SlideShare a Scribd company logo
10យុទ្ធសាស្រ្តដើម្បីអាជីវកម្មនិងការងារជោគជ័យ  សរសេរដោយ ទស្សនាវដ្តី អាថ័កំបាំង     សុក្រ, ១៧ កក្កដា ២០០៩ ០៧:១៧  ដើមឆ្នាំ​ជា​ពេលវេលា​មួយ​សំរាប់​អ្នកធ្វើ​គំរោង ផែន ការថ្មីៗដើម្បី​ជា​ទិស ដៅ​ជោគជ័យ។ ខាងក្រោម​ជា​វិធីសាស្ដ្រ​ទាំង ១០សំរាប់​ឆ្ពោះទៅកាន់​ភាព​រីកចំរើន និង​ជោគជ័យ។      ទទួល​បានការ​ស្មើភាព​នៃ​ការងារ ពុំមែនអ្នកជំនួញ​រឺ​ប្រធាន​ក្រុមហ៊ុន​ណា​ក៏សំរេចបាន​នោះ ទេ។ ប៉ុន្ដែ​បើ​អនុវត្ដ​តាម​វិធីសាស្ដ្រទាំង ១០ខាងក្រោម​ ប​ញ្ហ​ពិបាក​នៃ​ការរកស៊ីដឹកនាំ​នឹងត្រូវ​ដោះស្រាយ។      -ទីមួយៈ រៀន​ប្រគល់​ការងារ​អោយ​កូនចៅៈ  អ្នកជា​មេ​ចៅហ្វាយនាយ។ ការងារ​រាប់រយ ដែល​អ្នក​ ត្រូវ​ទ​ទូល​ខុសត្រូវ។ កុំ​ស្មានថា​ ម្នាក់ឯង​អ្នក​អាច​ធ្វើការ​ទាំងនោះ​បានអោយ​សោះបើទោះជា​អ្នកមាន​កំរិត​ជំនាញ​បំផុត​ក៏ដោយ។ ការ​ឱបក្រសោប​ការងារ​ម្នាក់ឯង អាចធ្វើអោយ អ្នកទទួល​សម្ពាធ​ការងារ​និង​នឿយណាយ​ធុញទ្រាន់​និង​គ្មាន​ពេល​សំរាប់​ផ្ទាល់ខ្លួន​និង​គ្រួសារ។ យូរៗទៅ​អ្នកនឹង​ក្លាយជាលោក​ ប្រធាន​រឺ​មេ​ដែលឯកា ។ អ្នកនឹង​បរាជ័យ​ក្នុង​ជ្រុង​ណាមួយ​ដោយជៀស​មិន​រួច។អ្នកនឹង​បរាជ័យ​ក្នុងការ​បែងចែក​និងគ្រប់គ្រង​ថ្នាក់ក្រោម.....។ ចូរ​រើសយក​បុគ្គលិក​ពេញ​សមត្ថភាព​និង​គួរ​ជាទីទុក​ចិ​ត្ដ រួច​ប្រគល់​ការងារ​ច្បាស់លាស់​អោយធ្វើ។ មនុស្ស​កែ​ពុំមែន​ជា​មនុស្ស​អាចធ្វើ​ការ​ច្រើន បាន​នោះទេ។ តែ​ជា​មនុស្ស ​អាច​ណែនាំ​កូនចៅ​ធ្វើការ​ងារ​អោយបានល្អ ​ជំនួស​ខ្លួន​នោះ​ជា​កូនសោរ​ដ៏សំខាន់​ដើម្បី សំរេចបាន​នូវ​ជោគជ័យ​ក្នុង​សមភាព​និង​ជីវិត។     -ទី​ពី​រៈ យុទ្ធសាស្ដ្រ​ត្រឹមត្រូវ​ទៀងទាត់​នៃ​ការផ្សាយ​ពាណិជ្ជ​កម្មៈ ចំពោះ​ក្រុមហ៊ុន​តូច2ការផ្សាយ​ពាណិជ្ជកម្ម​ត្រូវគេ​ឭ ដាក់​ក្រោម​បង្អស់​នៃ​តារាង​ការងារ​ដែល​ត្រូវធ្វើ។ បើសិន​អ្នក​ចង់អោយ​ផលិតផល​រឺ​សេវាកម្ម របស់អ្នក​ទៅដល់​មហាជន​ចូរ​រៀបចំ​ភ្លាម​នូវ​គំរោង  ផ្សាយពាណិជ្ជកម្ម​ដែល​ដាក់​នៅលើ​គេ​បង្អស់ក្នុង​បញ្ជីការងារ​ត្រូវធ្វើ។  រឺចូរ​ផ្សាយ​រក​បុគ្គលិក​ផ្នែក​ទីផ្សារ​អង្គុយ​ចុះ​រក​យុទ្ធសាស្ដ្រ​ល្អ​សំរាប់​គំរោង ​រួច​ចាប់ផ្ដើម​ធ្វើការ។ អ្នក​អាច​ស្វែងយល់​ពី​វិធី​ផ្សាយពាណិជ្ជកម្ម ដែល​សន្សំសំចៃ​និង​ប្រសិទ្ធភាព(ក្រោម)      -ទី​បីៈ រៀប​គំរោង​សំរាប់​ជំនួញ​រៀងរាល់​សប្ដាហ៍ៈ​រៀប​គំរោង​ជា​កត្ដា​សំខាន់ បើសិន​អ្នក​ចង់បាន​ការរីកចំរើន។គំរោង​ជំនួញ​អាចអោយ​អ្នក​ដឹងថា​មុខ​ផលិតផល​មួយណា​ពេញនិយម និងមួយណា​លក់​ មិន​ដាច់។ ហេតុ​នោះ​អ្នក​អាច​ប្ដូរ​ទិសដៅ​ថ្មី