេះដឹងរបស់កូរ៉េទៅលើការអភិវឌ្ឍន៍។ កម្មវិធីបណ្តុះបណ្តាលនេះ  បង្កើតឡើងដើម្បីបង្កើន សមត្ថភាពកម្មសិក្សាការី និងដើម្បីបង្កើតទំនាក់ទំនង ល្អរវាងកូរ៉េ និងកម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩៤ កម្មសិក្សាការីចំនួន២២១៨នាក់ ត្រូវបានអញ្ជើញទៅសិក្សានៅកូរ៉េ ហើយកម្មសិក្សា ការីប្រមាណជា១០០ ទៅ២០០នាក់ទទួលការបណ្តុះ បណ្តាលក្នុងប្រទេសកូរ៉េរៀងរាល់ឆ្នាំ។ កយកា ក៏បានទ្រទ្រង់កិច្ចប្រជុំអតីតកម្មសិក្សាដែល មានឈ្មោះថាសមាគមន៍អតីតនិស្សិត កម្ពុជា-កូរ៉េ រឺហៅកាត់ថា CAMKAA ដើម្បីសំរបសំរួលការចែក រំលែកចំណេះដឹង ជំនាញ និងធនធានរវាងអ្នកចូលរួម ទាំងអស់ ក្នុងកម្មវិធីបណ្តុះបណ្តាលកយកា។ សមាគមន៍ អតីតនិស្សិត កម្ពុជា-កូរ៉េ មានគោលដៅជួយដល់ ការលើកកំពស់ទំនាក់ទំនង និងចំណងមិត្តភាពរវាង កូរ៉េ និង កម្ពុជា។ ការទទួលការបណ្តុះបណ្តាលជាផ្លូវការរបស់កម្ពុជាក្នុងប្រទេសកូរ៉េ បដិសណ្ឋារកិច្ច CAMKAA ២០១២ 8
  • 10. កយកាគាំទ្រស្ថាប័នឯកជនដែលផ្តល់ជំនួយទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកាត់បន្ថយភាពក្រីក្រនិង បង្កើនសុខមាលភាពក្នុងប្រទេស។ កយការទ្រទ្រង់អង្គកាក្រៅរដ្ឋាភិបាលនានារបស់ កូរ៉េក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីភាពជាដៃគូរ អង្គការសង្គមស៊ីវិល Civil Society Organizaton-CSO។ កម្មវិធីទំនួលខុសត្រូវសង្គម Corporate Social Responsibility-CSR លើកកំពស់កិច្ចសហប្រតិបតិ្ត ការគម្រោងនានារវាងកយកា និងសាជីវកម្មកូរ៉េដើម្បីផ្តល់ជំនួយទៅកាន់សង្គមទាំងមូល។ ចំពោះកម្មវិធីសាកលវិទ្យាល័យដើម្បីសហប្រតិបត្តិការអភិវឌ្ឍន៍ កយកាបានគាំទ្រដល់សាកលវិទ្យាល័យ នានាក្នុងប្រទេសកូរ៉េដើម្បីបន្តអភិវឌ្ឍន៍គម្រោងក្នុងប្រទេសកម្ពុជា។ ចាប់តំាងពីភាពជាដៃគូរជាមួយវិស័យឯកជន បានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ កយកាបានអនុវត្តគម្រោងសរុបចំនួន ៦១គម្រោង ហើយក្នុងឆ្នាំ២០១៣កយកាបានគាំទ្រវិស័យឯកជន និងសាធារណៈចំនួន១៨នៅក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូររវាងវិស័យឯកជន និង សាធារណៈ កយកា កម្មវិធីសកល វិទ្យាល័យ សម្រាប់សហ ប្រតិបត្តិការ អភិវឌ្ឍន៍ កម្មវិធី ទំនួលខុសត្រូវ សង្គមរបស់ សហគ្រិន កម្មវិធី ភាពជាដៃគូ នៃអង្គការ សង្គមស៊ីវិល 9
  • 11. អ្នកស្មគ្រ័ចិត្តកូរ៉េ ទទួលការបណ្តុះបណ្តាលចំនួន ១២ សប្តាហ៍ មុនពេលត្រូវបានបញ្ជូនទៅកាន់តំបន់ការងារ របស់ពួកគេ ដើម្បីបំពេញបេសកម្មក្នុងរយៈពេល២ឆ្នាំ។ បច្ចុប្បន្ននេះ មានអ្នកស្ម័គ្រចិត្តកូរ៉េចំនួន៩០នាក់ ដែល ត្រូវបានបញ្ជូនមកប្រទេសកម្ពុជាក្នុង២០ខេត្តរាជធានី។ ក្នុងវិស័យអប់រំ អ្នកស្មគ្រ័ចិត្តបង្រៀនភាសាកូរ៉េ អប់រំ កុមារតូច ការអប់រំកាយ  និងហ្វឹកហ្វឺនកុំព្យូទ័រ។ ចំនែក ឯក្នុងវិស័យសុខាភិបាល គិលានុបដ្ឋាយិកា និង វេជ្ជបណ្ឌិតក្នុងកិច្ចសហការអន្តរជាតិជាច្រើនរូបត្រូវបាន បញ្ជូនមកកាន់ប្រទេសកម្ពុជា។ នៅក្នុងប្រទេសកម្ពុជា មានអ្នកស្ម័គ្រចិត្តផ្នែកភាសាកូរ៉េច្រើនជាងគេ។ តារាងបែងចែកអ្នកស័គ្រចិត្តតាមជំនាញ ‘03 ‘07 4 36 23 37 34 47 43 44 32 ‘04 ‘08‘05 ‘09‘06 ‘10 ‘11 អ្នកស្មគ្រ័ចិត្តកូរ៉េក្នុងប្រទេសកម្ពុជា ភាសាកូរ៉េ គិលានុបដ្ឋាកយិកា អប់រំកុមារតូច អប់រំកាយ កុំព្យូទ័រ ផ្សេងៗ ចំនួនអ្នកស្ម័គ្រចិត្ត (២០០៣-២០១២) អ្នកស្ម័គ្រចិត្តកំពុងបង្រៀនភាសាកូរ៉េ វេជ្ជបណ្ឌិតសហប្រតិបត្តិការអន្តរជាតិ និងគិលានុបដ្ឋាយិកាក្នុងវិស័យសុខាភិបាល 10
  • 12. អ្នកស្មគ្រ័ចិត្តកូរ៉េក្នុងប្រទេសកម្ពុជា បានបង្កើតក្រុមស្មគ្រ័ចិត្តផ្ទាល់ខ្លូនរបស់គេដែលអោយឈ្មោះថា ក្រុម សុខសប្បាយ។ ពួកគេបានប្រជុំគ្នារៀងរាល់មួយខែម្តងក្នុងអំឡុងពេលចុងសប្តាហ៍ រឺ ថ្ងៃឈប់សំរាក ហើយ ពួកគេចុះទៅកន្លែងនានាក្នុងសហគមន៍ និង កន្លែងធ្វើការងាររបស់អ្នកស្មគ្រ័ចិត្តក្រោមសកម្មភាពនានាដូច ជា ផ្នែកសុខភាព និង អប់រំ។ អ្នកស្ម័គ្រចិត្តកំពុងបំពេញសកម្មភាពក្នុងកម្មវិធីសុខសប្បាយ
  • 13. ខ្ញុំនឹកគាត់។ ក្រោយពីថ្ងៃឈប់សំរាកនៃពិធីបុណ្យចូលឆ្នាំខ្មែរ ខ្ញុំបានលឺព័ត៌មានសោធនាកម្មដ៏រន្ធត់មួយអំពីសិស្សរបស់ខ្ញុំម្នាក់ ជួបគ្រោះថ្នាក់មួយដោយធ្លាក់ពីលើផ្ទះដែលមានកំពស់២ជាន់ ហើយបានបាត់បង់ជីវិត។ មរណៈភាពនៃសិស្សជាទីស្រលាញ់ របស់ខ្ញុំនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើរូបខ្ញុំ។ ទោះបីជារយៈពេលមួយឆ្នាំបានកន្លងផុតទៅក៏ដោយ ខ្ញុំនៅតែនឹក ស្រណោះរូបគាត់ជានិច្ច។ គាត់មានភ្នែកធំថ្លាដូចកែវ ហើយចិត្តល្អ។ ក្នុងអំឡុងពេលពិនិត្យសុខភាពរបស់ សិស្ស ភ្នែករបស់គាត់ផ្តល់សញ្ញាណថាមានបញ្ហា។ ក្រោយពីធ្វើការពិគ្រោះយោបល់ជាមួយគ្រូប្រចាំថ្នាក់ ខ្ញុំបាននាំយកសិស្សនោះទៅកាន់មន្ទីរពេទ្យភ្នែកដើម្បីកាត់វែនតាអោយគាត់។ ខ្ញុំនៅតែចងចាំភាពរំភើបនិង ស្នាម ញញឹម នៅពេលដែលគាត់ពាក់វែនតា ហើយលាន់មាត់ថាគាត់អាចមើលឃើញអក្សកាត់តែច្បាស់។ ផ្ទុយ មកវិញ មុនពេលដែលគាត់អាចមើលឃើញអក្សរបានច្បាស់តាមរយៈវែនតាថ្មីនោះ គាត់បានចាកចេញពី ពិភពលោកនេះ  នឹងបានបន្សល់ទុកនូវក្តីភ័យខ្លាចដ៏ធំក្នុងបេះដូងរបស់ខ្ញុំ។  ក្មេងៗគឺជាគ្រូរបស់ខ្ញុំ។ ខ្ញុំរៀនពីពួកគេ ខ្ញុំអាចមើលឃើញមោទនភាពរបស់ខ្ញុំតាមរយៈកែវភ្នែករបស់គេ។ មរណភាពរបស់ គាត់បានកន្លងផុតទៅមួយឆ្នាំទៅហើយ។ ខ្ញុំនៅតែចងចាំគាត់ ហើយខ្ញុំបានបួងសួងអោយគាត់។ នាពេលរសៀល ក្នុងថ្នាក់រៀនមួយដែលខ្ញុំតែងតែបង្រៀនសិស្ស នូវទ្រឹស្តីដំបូង និង មើលពួកគេអនុវត្ត ពីផ្នែកខាងក្រោយនៃ បន្ទប់រៀន។ សិស្សពិសេសម្នាក់បានទាក់ទាញចំនាប់អារម្មណ៍ របស់ខ្ញុំ។ គាត់វាយកុំព្យូទ័រដោយប្រើម្រាមដៃខាងឆ្វេងតែម្ខាង។ ខ្ញុំបានចូលទៅជិតគាត់ ហើយបង្ហាញពីរបៀបប្រើដៃទាំងសង ខាងដើម្បីវាយកុំព្យូទ័រ ប៉ុន្តែគាត់នៅតែបន្តវាយកុំព្យូទ័រដោយ ប្រើដៃឆ្វេងតែម្ខាង។ ខ្ញុំមិនសប្បាយចិត្តព្រោះខ្ញុំគិតថាគាត់មិន យកចិត្តទុកដាក់ស្តាប់ការបង្ហាញរបស់ខ្ញុំ។ ខ្ញុំក៏បានកែប្រែការ វាយកុំព្យូទ័ររបស់គាត់ម្តងទៀតហើយ ខ្ញុំក៏ចាប់អារម្មណ៍ឃើញ ថាដៃខាងស្តាំរបស់គាត់ពិការ ហើយមិនអាចប្រើដូចធម្មតា បានទេ។ ខ្ញុំមានការខ្មាស់អៀនយ៉ាងខ្លាំងដែលខ្ញុំមើលរំលង បញ្ហារបស់គាត់។ កន្លងមកខ្ញុំតែងតែពិចារណាសំខាន់ទៅលើ ការស្ម័គ្រចិត្តនៅឯណា និង ស្ម័គ្រចិត្តធ្វើអ្វី ។ តែពេលនេះខ្ញុំដឹង ថាតើគួរតែធ្វើការស្មគ្រ័ចិត្តយ៉ាងដូចម្តេច ដើម្បីអោយការងារ ស្មគ្រ័ចិត្តកាន់តែមានប្រសិទ្ធភាព។ ការចែករំលែកចំណេះ ដឹង និង អ្វីដែលយើងបានដឹងគឺមានតំលៃយ៉ាងខ្លាំង តែអ្វីដែល សំខាន់ជាងគេនោះគឺការបង្ហាញការគោរព និង យល់ពីមនុស្ស ដែលទទួលសកម្មភាពស្មគ្រ័ចិត្តរបស់យើង។ ខ្ញុំចែក