More Related Content
PPT
PDF
PDF
PDF
PDF
PDF
អ្នកឈរឈ្មោះបោះឆ្នោតអាណត្តិទី២២ PDF
អ្នកឈរឈ្មោះបោះឆ្នោតអាណត្តិទ២២ PDF
More from Vai Savta
PDF
PDF
PDF
Danh sach sinh vien nhan bang khen PDF
Danh sách lưu học sinh campuchia PDF
PDF
PDF
PDF
PDF
PDF
PDF
PDF
DOCX
Mipony
- 1.
Mipony អ្នកជំនួយការទាញឯកសារពី FreeHost Siteតើអ្នកកំពុងជួបប្រទះបញ្ហាលំបាកក្នុងការទាញយកឯកសារពី Free Host Site ដូចជា Rapidshare, Hotfile ឬ Megaupload ដែរឬទេ?លោកអ្នកពិតជាអាចមានដំណោះស្រាយចំពោះបញ្ហាខាងលើនេះ ។ ជាមួយកម្មវិធី Mipony Downloader 1.0.6 ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកក្នុងការទាញយកឯកសារដែលអ្នក ចង់បានបើទោះបីជា Internet Connection របស់អ្នកមានការរអាក់រអួលយ៉ាងណាក៏ដោយ ក៏ Mipony Downloader នូវតែអាចជួយអ្នកបានដែរ ។១. លក្ខណៈពិសេសរបស់កម្មវិធី:- ជាកម្មវិធីឥតគិតថ្លៃ សម្រាប់ជំនួយជួយបង្កើនល្បឿនការទាញយកឯកសារ ដែលជាពពួកឯកសារផ្ទុកនៅលើ Host Site ដែលមានបង្ហាញដូចរូបខាងក្រោម ៖- មានលទ្ធភាពពិសេសអាចធ្វើការទាញយកបន្តនូវទិន្នន័យដែលកំពុងទាញយក មានបញ្ហាដោយសារការដាច់ចរន្តអគ្គិសនី ការដាច់អ៊ីនធឺណិត ឬដោយបុព្វហេតុផ្សេងៗ ។- មានចំណុចប្រទាក់អ្នកប្រើសាមញ្ញ (User Interface) ជាមួយរូបតំណាងដែលចាំបាច់ក្នុងការប្រើប្រាស់ចំនួន ៦ ដែលជាកត្តាផ្ដល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់និងគ្រប់គ្រង។- ភ្ជាប់មកជាមួយរូបតំណាងកម្មវិធីដែលមានមុខងារសម្រាប់បញ្ចូលឯកសារ ចូលគ្នា (Join File) ដែលបានទាញយកមកដាច់ពីគ្នា ដូចជាឯកសារភាពយន្តប្រភេទ *.avi.001 , *.avi.002...បានយ៉ាងងាយស្រួល ។- មានសមត្ថភាពចាប់យកអាសយដ្ឋានតំណ (Link Address) របស់ Host Files បានដោយស្វ័យប្រវត្តិ និងមិនរំខានដល់ដំណើរការរបស់ Mipony នៅពេលកំពុងជាប់ Download នោះទេ ។- ភ្ជាប់មកជាមួយនូវកម្មវិធីដែលមានមុខងារដូចទៅនឹង Internet Explorer របស់ Windows ដែរ២.ការដំឡើងកម្មវិធី:សូមចុចលើ File Setup (មាននៅក្នុង CD របស់ទស្សនាវដ្ដី CM) រួចធ្វើតាមការណែនាំដែលមានស្រាប់នៅលើអេក្រង់កម្មវិធី ។ ដើម្បីដំឡើងកម្មវិធីនេះបានវាតម្រូវឲ្យអ្នកដំឡើង .NET Framework ដូច្នេះប្រសិនបើអ្នកមិនទាន់បានដំឡើងកម្មវិធី .NET Framework ទេសូមធ្វើការដំឡើងវាជាមុនសិន (កម្មវិធីនេះអាចរកបាននៅក្នុង CD របស់ទស្សនាវដ្ដី CM)។ ក្រោយពីដំឡើងបានជោគជ័យវានឹងបង្ហាញនូវផ្ទាំងកម្មវិធីដូចខាង ក្រោម ៖ ៣. ស្វែងយល់ពីមុខងារ រូបតំណាងក្នុងកម្មវិធី:Mipony មានការប្រើប្រាស់នូវរូបតំណាងដែលសកម្មចំនួន ៤ ប៉ុណ្ណោះសម្រាប់ធ្វើការកំណត់ និងបញ្ជានូវកម្មវិធីឲ្យដំណើរការដោយរលូន ។ សូមស្វែងយល់ពីរូបតំណាងទាំងនេះដូចខាងក្រោម ៖- ជារូបតំណាងសម្រាប់បញ្ជាបើកកម្មវិធីរុករកអ៊ីនធឺណិត បានយ៉ាងរហ័សវាមានតួនាទីដូច Internet Explorer ឬ FireFox ដូច្នេះដែរ ។- មានតួនាទីសម្រាប់បន្ថែមអាសយដ្ឋានតំណ សម្រាប់ទាញយក (Download) ។ - មានតួនាទីសម្រាប់ផ្គុំឯកសារឡើងវិញ (សម្រាប់ឯកសារដែលអ្នកបានទាញយកច្រើនផ្នែក ភាគច្រើនជាឯកសារភាពយន្ត)។ - ប្រើសម្រាប់កំណត់លក្ខណៈផ្សេងៗក្នុងកម្មវិធី ។ ៤. ស្វែងយល់ការប្រើប្រាស់កម្មវិធី:៤.