រឺ​យុទ្ធសាស្ដ្រ​ផ្សេង។ មិនត្រូវ​ធ្វើ​គំរោង​មួយឆ្នាំ​ម្ដង​រឺ​ប្រហាក់ប្រហែល​នេះ​នោះទេ។ ចូរ​ចំណាយពេល​ដើម្បី​សំរបសំរួល​នូវ​ការងារ​ដែលជា​បញ្ហា​អោយបាន​ម្ដង មួយ​សប្ដាហ៍​ជាការ​ប្រសើរ។ ប្រការនេះ​អាចអោយ​អ្នកគ្រប់គ្រង​មុខ​ជំនួញ​បានល្អ​ហើយ​អ្នក​ក៏មាន​អារម្មណ៍​ធូរស្រាល​ដែរ។    -ទី​បួនៈ សិក្សាៈ មុខ​ជំនួញ​ដែល​អ្នករៀន​អាចទាក់ទង និង​ការងារ​រឺក៏​មិន​ទាក់ទង​សោះ។រៀន​នូវ​ចំណេះដឹង​រឺ​មុខជំនាញ​ថ្មី នឹង​នាំអោយ​អ្នក​បង្កើតបាន​នូវ​លទ្ធភាព​ថ្មី និង​ពង្រីក​ចំនូល​ចិ​ត្ដ​ក្នុង​ជីវិត។ នេះ​ក៏​ជា​ប្រការ​សំខាន់​សំរាប់​សមភាព​ការងារ។ មិន​ថា​មុខវិជ្ជា រឺ​ជំនាញ​ណា​ទេ តែងតែ​ផ្ដល់នូវ​បទពិសោធន៍​ និង​គំនិត​ថ្មី2ហើយ​អ្នកនឹង​បាន​ជួប​មនុស្ស​ជាច្រើន​ ដែល​ពួកគេ​អាចជា​ដៃគូ​ជំនួញ​អតិថិជន រឺ មិ​ត្ដ​រួមការ​ងារ​របស់​អ្នក។ធ្វើ​យ៉ាងម៉េច​អាច​រៀន​ផង​ធ្វើការ​ផង?ចូរ​រៀន​នៅពេល​ល្ងាច​ចាប់ពី​ម៉ោង៥:៣០ដល់​ម៉ោង៨:៣០ ល្ងាច។ ចូរ​មើល​ដំណោះស្រាយ​ទីមួយ។      ​​​​​​   -ទី​ប្រាំៈ ចូល​ជា​សមាជិកសមាគម​ពាណិជ្ជ​កម្មៈ​វា​ជាការ​ល្អ​ណាស់​ព្រោះ​អ្នក​អាច​ប្រមូល​បទ ពិសោធន៍ និង​ចំណេះដឹង​ផ្សេង​ពី​សមាជិក​ដទៃ។ ការងារ​របស់​អ្នក​និង​មិន រីកចំរើន​ឡើយ បើ​ចំណេះដឹង របស់​អ្នក​នៅដដែល។ ត្រូវ ចូល​ជា​សមាជិកសមាគម​ភ្លាម ដើម្បី​ថាមពល​ជីវិត​របស់​អ្នក​និង​ក្រុមហ៊ុន។     -ទី​ប្រាំមួយៈ ចូលរួម​កិច្ចការ​មនុស្សធម៌ៈ ទោះបី​អ្នក​មិន​សំរេច​បំណង​កំពូល​ក៏ដោយ តែ​មុខតំណែង​ជានា​យក រឺ ម្ចាស់​ក្រុមហ៊ុន​ដ៏​តូច​មួយ​ក៏ដោយ​ក៏​ចាត់​ថា​ជា​ជោគជ័យ​ធំ​ទៅហើយ។ ពេលនេះ​គួរតែ​ដល់ពេល​ធ្វើ​រឿង​ល្អ​សំរាប់​មហាជន​ហើយ។ ក្នុង​ដើម​ឆ្នាំនេះ​ ចូរ​បញ្ចេញ​ប្រាក់​មួយចំនួន​សំរាប់​ឧបត្ថម្ភ​សិស្ស រឺ​និ​សិ​ត្ស​ក្រីក្រ និង​អ្នករៀន​ពូកែ​រឺ​អង្គាសប្រាក់​សំរាប់​កម្មវិធី​មនុស្សធម៌ផ្សេង...។ ទិសដៅ​ចុងក្រោយ​ន័យ​ការងារ​នេះ​គឺ​ធ្វើអោយ​មនុស្ស​នៅ​ជុំវិញខ្លួន​បាន​សុខ​សប្បាយ....។       -ទី​ប្រាំពី​រៈ រក​ពេលទំនេរ​ដើម្បី​ខ្លួនៈ ជួនកាល​ការងារ​មមាញឹក​តានតឹង​ព្រមទាំង​ភាព​ឱបក្រសោប​ថា រងារ​ធ្វើអោយ​អ្នក​ភ្លេច​អស់​គ្រួសារ និង​ការសប្បាយ​ផងដែរ។ ចូរ​ហាត់ប្រាណ រឺ​ម៉ាស្សា​រឺ ទៅ​តំបន់​ណាមួយ​ដែលមាន​ខ្យល់​បរិសុទ្ធ ដើម្បី​លំហែរ​កាយ បើ​អ្នក​មិន​ធ្វើ​សំរាប់​ខ្លួន​តើន​រណា​ធ្វើ​សំរាប់​អ្នក?     -ទី​ប្រាំបីៈ ដាក់ចេញ​នូវ​ទិសដៅ​ច្បាស់លាស់ៈ   ការដាក់​ទិសដៅ​ត្រូវ ជា​របៀប​មួយ នឹង​នាំមក​នៅ​ជ័យជំនះ​មិនមែន​បរាជ័យ​នេះ​ទេ។ ចូរ​ពិ​និត្យនៅ​រាល់​ចុង​សប្ដាហ៍​ថា​ តើ​ការងារ​គោលដៅ​ដែល​ដាក់ចេញ នោះ​ប្រ​ព្រឹ​ត្ដទៅ​យ៉ាងណា​ហើយ យុទ្ធសាស្ដ្រ​នោះ​តើ សំរេច​ផលកំ​រឹត​ណា? ចូរ​កុំ​ដាក់ចេញ​នូវ​គោលដៅ​ឆ្ងាយ​ពី​សមត្ថភាព​អោយ​សោ។     -ទី​ប្រាំបួនៈ កុំ​គិតថា​ចាស់​ដូច​ថ្មីៈ រាល់​ឧបករណ៍ប្រើប្រាស់​ក្នុង​ការិយាល័យ និង​ក្រុមហ៊ុន​ត្រូវ​ដូរ​យក​ថ្មី​វិញ បើ​វា​មាន​សភាព​ទ្រុឌទ្រោម រឺ​ចាស់។ដូចជា Computerដើរ​យឺត ម៉ាស៊ីន​កូប​ពី​ឧស្សាហ៍​ជាប់​ក្រដាស់​ជាដើម។ បើ​នៅតែ​រក្សា​វា​ទុក​បុគ្គលិក និង​មាន​អារម្មណ៍​តានតឹង​ក្នុងការ​បំពេញ​កិច្ចការ។ ហើយ​ការងារ​នោះ​សោត​ក៏ត្រូវ​ស៊ី ពេល​ច្រើន។លទ្ធផល​ទទួលបាន​នឹងមិន​ដូច​ចិ​ត្ដ។ ចូរ​ប្ដូរ​ចេញ​អ្នក នឹង​បានឃើញ​លទ្ធផល​ការងារ​គួរ​ជាទី​ពេញចិត្ដ មិន​ខាន។ ជាងនេះទៅទៀត បរិយាកាស​ល្អ សំរាប់​បុគ្គលិក​គឺជា​កត្ដា​ដ៏ ប្រសើរ ដើម្បី​ទទួលបាន​ជោគជ័យ។      -ទី​ដប់ៈ ប្ដូរ​នូវ​អ្វីដែល​មិន​រីកចំរើនៈ ពុំមែន​ផលិតផល​ណា​ក៏​លក់ដាច់ ដៃគូ​រកស៊ី​ណា​ក៏​សមស្រប​និង​អ្នក​ទាំង អស់​នោះទេ។   បើសិនជា ផលិតផល​សេវាកម្ម     ទំនាក់ទំនង​ការងារ រឺ​ទីផ្សារ​ណា ដែល​មិនមាន​ប្រសិទ្ធភាព​ចូរ​ឈប់​ត្រឹមហ្នឹង ។ កុំ​ចំណាយពេល​ខួរក្បាល​ប្រាក់កាស ដើម្បី​ធ្វើ អ្វីដែល​តែងតែ​មិន​ប្រសើរ​អោយសោះ។ ចូរ​គិត​បែប​ផ្សេង! ផ្លូវ​សំរាប់​ការរក​ទទួលទាន​របស់​អ្នក​នៅមាន​ច្រើន និង​នៅ​វែង​អន្លាយ​ណាស់។ សំរាប់​យល់ដឹង​បន្ថែម​វិធី​ផ្សាយពាណិជ្ជកម្មល្អៗ      -ប្រើប្រាស់​សម្ភា​រះ​តាំងពី​តូច​សំរាប់​ផ្សាយ​ពាណិជ្ជក​ម្មុ។ឈ្មោះ​ក្រុមហ៊ុន ផ្លាកសញ្ញា មធ្យោបាយ​ទាក់ទង ត្រូវមាន​នៅលើ​ក្រប​សំបុត្រ​និង​ក្បាល​សំបុត្រ។     -សរសេរ​រឿង រឺ​ព្រឹ​ត្ដិ​ការណ៍​ទាក់ទង​និង​ក្រុមហ៊ុន​ចុះផ្សាយ​តាម​ទស្សនាវដ្ដី រឺ កាសែត      -ផ្សាយពាណិជ្ជកម្ម​លើ ទូរទស្សន៍ វិទ្យុ ពេល​មាន​ផលិតផល​ថ្មី      -Marketing    តាមបែប​សហការ​ណ៍   ដូច​តាមរយះ​នាមប័ណ្ណ​ជាដើម      -ប្រើ  Internet   ដើម្បី​បង្ហាញ​ពី​រូបរាង   និង​មុខ​ជំនួញ​ក្រុមហ៊ុន      -ជូនអំណោយ​ភា្ជ​ប់​ជាមួយ ការផ្សាយពាណិជ្ជកម្ម      -ផ្សាយពាណិជ្ជកម្ម  តាមរយះ​ការជជែក​កំសាន្ដ​តាម​វិទ្យុ.........       -មធ្យោបាយ​ធ្វើដំណើរ  រឺ   ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ត្រូវ Logo...នៃ​ក្រុមហ៊ុន       - ឧបត្ថម្ភ​ចំពោះ  ការប្រឡង​កម្មវិធីសិក្សា​ផ្សេង​សំរាប់​សិស្ស វា​មិន​គ្រាន់តែ​មានឈ្មោះ​ក្រុមហ៊ុន របស់​អ្នក​នោះទេ វា​ថែមទាំង​ជា​ការងារ​មនុស្សធម៌​ផងដែរ។
10យុទ្ធសាស្រ្តដើម្បីអាជីវកម្មនិងការងារជោគជ័យ
10យុទ្ធសាស្រ្តដើម្បីអាជីវកម្មនិងការងារជោគជ័យ

More Related Content

Viewers also liked

Fotoalbum Vrijwilligersdag Bos En Lommer 2009
Fotoalbum Vrijwilligersdag Bos En Lommer 2009Fotoalbum Vrijwilligersdag Bos En Lommer 2009
Fotoalbum Vrijwilligersdag Bos En Lommer 2009Gerda Sordam
 
(Responsive) Video
(Responsive) Video(Responsive) Video
(Responsive) Video
Walter Ebert
 
Sinn und Unsinn von SSL
Sinn und Unsinn von SSLSinn und Unsinn von SSL
Sinn und Unsinn von SSL
Walter Ebert
 
Mark Robinson, GOLF GREATS
Mark Robinson, GOLF GREATSMark Robinson, GOLF GREATS
Mark Robinson, GOLF GREATS
guestc16247
 
Web-Performance
Web-PerformanceWeb-Performance
Web-Performance
Walter Ebert
 
Web Performance Optimierung - DWX13
Web Performance Optimierung - DWX13Web Performance Optimierung - DWX13
Web Performance Optimierung - DWX13
Walter Ebert
 
URL Design
URL DesignURL Design
URL Design
Walter Ebert
 
PHP selber bauen
PHP selber bauenPHP selber bauen
PHP selber bauen
Walter Ebert
 

Viewers also liked (9)

Fotoalbum Vrijwilligersdag Bos En Lommer 2009
Fotoalbum Vrijwilligersdag Bos En Lommer 2009Fotoalbum Vrijwilligersdag Bos En Lommer 2009
Fotoalbum Vrijwilligersdag Bos En Lommer 2009
 
(Responsive) Video
(Responsive) Video(Responsive) Video
(Responsive) Video
 
Sinn und Unsinn von SSL
Sinn und Unsinn von SSLSinn und Unsinn von SSL
Sinn und Unsinn von SSL
 
Mark Robinson, GOLF GREATS
Mark Robinson, GOLF GREATSMark Robinson, GOLF GREATS
Mark Robinson, GOLF GREATS
 
Web-Performance
Web-PerformanceWeb-Performance
Web-Performance
 
Web Performance Optimierung - DWX13
Web Performance Optimierung - DWX13Web Performance Optimierung - DWX13
Web Performance Optimierung - DWX13
 
URL Design
URL DesignURL Design
URL Design
 
PHP selber bauen
PHP selber bauenPHP selber bauen
PHP selber bauen
 
Überblick Solr
Überblick SolrÜberblick Solr
Überblick Solr
 

10យុទ្ធសាស្រ្តដើម្បីអាជីវកម្មនិងការងារជោគជ័យ

  • 1. 10យុទ្ធសាស្រ្តដើម្បីអាជីវកម្មនិងការងារជោគជ័យ សរសេរដោយ ទស្សនាវដ្តី អាថ័កំបាំង សុក្រ, ១៧ កក្កដា ២០០៩ ០៧:១៧ ដើមឆ្នាំ​ជា​ពេលវេលា​មួយ​សំរាប់​អ្នកធ្វើ​គំរោង ផែន ការថ្មីៗដើម្បី​ជា​ទិស ដៅ​ជោគជ័យ។ ខាងក្រោម​ជា​វិធីសាស្ដ្រ​ទាំង ១០សំរាប់​ឆ្ពោះទៅកាន់​ភាព​រីកចំរើន និង​ជោគជ័យ។ ទទួល​បានការ​ស្មើភាព​នៃ​ការងារ ពុំមែនអ្នកជំនួញ​រឺ​ប្រធាន​ក្រុមហ៊ុន​ណា​ក៏សំរេចបាន​នោះ ទេ។ ប៉ុន្ដែ​បើ​អនុវត្ដ​តាម​វិធីសាស្ដ្រទាំង ១០ខាងក្រោម​ ប​ញ្ហ​ពិបាក​នៃ​ការរកស៊ីដឹកនាំ​នឹងត្រូវ​ដោះស្រាយ។ -ទីមួយៈ រៀន​ប្រគល់​ការងារ​អោយ​កូនចៅៈ អ្នកជា​មេ​ចៅហ្វាយនាយ។ ការងារ​រាប់រយ ដែល​អ្នក​ ត្រូវ​ទ​ទូល​ខុសត្រូវ។ កុំ​ស្មានថា​ ម្នាក់ឯង​អ្នក​អាច​ធ្វើការ​ទាំងនោះ​បានអោយ​សោះបើទោះជា​អ្នកមាន​កំរិត​ជំនាញ​បំផុត​ក៏ដោយ។ ការ​ឱបក្រសោប​ការងារ​ម្នាក់ឯង អាចធ្វើអោយ អ្នកទទួល​សម្ពាធ​ការងារ​និង​នឿយណាយ​ធុញទ្រាន់​និង​គ្មាន​ពេល​សំរាប់​ផ្ទាល់ខ្លួន​និង​គ្រួសារ។ យូរៗទៅ​អ្នកនឹង​ក្លាយជាលោក​ ប្រធាន​រឺ​មេ​ដែលឯកា ។ អ្នកនឹង​បរាជ័យ​ក្នុង​ជ្រុង​ណាមួយ​ដោយជៀស​មិន​រួច។អ្នកនឹង​បរាជ័យ​ក្នុងការ​បែងចែក​និងគ្រប់គ្រង​ថ្នាក់ក្រោម.....។ ចូរ​រើសយក​បុគ្គលិក​ពេញ​សមត្ថភាព​និង​គួរ​ជាទីទុក​ចិ​ត្ដ រួច​ប្រគល់​ការងារ​ច្បាស់លាស់​អោយធ្វើ។ មនុស្ស​កែ​ពុំមែន​ជា​មនុស្ស​អាចធ្វើ​ការ​ច្រើន បាន​នោះទេ។ តែ​ជា​មនុស្ស ​អាច​ណែនាំ​កូនចៅ​ធ្វើការ​ងារ​អោយបានល្អ ​ជំនួស​ខ្លួន​នោះ​ជា​កូនសោរ​ដ៏សំខាន់​ដើម្បី សំរេចបាន​នូវ​ជោគជ័យ​ក្នុង​សមភាព​និង​ជីវិត។ -ទី​ពី​រៈ យុទ្ធសាស្ដ្រ​ត្រឹមត្រូវ​ទៀងទាត់​នៃ​ការផ្សាយ​ពាណិជ្ជ​កម្មៈ ចំពោះ​ក្រុមហ៊ុន​តូច2ការផ្សាយ​ពាណិជ្ជកម្ម​ត្រូវគេ​ឭ ដាក់​ក្រោម​បង្អស់​នៃ​តារាង​ការងារ​ដែល​ត្រូវធ្វើ។ បើសិន​អ្នក​ចង់អោយ​ផលិតផល​រឺ​សេវាកម្ម របស់អ្នក​ទៅដល់​មហាជន​ចូរ​រៀបចំ​ភ្លាម​នូវ​គំរោង ផ្សាយពាណិជ្ជកម្ម​ដែល​ដាក់​នៅលើ​គេ​បង្អស់ក្នុង​បញ្ជីការងារ​ត្រូវធ្វើ។ រឺចូរ​ផ្សាយ​រក​បុគ្គលិក​ផ្នែក​ទីផ្សារ​អង្គុយ​ចុះ​រក​យុទ្ធសាស្ដ្រ​ល្អ​សំរាប់​គំរោង ​រួច​ចាប់ផ្ដើម​ធ្វើការ។ អ្នក​អាច​ស្វែងយល់​ពី​វិធី​ផ្សាយពាណិជ្ជកម្ម ដែល​សន្សំសំចៃ​និង​ប្រសិទ្ធភាព(ក្រោម) -ទី​បីៈ រៀប​គំរោង​សំរាប់​ជំនួញ​រៀងរាល់​សប្ដាហ៍ៈ​រៀប​គំរោង​ជា​កត្ដា​សំខាន់ បើសិន​អ្នក​ចង់បាន​ការរីកចំរើន។គំរោង​ជំនួញ​អាចអោយ​អ្នក​ដឹងថា​មុខ​ផលិតផល​មួយណា​ពេញនិយម និងមួយណា​លក់​ មិន​ដាច់។ ហេតុ​នោះ​អ្នក​អាច​ប្ដូរ​ទិសដៅ​ថ្មី រឺ​យុទ្ធសាស្ដ្រ​ផ្សេង។ មិនត្រូវ​ធ្វើ​គំរោង​មួយឆ្នាំ​ម្ដង​រឺ​ប្រហាក់ប្រហែល​នេះ​នោះទេ។ ចូរ​ចំណាយពេល​ដើម្បី​សំរបសំរួល​នូវ​ការងារ​ដែលជា​បញ្ហា​អោយបាន​ម្ដង មួយ​សប្ដាហ៍​ជាការ​ប្រសើរ។ ប្រការនេះ​អាចអោយ​អ្នកគ្រប់គ្រង​មុខ​ជំនួញ​បានល្អ​ហើយ​អ្នក​ក៏មាន​អារម្មណ៍​ធូរស្រាល​ដែរ។ -ទី​បួនៈ សិក្សាៈ មុខ​ជំនួញ​ដែល​អ្នករៀន​អាចទាក់ទង និង​ការងារ​រឺក៏​មិន​ទាក់ទង​សោះ។រៀន​នូវ​ចំណេះដឹង​រឺ​មុខជំនាញ​ថ្មី នឹង​នាំអោយ​អ្នក​បង្កើតបាន​នូវ​លទ្ធភាព​ថ្មី និង​ពង្រីក​ចំនូល​ចិ​ត្ដ​ក្នុង​ជីវិត។ នេះ​ក៏​ជា​ប្រការ​សំខាន់​សំរាប់​សមភាព​ការងារ។ មិន​ថា​មុខវិជ្ជា រឺ​ជំនាញ​ណា​ទេ តែងតែ​ផ្ដល់នូវ​បទពិសោធន៍​ និង​គំនិត​ថ្មី2ហើយ​អ្នកនឹង​បាន​ជួប​មនុស្ស​ជាច្រើន​ ដែល​ពួកគេ​អាចជា​ដៃគូ​ជំនួញ​អតិថិជន រឺ មិ​ត្ដ​រួមការ​ងារ​របស់​អ្នក។ធ្វើ​យ៉ាងម៉េច​អាច​រៀន​ផង​ធ្វើការ​ផង?