Successfully reported this slideshow.
We use your LinkedIn profile and activity data to personalize ads and to show you more relevant ads. You can change your ad preferences anytime.
ប្រធានផ្នែកគ្រប់គ្រង | Editor in Chief: នូ⁣ ចំណាប់ Nou Cham
និពន្ធនាយករង | Deputy Editor: ស្រេង​​​ភារុណ Sreng Phearun
ផ្នែ...
4 5
បើប្រៀបធៀបកាលពី១០ឆ្នាំមុន រាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជា ត្រូវបានផ្លាស់ប្តូរប្រែមុខមាត់
ទៅជាទីក្រុងស៊ីវីល័យ...
6 7
ឥណទានគឺជាប្រាក់កម្ចី ដែលអតិថិជនត្រូវសងត្រឡប់មកវិញ ទាំងដើមទាំងការ ទៅតាមពេលវេលាជាក់លាក់
នៃកិច្ចសន្យា។ ឥណទានមានដូចជា ឥណទា...
Monument Book មានលក់សៀវភៅ
original គ្រប់ប្រភេទ
នាំចូលមកពីប្រទេសថៃ សិង្ហបុរី
អង់គ្លេស និងអាមេរិកជាដើម។
សៀវភៅមួយចំនួន
ដែលមាន...
10 11
ដែលជាហាងនំមកពីប្រទេសសិង្ហបុរី
គឺជាហាងអាហារមួយ ដែលបម្រើម្ហូបអាហារនិងភេសជ្ជៈ
ប្រចាំតំបន់ មានទីតាំងក្នុង TK Avenue។
Bre...
បន្ទាប់ពីបិទហាងសំលៀកបំពាក់នៅផ្សារទំនើបផេនសលមាត់ទន្លេ និងនៅក្បែរសាកលវិ
ទ្យាល័យន័រតុនកន្លងមក ដោយសារតែរវល់ការងារនិងគ្មានអ្នកជ...
14 15
ប
ន្ទាប់ពីទទួលបានភាពល្បីល្បាញ
ក្នុងការបង្ហាញស្នាដៃលើកា
ររចនារូបលើកុំព្យូទ័ររួចមក
យុវជនឆ្នើម កុយ វិសុទ្ធិ៍កវី បាន
ចាប...
16 17
Pran Boon, or Hunter Boon,
saves a child's life by killing
a young Sming that attacked
him. Little did he know that
...
18 19
ស្របពេលដែលរថយន្ដទំនើបៗ កំពុងតែហូរចូល
ទីផ្សារស្រុកខ្មែរជាបន្តបន្ទាប់ កូនខ្មែរមួយរូបបានចំ
ណាយកម្លាំងចិត្ត និងកម្លាំងកា...
20
ឆំុវត្តី CHHOM VATEY
22 23
ក្រោយបើកដំណើរការបានជាងកន្លះឆ្នាំ G-Cam គឺជាហាងនាឡិកាដៃតែ
មួយគត់ ដែលប្រិយមិត្តអាចស្វែងរកនាឡិកាដៃ Originalទាន់សម័យនិង
ស្រស់ស...
ម៉ាស៊ីនហ្គេម Alienware Alpha ត្រូវបានរចនាឡើងជាពិសេស ផ្តោតលើគុណភាពរូបភាព
Valveក្នុងកម្រិតខ្ពស់ ដែលអាចផ្តល់ឲ្យអ្នកប្រើប្រាស់...
Bigger than bigger
ទូរសព្ទទំនើប របស់ Apple ដំបូងអេក្រង់
ទំហំធំជាងមុន ក្រុមហ៊ុន Apple បាន
បង្ហាញទូរសព្ទទំនើបម៉ូដែលចុងក្រោយ
...
32 33
3434
ដោយប្រើប្រាស់ចង្រ្កានក្តៅស្រាប់ រចនាឡើងជាពិសេស Pepper Lunch ផ្តល់ជូនអតិថិជនរបស់ខ្លួននូវការ
គ្រប់គ្រងពេញលេញ លើអាហាររបស...