១ របៀបទាញយកឯកសារក្នុងតំណ- លោកអ្នកអាចប្រើ Browser របស់ Mipony ដោយចុចលើរូបតំណាង Browse and download រួចបើកអាសយដ្ឋានវ៉ិបសាយណាមួយដែលអ្នកអាចទាញយកឯកសារបាន ឧទាហរណ៍. www.dl4all.com រួចជ្រើសប្រភេទភាពយន្ត(Movies) ដែលអ្នកចង់ទាញយក ។ សូមចុចលើប៊ូតុង Detect Link នោះកម្មវិធី Mipony នឹងចាប់យកនូវ Link Download បានយ៉ាងរហ័ស ។ - ក្រោយពីវា Detect Links ឃើញហើយនោះវានឹងចាប់ផ្ដើមធ្វើការត្រួតពិនិត្យទៅលើ Server ដែលផ្ទុកនូវឯកសារទាំងអស់នោះថាតើវាមានទំហំប៉ុន្មានខ្លះ បន្ទាប់មកវានឹងបង្ហាញព័ត៌មាននៅក្នុងបញ្ជី Available ជាសញ្ញាធីក ។ - សូមជ្រើសយកទីតាំងសម្រាប់ផ្ទុកឯកសារដែលនឹងទាញយក ដោយចុចលើរូបតំណាងប៊ូតុង Download selected in folder… ដែលស្ថិតនៅខាងក្រោមផ្ទាំងកម្មវិធី។ បន្ទាប់មកវានឹងបង្ហាញផ្ទាំងដូចខាងក្រោម ៖ - សូមចុចប៊ូតុង Browser ដើម្បីជ្រើសទីតាំងផ្ទុកឯកសារ (ឬអ្នកអាចបង្កើត Folder ថ្មីក៏បាន) បន្ទាប់មកសូមចុចប៊ូតុង OK វានឹងបង្ហាញដូចផ្ទាំងខាងក្រោម ៖ - សូមរង់ចាំរហូតដល់ការទាញយកបានបញ្ចប់ ៤.២ របៀបបញ្ចូលឯកសារចូលគ្នា:ប្រសិនបើការទាញយកឯកសាររបស់អ្នកជាការទាញយកមកម្ដងមួយផ្នែកៗ (ឧ. អ្នកទាញយកប្រភេទឯកសារភាពយន្តមួយរឿងដែលមាន ៥ផ្នែក ដូច្នេះក្រោយពេលទាញយកចប់អ្នកត្រូវបញ្ចូលវាចូលគ្នាជាឯកសារ តែមួយ ។) Mipony Downloader បានជួយគិតគូរចំពោះបញ្ហាទាំងអស់នេះរួចហើយ សូមចុចលើ ប៊ូតុង Join files រួចសូមជ្រើសរើសទីតាំងដែលបានរក្សាទុកឯកសារដែលអ្នកបានទាញយក (ឧ. តាមការទាញយកឯកសារខាងលើវាមានច្រើនផ្នែក *.rar.001, .rar.002, .rar.003... ដូច្នេះអ្នកត្រូវផ្គុំវាឲ្យបានជាឯកសារភាពយន្តមួយរឿងពេញលេញវិញ) រួចសូមចុចលើប៊ូតុង Start ដើម្បីធ្វើការតភ្ជាប់ជាការស្រេច។៤.២ កំណត់ឲ្យពន្លាឯកសារប្រភេទ RAR ដោយស្វ័យប្រវត្តិ:ឯកសារដែលទាញយកពីពពួក Free Host Site ភាគច្រើនគឺប្រភេទZip ដូចជា RAR ជាដើម ។ កម្មវិធី Mipony មានជម្រើសដែលអាចឲ្យអ្នកកំណត់ឲ្យវាពន្លាប្រភេទឯកសារខាងលើដោយ ស្វ័យប្រវត្តិ ។ ដើម្បីកំណត់សូមអនុវត្តដូចខាងក្រោម ៖- ចុចលើរូបតំណាង Option រួចចុចលើ Advanced- ធីកលើប្រអប់ Extract automatically RAR files after download- ក្នុងប្រអប់ Extract Folder អ្នកអាចជ្រើស ៖ + Extract in the incoming folder ៖ វានឹងពន្លាឯកសារដាក់ក្នុងថតឈ្មោះវាផ្ទាល់។+ Specify folder ៖ កំណត់ថតផ្ទាល់ខ្លួនដើម្បីផ្ទុកឯកសារដែលបានពន្លា ។- អ្នកអាចធីកលើប្រអប់ Delete downloaded files after they are extracted ប្រសិនបើអ្នកចង់លុបឯកសារដើមដែលបានទាញយកបន្ទាប់ពីពន្លាហើយ ។- ក្រោយកំណត់រួចសូមចុចប៊ូតុង OK ចំណាំ ៖ ស្វែងយល់ពី Free Host Site: Free Host Site គឺជាវ៉ិបសាយទាំងឡាយណាដែលផ្ទុកឯកសារដូចជា ឯកសារE-book រូបភាព ភាពយន្ត-វីដេអូ ចម្រៀង កម្មវិធីកុំព្យូទ័រជាដើមសម្រាប់ឲ្យអ្នកទាញយកដោយឥតគិតថ្លៃ ។<br />