រំលែកបទពិសោធន៍នេះ ដើម្បីអោយ ការខិតខំប្រឹងប្រែងរបស់អ្នកស្មគ្រ័ ចិត្តរបស់យើង មិនទទួលបាននូវ ភាពឥតប្រយោជន៍។ ជាទីបញ្ចប់ ខ្ញុំសូមអរគុណនិងសុំទោស ទៅកាន់សិស្ស ដែលបាន បង្រៀនខ្ញុំពី គុណតំលៃ នៃការស្ម័គ្រចិត្ត ដ៏ពិត ប្រាកដ។ ថ្ងៃដំបូងរបស់ខ្ញុំ ក្នុងនាមជាគ្រូបង្រៀនក្នុងសាលាមត្តេយ្យសង្គម រាស្ត្រនិយម ខ្ញុំបានឃើញក្មេងជាច្រើនដែលកំពុងតែយំព្រោះពួក គេមិនចង់ឃ្លាតពីម្តាយរបស់គេ។ ក្មេងទាំងនេះយំរាល់ថ្ងៃអស់ រយៈពេល១ខែ ហើយខ្ញុំបានចាប់ផ្តើមមានចំងល់ចំពោះបញ្ហានេះ។ ខ្ញុំដឹងថា ក្មេងមិនសប្បាយចិត្តក្នុងការមកសាលាដែលគ្មានភ្លើង អគ្គិសនី រឺតុត្កតាកំប្លែងដើម្បីលេងនោះទេ។ ខ្ញុំចង់អោយពួកគេ ចង់មកសាលារៀន ហើយរីករាយក្នុងការរៀន។ ខ្ញុំបានពិភាក្សាជា មួយនឹងអ្នកស្មគ្រ័ចិត្តដ៏ទៃទៀតលើបញ្ហានេះ ហើយទាំងអស់គ្នាបាន ចាប់ផ្តើមបង្កើតសំភារៈអបរំនិងបង្រៀនដើម្បីបង្កើតបរិយាកាស សិក្សាទាក់ទាញ និងស្រស់ស្អាតដល់សិស្ស។ ជាមួយសំភារៈ ជាច្រើន យើងបានបណ្តុះបណ្តាលលោកគ្រូអ្នកគ្រូក្នុងតំបន់ ហើយ យើងបានឃើញភាពរីករាយរបស់គេ ហើយយើងបានលើកទឹកចិត្ត អោយគ្រូទាំងអស់ផ្តល់ការបង្រៀនដ៏សប្បាយទាំងនេះទៅកាន់ សិស្សរបស់គេរៀងខ្លួន។ វាគ្រាន់តែជាការចាប់ផ្តើមនៃសកម្មភាព ជាច្រើនចំពោះសិស្សរបស់គេតែប៉ុណ្ណោះ។ យើងបង្កើតការអប់រំ ថ្នាក់តន្រ្តីសិល្បៈសកម្មភាពកីឡានិងថ្នាក់ផ្សេងៗបន្តបន្ទាប់ទៀត។ ការអភិវឌ្ឍន៍សកម្មភាពទាំងនេះមិនងាយស្រួលនោះឡើយ ប៉ុន្តែ ស្នាមញញឹមដ៏រីករាយរបស់ក្មេងៗ បានជំរុញអោយយើងព្យាយាម បន្តឆ្ពោះទៅមុខជានិច្ច។ កញ្ញា ស៊ីន យ៉ុងជីន ក្រុម៣០ លោក គីម ហ៊េសុង ក្រុម៣៣ អំពីអ្នកស្មគ្រ័ចិត្ត កញ្ញា គីម មុនហ្វា ក្រុម៣២
  • 14.
  • 15.
  • 16. ប្រអប់សំបុត្រលេខ ៤៨៧, ភ្នំពេញថោវើ, ជាន់ទី១២, លេខ៤៤៥, មហាវិថីព្រះមុន្នីវង្ស កែងផ្លូវ ២៣២, សង្កាត់បឹងព្រលិត, ខណ្ឌ៧មករា, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទ៖ (៨៥៥) ២៣ ៩៦៤ ១៥០ / ១ / ៣ ទូរសារ៖ (៨៥៥) ២៣ ៩៦៤ ១៥២ អុីម៉ែល៖ cambodia@koica.go.kr គេហទំព័រ៖ www.koicacambodia.org ហ្វេសប៊ុក៖ www.facebook.com/koica.cambodia បង្កើតពិភពលោកដ៏ល្អប្រសើរមួយទាំងអស់គ្នា