36 37
www.facebook.com/jessyjuicekh
jessyjuice168
#12 Sothea Ros Blvd, Chamkarmon District, Tonlebasak Quater Phnom Penh, ...
Sabay magz29
Sabay magz29
Sabay magz29
Sabay magz29
Upcoming SlideShare
Loading in …5
×

Sabay magz29

500 views

Published on

Sabay Magazine

Published in: Lifestyle
  • Be the first to comment

  • Be the first to like this

Sabay magz29

  1. 1. ប្រធានផ្នែកគ្រប់គ្រង | Editor in Chief: នូ⁣ ចំណាប់ Nou Cham និពន្ធនាយករង | Deputy Editor: ស្រេង​​​ភារុណ Sreng Phearun ផ្នែករៀបចំ និង រចនា | Graphic Designer: លីវ ប៉ូលីន Liv Polin អ្នកសម្របសម្រួល | Coordinator: លី សុផាត Ly Sophat ផ្នែក​ថតរូប | Photographer: SEM, លន ហ្សាឌីណា Lon Jadina, Liv Polin ផ្នែកព័ត៌មាន | Writers: យិន សំបូរ, ប៊ិន ប៊ុណ្ណា, ឡ អ៊ុយឆាយ, អ៊ុំ សុភក្តិ, លុក វណ្ណារង្ក អាសយដ្ឋាន អគារ ៣០៨​មហាវិថីព្រះមុនីវង្ស រាជធានី ភ្នំពេញ បោះពុម្ពផ្សាយ​៖ ប្រទេសកម្ពុជា, រោងពុម្ព៖ ព្រីន ម៉ាស្ទ័រ ទំនាក់ទំនងការិយាល័យ Phone: (855) 023 228 000 /Fax: (855) 23 218 588 អីុមែល៖ info@cidc.com.kh /www.sabay.com GADGETS CELEBRITY NEWS 20 FASHION 12 34 26 រថយន្ដខ្មែរជំនាន់ទី៤ ផលិតដោយកូនខ្មែរសុទ្ធសាធ18 ចម្អិនអាហារតាមវិធីរបស់អ្នក ជាមួយភោជនីយដ្ឋានជប៉ុន Greetings and Good-bye, this issue is my last issue readers. But don’t fret, Sabay Magazine will continue to push the edge of publishing and design and supply you with the goodness of beingYoung, Fresh and Vibrant. I am very honored to be able to serve you in producing and publishing Sabay Magazine every month. It has been quite a journey in producing this magazine out here in Cambodia. I have learned so much from our people. This experience and knowledge that I have gained will be with me forever. I would like to send my love to my entire team that has stuck with me through this journey, our writers, designers, coordinators, contributors, readers and everyone