ចូរ​រៀន​នៅពេល​ល្ងាច​ចាប់ពី​ម៉ោង៥:៣០ដល់​ម៉ោង៨:៣០ ល្ងាច។ ចូរ​មើល​ដំណោះស្រាយ​ទីមួយ។ ​​​​​​ -ទី​ប្រាំៈ ចូល​ជា​សមាជិកសមាគម​ពាណិជ្ជ​កម្មៈ​វា​ជាការ​ល្អ​ណាស់​ព្រោះ​អ្នក​អាច​ប្រមូល​បទ ពិសោធន៍ និង​ចំណេះដឹង​ផ្សេង​ពី​សមាជិក​ដទៃ។ ការងារ​របស់​អ្នក​និង​មិន រីកចំរើន​ឡើយ បើ​ចំណេះដឹង របស់​អ្នក​នៅដដែល។ ត្រូវ ចូល​ជា​សមាជិកសមាគម​ភ្លាម ដើម្បី​ថាមពល​ជីវិត​របស់​អ្នក​និង​ក្រុមហ៊ុន។ -ទី​ប្រាំមួយៈ ចូលរួម​កិច្ចការ​មនុស្សធម៌ៈ ទោះបី​អ្នក​មិន​សំរេច​បំណង​កំពូល​ក៏ដោយ តែ​មុខតំណែង​ជានា​យក រឺ ម្ចាស់​ក្រុមហ៊ុន​ដ៏​តូច​មួយ​ក៏ដោយ​ក៏​ចាត់​ថា​ជា​ជោគជ័យ​ធំ​ទៅហើយ។ ពេលនេះ​គួរតែ​ដល់ពេល​ធ្វើ​រឿង​ល្អ​សំរាប់​មហាជន​ហើយ។ ក្នុង​ដើម​ឆ្នាំនេះ​ ចូរ​បញ្ចេញ​ប្រាក់​មួយចំនួន​សំរាប់​ឧបត្ថម្ភ​សិស្ស រឺ​និ​សិ​ត្ស​ក្រីក្រ និង​អ្នករៀន​ពូកែ​រឺ​អង្គាសប្រាក់​សំរាប់​កម្មវិធី​មនុស្សធម៌ផ្សេង...។ ទិសដៅ​ចុងក្រោយ​ន័យ​ការងារ​នេះ​គឺ​ធ្វើអោយ​មនុស្ស​នៅ​ជុំវិញខ្លួន​បាន​សុខ​សប្បាយ....។ -ទី​ប្រាំពី​រៈ រក​ពេលទំនេរ​ដើម្បី​ខ្លួនៈ ជួនកាល​ការងារ​មមាញឹក​តានតឹង​ព្រមទាំង​ភាព​ឱបក្រសោប​ថា រងារ​ធ្វើអោយ​អ្នក​ភ្លេច​អស់​គ្រួសារ និង​ការសប្បាយ​ផងដែរ។ ចូរ​ហាត់ប្រាណ រឺ​ម៉ាស្សា​រឺ ទៅ​តំបន់​ណាមួយ​ដែលមាន​ខ្យល់​បរិសុទ្ធ ដើម្បី​លំហែរ​កាយ បើ​អ្នក​មិន​ធ្វើ​សំរាប់​ខ្លួន​តើន​រណា​ធ្វើ​សំរាប់​អ្នក? -ទី​ប្រាំបីៈ ដាក់ចេញ​នូវ​ទិសដៅ​ច្បាស់លាស់ៈ ការដាក់​ទិសដៅ​ត្រូវ ជា​របៀប​មួយ នឹង​នាំមក​នៅ​ជ័យជំនះ​មិនមែន​បរាជ័យ​នេះ​ទេ។ ចូរ​ពិ​និត្យនៅ​រាល់​ចុង​សប្ដាហ៍​ថា​ តើ​ការងារ​គោលដៅ​ដែល​ដាក់ចេញ នោះ​ប្រ​ព្រឹ​ត្ដទៅ​យ៉ាងណា​ហើយ យុទ្ធសាស្ដ្រ​នោះ​តើ សំរេច​ផលកំ​រឹត​ណា? ចូរ​កុំ​ដាក់ចេញ​នូវ​គោលដៅ​ឆ្ងាយ​ពី​សមត្ថភាព​អោយ​សោ។ -ទី​ប្រាំបួនៈ កុំ​គិតថា​ចាស់​ដូច​ថ្មីៈ រាល់​ឧបករណ៍ប្រើប្រាស់​ក្នុង​ការិយាល័យ និង​ក្រុមហ៊ុន​ត្រូវ​ដូរ​យក​ថ្មី​វិញ បើ​វា​មាន​សភាព​ទ្រុឌទ្រោម រឺ​ចាស់។ដូចជា Computerដើរ​យឺត ម៉ាស៊ីន​កូប​ពី​ឧស្សាហ៍​ជាប់​ក្រដាស់​ជាដើម។ បើ​នៅតែ​រក្សា​វា​ទុក​បុគ្គលិក និង​មាន​អារម្មណ៍​តានតឹង​ក្នុងការ​បំពេញ​កិច្ចការ។ ហើយ​ការងារ​នោះ​សោត​ក៏ត្រូវ​ស៊ី ពេល​ច្រើន។លទ្ធផល​ទទួលបាន​នឹងមិន​ដូច​ចិ​ត្ដ។ ចូរ​ប្ដូរ​ចេញ​អ្នក នឹង​បានឃើញ​លទ្ធផល​ការងារ​គួរ​ជាទី​ពេញចិត្ដ មិន​ខាន។ ជាងនេះទៅទៀត បរិយាកាស​ល្អ សំរាប់​បុគ្គលិក​គឺជា​កត្ដា​ដ៏ ប្រសើរ ដើម្បី​ទទួលបាន​ជោគជ័យ។ -ទី​ដប់ៈ ប្ដូរ​នូវ​អ្វីដែល​មិន​រីកចំរើនៈ ពុំមែន​ផលិតផល​ណា​ក៏​លក់ដាច់ ដៃគូ​រកស៊ី​ណា​ក៏​សមស្រប​និង​អ្នក​ទាំង អស់​នោះទេ។ បើសិនជា ផលិតផល​សេវាកម្ម ទំនាក់ទំនង​ការងារ រឺ​ទីផ្សារ​ណា ដែល​មិនមាន​ប្រសិទ្ធភាព​ចូរ​ឈប់​ត្រឹមហ្នឹង ។ កុំ​ចំណាយពេល​ខួរក្បាល​ប្រាក់កាស ដើម្បី​ធ្វើ អ្វីដែល​តែងតែ​មិន​ប្រសើរ​អោយសោះ។ ចូរ​គិត​បែប​ផ្សេង! ផ្លូវ​សំរាប់​ការរក​ទទួលទាន​របស់​អ្នក​នៅមាន​ច្រើន និង​នៅ​វែង​អន្លាយ​ណាស់។ សំរាប់​យល់ដឹង​បន្ថែម​វិធី​ផ្សាយពាណិជ្ជកម្មល្អៗ -ប្រើប្រាស់​សម្ភា​រះ​តាំងពី​តូច​សំរាប់​ផ្សាយ​ពាណិជ្ជក​ម្មុ។ឈ្មោះ​ក្រុមហ៊ុន ផ្លាកសញ្ញា មធ្យោបាយ​ទាក់ទង ត្រូវមាន​នៅលើ​ក្រប​សំបុត្រ​និង​ក្បាល​សំបុត្រ។ -សរសេរ​រឿង រឺ​ព្រឹ​ត្ដិ​ការណ៍​ទាក់ទង​និង​ក្រុមហ៊ុន​ចុះផ្សាយ​តាម​ទស្សនាវដ្ដី រឺ កាសែត -ផ្សាយពាណិជ្ជកម្ម​លើ ទូរទស្សន៍ វិទ្យុ ពេល​មាន​ផលិតផល​ថ្មី -Marketing តាមបែប​សហការ​ណ៍ ដូច​តាមរយះ​នាមប័ណ្ណ​ជាដើម -ប្រើ Internet ដើម្បី​បង្ហាញ​ពី​រូបរាង និង​មុខ​ជំនួញ​ក្រុមហ៊ុន -ជូនអំណោយ​ភា្ជ​ប់​ជាមួយ ការផ្សាយពាណិជ្ជកម្ម -ផ្សាយពាណិជ្ជកម្ម តាមរយះ​ការជជែក​កំសាន្ដ​តាម​វិទ្យុ......... -មធ្យោបាយ​ធ្វើដំណើរ រឺ ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ត្រូវ Logo...នៃ​ក្រុមហ៊ុន - ឧបត្ថម្ភ​ចំពោះ ការប្រឡង​កម្មវិធីសិក្សា​ផ្សេង​សំរាប់​សិស្ស វា​មិន​គ្រាន់តែ​មានឈ្មោះ​ក្រុមហ៊ុន របស់​អ្នក​នោះទេ វា​ថែមទាំង​ជា​ការងារ​មនុស្សធម៌​ផងដែរ។