who has ever had any involvement in the process of this magazine. Thank you so much for an amazing experience. I am blessed to be able to meet and connect with each and every one of you. I am sadden to leave but change is good. I hope everyone continues to enjoy Sabay Magazine and its philosophy of pushing for the innovation of publishing out here in Cambodia. I will leave everyone with one of my favorite quotes, “The secret of change is to focus all of your energy, not on fighting the old, but building the new.” -Socrates. Cheers readers. Spread peace and love to everyone you meet and you can never go wrong. Turning it over, until next time readers… Cham Nou Jimmy Cham.nou@cidc.com.kh 4 មជ្ឈមណ្ឌលផ្សារទំនើប ក្នុងស្តាយជីវិតថ្មី EDITORS NOTE 14 ៣ចំណុចធ្វើឱ្យវិសុទ្ធិ៍កវីស្រលាញ់ គំនូរដោយដៃបែបច្នៃប្រឌិត ច្រើនជាងកុំព្យូទ័រ CONTENTISSUE 29 6 What's loan ?តើអ្វីទៅដែលហៅថាឥណទាន 8 10 កន ្លែងកម្សាន្តព េញ និយ ម នៅ ក្នុងផ្សារទំន ើបអ៊ីអនម៉ល T K -A venue 7កុំ​មើល​ស ្រាល! រដ្ឋ​មន្ត្រី​​ម៉ាំ​ល្ហុង ម ៉ៅ បូរ៉ា ​មហិច្ឆតា​​អនាគត​មិន​ធម្មតា Pepper Lunch
  2. 2. 4 5 បើប្រៀបធៀបកាលពី១០ឆ្នាំមុន រាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជា ត្រូវបានផ្លាស់ប្តូរប្រែមុខមាត់ ទៅជាទីក្រុងស៊ីវីល័យមួយថ្មី នាពេលបច្ចុប្បន្ននេះ។ ដោយមានកំណើនប្រាក់ចំណូល មនុស្សកាន់តែច្រើនឡើង ចាប់ផ្តើមទទួលយក និងពេញចិត្តនឹងផ្សារទំនើប និងមជ្ឍមណ្ឌលកំសាន្តថ្មីៗ ទាំងនៅក្នុងស្រុក និងការនាំចូលពីក្រៅប្រទេស។ ឆ្លើយតបទៅនឹងទំនោរថ្មីនេះ ទីតាំងមជ្ឍមណ្ឌលផ្សារទំនិញនៅភ្នំពេញ ត្រូវបានអភិវឌ្ឍទៅមុខ ពីផ្សារបែបប្រពៃណីទៅជាផ្សារនិងហាងទំនិញទំនើបៗលំដាប់អន្តរជាតិ។ មជ្ឍមណ្ឌលផ្សារទំនើប ក្នុងស្តាយជីវិតថ្មីកាលពីទសវត្សមុន មានផ្សារទំនើបដំបូងគេតែមួយគត់ គឺផ្សារទំនើបសុរិយា នៅកណ្តាលរាជធានីភ្នំពេញ ជិតផ្សារធំថ្មី។ ជាមួយនឹងទំនិញនាំចូលគុណភាព ខ្ពស់ ក៏ដូចជាបរិយាកាសដែលមានផាសុកភាព អមដោយម៉ាស៊ីនត្រជាក់ វា បានធ្វើឲ្យផ្សារទំនើបថ្មីមួយនេះ កាន់តែមានប្រជាប្រិយភាពបន្ថែមទៀត។ មិនតែប៉ុណ្ណោះ សុរិយា ក៏ជាផ្សារទំនើបដំបូងគេ ដែលនាំយកអ្វីដែលថ្មីមក កម្ពុជា ដូចជាជណ្តើរយន្ត កន្លែងជិះស្គី និងរោងភាពយន្តថ្មីៗទៀតផង។ ការ លេចធ្លោររបស់ផ្សារទំនើបសុរិយា បានក្លាយជាកន្លែងដើរកម្សាន្តចុងសប្តាហ៍ ពេញនិយមមួយ ក្នុងចំណោមយុវវ័យខ្មែរ។ តាមរយៈចំណុចផ្លាស់ប្តូរជាវិជ្ជមាននេះ មានអ្នកមកអភិវឌ្ឍជាបន្តបន្ទាប់ ដោយបានសាងសង់ផ្សារទំនើបស្រដៀងគ្នានេះ រួមមានផ្សារទំនើបសុវណ្ណា ស៊ីធីម៉ល រតនាផ្លាហ្សា និងឡាក់គីជាដើម ដែលធ្វើឲ្យរាជធានីភ្នំពេញ មាន មជ្ឍមណ្ឌលផ្សារទំនើបកាន់តែសម្បូរបែប ទាំងទំហំនិងផលិតផល។ ទោះជាយ៉ាងណាក៏ដោយ នេះគឺមិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់មនុស្ស ស៊ីវីល័យ ក្នុងសករាជនេះ។ ដោយរាជធានីភ្នំពេញមានការរីកចម្រើន ហើយ ការចំណាយមានការកើនឡើង តម្រូវការសម្រាប់មជ្ឍមណ្ឌលផ្សារទំនើប មានការលូតលាស់ ខណៈដែលអ្នកវិនិយោគខិតខំដើរឲ្យការរំពឹងទុកទាំង នេះ។ TK Avenue ដែលគេចាត់ទុកថា ជាផ្សារទំនើបទាន់សម័យដំបូងគេ ក្នុង ប្រទេសកម្ពុជា មានទីតាំងនៅម្តុំទួលគោក និងបើកដំណើរការនៅខែធ្នូ ឆ្នាំ ២០១៣។ TK Avenue បម្រើអតិថិជនដែលតែងតែស្វែងរកអ្វីថ្មីដោយ បង្កើតកន្លែងដ៏ល្អមួយដែលពួកគេអាចកម្សាន្តបានច្រើនជាង តែការទិញ ទំនិញ។ ជាការពិតណាស់ ផ្សារទំនើបភាគច្រើននៅកម្ពុជា គឺជាកម្មសិទ្ធិ ឯកជនក្នុងស្រុក។ ជាមួយនឹងជម្រើសកាន់តែសំបូរបែប AEON Mall ដែល ជាផ្សារទំនើបធំជាងគេនៅកម្ពុជា និងជាតំណាងពីក្រុមហ៊ុនមេនៅប្រទេស ជប៉ុន ត្រូវបានបើកសម្ភោធជាផ្លូវការ ក្នុងខែមិថុនាឆ្នាំ២០១៤។ បន្ថែមពីលើភាពទាក់ទាញយ៉ាងគំហុក របស់ផ្សារទំនើប AEON Mallពីគ្រប់ មជ្ឍដ្ឋាន ក៏មានផ្សារទំនើបជាច្រើនដទៃទៀតផងដែរ ស្ថិតក្រោមការសាង សង់ រួមទាំងមជ្ឍមណ្ឌលផ្សារទំនើប នៅក្នុងអាគារនានា ដូចជាអាគារ Vat- tanac Capital, Olympia និង Rivera ជាដើម។ ជាក់ស្តែង មជ្ឍមណ្ឌល ផ្សារទំនើបកម្ពស់៧ជាន់មួយ គឺ Parkson ដែលនៅទល់មុខអាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ ដែលមានផ្សារទំនើប កន្លែងប៊ូលីង កន្លែងលក់ទំនិញ កន្លែងហាត់ប្រាណ បន្ទប់តាំងបង្ហាញ បន្ទប់ខារ៉ាអូខេ និងអាងហែលទឹកជា ដើម កំពុងត្រូវបានសាងសង់ ដោយក្រុមហ៊ុនមេម៉ាឡេស៊ី។ បើតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia កាលពីខែកុម្ភៈឆ្នាំ ២០១៤ បានឲ្យដឹងថា៖ ទំហំទីតាំង សម្រាប់ការសាងសង់មជ្ឍមណ្ឌលផ្សារ ទំនើប គឺនឹងកើនឡើង ១២% ក្នុងឆ្នាំ២០១៥។ តែទោះជាយ៉ាងណាក៏ដោយ បើប្រៀបធៀបជាមួយប្រទេសអាស៊ីអាគ្នេយ៍ ដទៃទៀត ការលូតលាស់នៅមានកម្រិត ហើយនៅសល់ផ្លូវវែងឆ្ងាយទៅមុខ ទៀត សម្រាប់កម្ពុជា។ របាយការណ៍បានបង្ហាញថាទីតាំងតំបន់មជ្ឍមណ្ឌល ផ្សារទំនើប គឺស្មើនឹង ០,០៤ ម៉ែត្រការ៉េក្នុងមួយនាក់ ខណៈដែល ០,០៧ ក្នុងទីក្រុងហូជីមិញ និង ០,៥៩ ក្នុងទីក្រុងបាងកក។
  3. 3. 6 7 ឥណទានគឺជាប្រាក់កម្ចី ដែលអតិថិជនត្រូវសងត្រឡប់មកវិញ ទាំងដើមទាំងការ ទៅតាមពេលវេលាជាក់លាក់ នៃកិច្ចសន្យា។ ឥណទានមានដូចជា ឥណទានម៉ូតូ ឥណទាននិស្សិត ឥណទានគេហដ្ឋាន និងមានឥណទាន ផ្សេងទៀត អាស្រ័យតាមស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬធនាគារនីមួយៗ។ តើឥណទានមានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ? បើតាមមន្ត្រីឥណទានធនាគារមួយរូបបានឱ្យដឹងថា មុនធ នាគាររបស់លោកឲ្យអតិថិជនខ្ចីប្រាក់ ធនាគារត្រូវមើលលើអាសយដ្ឋានពិតប្រាកដ មុខរបរ ប្រាក់ខែ វត្ថុបញ្ចាំ (ដូចជាដីធ្លី ស្តុកទំនិញ...) មានប្រាក់ដាក់ធនាគារ ដែលស្ថិតក្នុងអាយុ៦០ឆ្នាំចុះ និងត្រូវមានសញ្ជាតិខ្មែរ។ មន្ត្រីឥណទានសុំមិនបញ្ចេញឈ្មោះរូបនេះបានបន្តទៀតថា អតិថិជនអាចទទួលបានគុណសម្បត្តិច្រើន ដូចជា ទទួលអត្រាការប្រាក់ទាប ហើយចំណេញខ្ពស់។ អតិថិជនអាចយកប្រាក់កម្ចីទៅរកស៊ីឬពង្រីកមុខរបរ ឲ្យកាន់ តែរីកធំតាមដែលខ្លួនចង់បាន។ តែទោះជាយ៉ាងណាក៏ដោយ គ្រប់វត្ថុអ្វីៗសុទ្ធតែជាអាវុធមុខពីរ ដែលតែងតែនាំមកជាមួយនឹងភាពអវិជ្ជមាន គ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះ។ យ៉ាងណាមិញ ឥណទានក៏មានគុណវិបត្តិរបស់វាដែរ។ ជាមួយគ្នានេះមន្ត្រី ឥណទានដដែលបញ្ជាក់ថា បើការរកស៊ីមានបញ្ហាឬរកប្រាក់បង់មិនទាន់ពេលកំណត់ អតិថិជននឹងខាតពេល រកស៊ី ព្រោះត្រូវចូលខ្លួនមកដោះស្រាយជាមួយធនាគារ ត្រូវប្រឈមមុខចំពោះច្បាប់ និងអាចបាត់បង់កេរ្តិ៍ ឈ្មោះជាដើម។ លោកបន្តថា ក្នុងករណីអតិថិជនមានបញ្ហា ធនាគារមើលលើភាពជាក់ស្ដែងដែរ បើអាចជួយ អតិថិជនវិញបាន ធនាគារនឹងជួយឱ្យងើបឡើងវិញ។ ជុំវិញរឿងសេវាឥណទាននេះដែរ លោកម៉ម ចម្រើន ដែលអតិថិជនមួយរូប របស់ស្ថាប័នមីក្រូហិរញ្ញវត្ថុមួយ ក្នុងខេត្តកំពង់ចាម កំពុងតែធ្វើដំណើរទៅមុខយ៉ាងរលូន ក្នុងជំនួញរបស់ខ្លួន ប្រកបដោយភាពវិជ្ជមាន តាម រយៈការទទួលយកសេវាឥណទានកន្លងមក។ ជាមួយនឹងទំនុកចិត្តរបស់ខ្លួន លោកបានលើកឡើងថា៖ «ខ្ញុំយល់ថាសេវាឥណទានល្អ ព្រោះខ្ញុំអាចយកលុយនេះទៅពង្រីកជំនួញ ខ្ញុំធូរធារជាងមុន ហើយបើមុខ ជំនួញខ្ញុំមានបញ្ហា ស្ថាប័ននឹងជួយដោះស្រាយ»។ ផ្ទុយពីការលើកឡើងខាងលើ លោករស់ សំខាន់ ហាក់ពុំមានគំនិតសុទិដ្ឋិនិយមណាស់ណាឡើយ ចំពោះ សេវាឥណទាននេះ ព្រោះវាត្រូវការការប្រថុយប្រថានច្រើន និងអាចឈានដល់ការខាតបង់ទ្វេរដងទៀត ផង។ មិនតែប៉ុណ្ណោះ លោកសំខាន់ បាននិយាយថា៖ «ល្អឬមិនល្អ ខ្ញុំមិនដឹងទេ តែខ្ញុំមិនហ៊ានខ្ចី ព្រោះ ខ្ញុំខ្លាចយកលុយទៅរកស៊ីខាត គ្មានលុយសងធនាគារវិញ»។ ជាការពិតណាស់ គ្រប់ការសម្រេចចិត្ត សុទ្ធតែមានការប្រថុយប្រថាន គឺគ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះ។ ដូច្នេះវាគឺអាស្រ័យលើការយល់ឃើញផ្ទាល់ខ្លួន រួមផ្សំទាំងកក្តាខាងក្នុងនិងខាងក្រៅជាច្រើនទៀត ដែលអាច ធ្វើឲ្យអ្នកកាន់តែទុកចិត្តខ្លាំង ថាតើការទទួលយកសេវាឥណទានរបស់ខ្លួន នឹងអាចនាំមកនូវភាពជោគជ័យ ទៅដល់គោលដៅភាគច្រើនឬក៏យ៉ាងណា។ អត្ថបទ៖ អ៊ុំ សុភក្តិ បើកមុខរបរលក់ម៉ាំល្ហុង និងបញ្ហា ប្រឈម រៀនបានត្រឹមថ្នាក់ទី៣ បូរ៉ាបានចូលរៀនជួសជុលម៉ូតូក្នុងឆ្នាំ២០០៣ តែបានឈប់វិញ ព្រោះគ្មានដើមទុនបើកកន្លែងខ្លួនឯង។ ក្រោយមក យុវជនខ្សត់ខ្សោយរូបនេះ ក៏សុំម៉ែមកធ្វើ ការរោងចក្រក្នុងឆ្នាំ២០១០ តែមិនត្រូវបានជ្រើសរើសជាកម្មកររោងចក្រទេ ព្រោះគេត្រូវការតែស្រីៗ។ បង្ខំចិត្ត ធ្វើជាកម្មករសំណង់បានមួយសប្តាហ៍ បូរ៉ាក៏សុំឈប់ធ្វើការ ព្រោះមិនអាចទប់ទល់បាន។ ដល់ទាល់បំផុត បូរ៉ាក៏បែកគំនិតលក់ម៉ាំល្ហុង ជាមួយទុន១៥ម៉ឺនរៀល។ គ្រានោះហើយ ដែលសំឡេងស្រែក «ម៉ាំអើយ...ម៉ាំ!» ដ៏ទាក់ទាញរបស់គេ បានលាន់ឮពេញរាជធានីភ្នំពេញ។ ក្នុងរបរនេះ បូរ៉ាធ្លាប់ឮពាក្យសម្តីមិនល្អពីអ្នកដទៃម្តងៗ ហើយបានប្រឈមមុខជាមួយក្មេងស្ទាវវាយយកលុយទៀតផង។ លើសពីនេះ មានជនខិលខូចមួយចំនួនបាន ប្រើឈ្មោះរបស់លោក ដើម្បីលក់ម៉ាំល្ហុង។ ដូច្នេះបើចង់ទិញមាំល្ហុងបូរ៉ា សូមពិនិត្យរូបថតនិងលេខទូរសព្ទរបស់ លោកឱ្យច្បាស់។ សន្សំលុយទិញអាប្រិមប្រិយ ជិះកង់លក់ម៉ាំល្ហុង១កញ្ចប់២០០៛-៣០០៛ បានមួយឆ្នាំ បូរ៉ាអាចសល់លុយសម ល្មមទិញម៉ូតូតម្លៃជាង១០០ដុល្លារមួយគ្រឿងឈ្មោះ «អាប្រិមប្រិយ»។ អាប្រិមប្រិយត្រូវបានបូរ៉ាដោះខ្ទេចខ្ទី សល់តែគ្រោងឆ្អឹង និងតុបតែងដាក់រូបថត ព្រមទាំងធុងបាសយ៉ាងប្លែក។ បូរ៉ានិយាយសរសើរទាំងសើចថា រាល់ថ្ងៃបានអាប្រិមប្រិយនេះហើយ ជួយទាក់ទាញប្រជាប្រិយភាព ហើយស្រីៗមកទិញច្រើនក៏ដោយសារវា ដែរ។ ទោះបូរ៉ាឡើងស៊េរីជិះម៉ូតូកង់បីមែន តែលោកមិនចោលអាប្រិមប្រិយឡើយ។ បច្ចុប្បន្នលោកធ្វើម៉ាំល្ហុង ចាប់ពី១៦០ទៅ១៨០គីឡូក្រាម ហើយវេចខ្ចប់ជាកញ្ចប់ ក្នុង១កញ្ចប់តម្លៃ២០០០៛។ លោកមានគ្នា៦នាក់ ជិះ លក់ទាល់តែអស់ ចំណែករឿងប្រាក់ចំណេញ អ្នកលក់ម៉ាំវ័យ២៥ឆ្នាំបង្ហើបថាបានសមល្មមអាចរស់ស្រួល។ កុំ​មើល​ស្រាល! រដ្ឋ​មន្ត្រី​​ម៉ាំ​ល្ហុង ម៉ៅ បូរ៉ា ​មហិច្ឆតា​​អនាគត​មិន​ធម្មតា ចូលសិល្បៈ ឆ្នាំ២០១៣ ត្បិតជាអ្នកលក់ម៉ាំមែន ប៉ុន្តែសម្ដីសំដៅ ការតុបតែងខ្លួន និងភាពក្លាហានរបស់បូរ៉ា ធ្វើឱ្យម្ចាស់ផលិតកម្មមួយ ចំនួនចាប់អារម្មណ៍ ហើយបានទាក់ទងលោកសម្ដែងជាបណ្ដើរៗ តាំងពីឆ្នាំ២០១៣។ លោកសម្ដែងកាយវិកា ក្នុងបទចម្រៀង «ដឹងថានឹកតែមិនហ៊ានលះបង់គេ» របស់ផលិតកម្ម Bigman បទ «កំពូលប្រច័ណ្ឌ» របស់ ផលិតកម្ម Town បទភ្លេង Record «បោកយកកូនប្រើ» របស់ផលិតកម្មរស្មីហង្សមាស និងសម្ដែងក្នុងស៉្ពត ពាណិជ្ជកម្មថ្នាំបាញ់ស្រូវ បញ្ចាំងលើទូរទស្សន៍ My TV ហង្សមាស និងបាយ័នជាដើម។ មហិច្ឆតាអនាគត ក្នុងពេលអនាគត បុរសសង្ហារមកពីខេត្តតាកែវរូបនេះ ចង់ក្លាយជាអ្នកសិល្បៈ និងពង្រីកមុខរបរលក់ម៉ាំល្ហុង ឱ្យកាន់តែធំ។ លោកមានបំណងបោះម៉ូយតាមផ្សារតាមបណ្ដាខេត្តនិងទីក្រុង ដោយមិនបាច់ដើរលក់ ខណៈ រឿងបើកហាងជួសជុលម៉ូតូទុកមួយឡែកសិន។ អ្នកលក់ម៉ាំសំបូរវោហាររូបនេះ បានបន្តថា៖ «ឥលូវខ្ញុំប្រកាស រកដៃគូសហការដើម្បីពង្រីកមុខជំនួញ ម៉ាំល្ហុង ផ្អក សៀង ឆៃប៉ូវឱ្យមានលក្ខណៈស្តង់ដារ។ បើបងប្អូនណា ចាប់អារម្មណ៍ អាចទាក់ទងមកលេខទូរសព្ទខ្ញុំបាទ ០៩៣ ៩៧៩ ៧៩៦ ឬ ០៩៧ ៩៧៩ ៧០១១»។ ចុងក្រោយលោកសូមឱ្យប្រជាពលរដ្ឋខ្មែរជួយគាំទ្រម្ហូបខ្មែរ ហើយលោកសូមអរគុណចំពោះបងប្អូន ដែលគាំ ទ្រនិងលើកទឹកចិត្តដល់លោកកន្លងមក៕ អត្ថបទ៖ អ៊ុំ សុភក្តិ ខិតខំប្រឹងប្រែងអស់កេរ្តិ៍អស់ខ្មាសក្នុងអាជីព លោកម៉ៅ បូរ៉ា ពុះពារគ្រប់ឧបសគ្គរហូតក្លាយ ជាអ្នកលក់ម៉ាំដ៏ល្បីឈ្មោះមួយរូបត្រឹមតែមួយ ពព្រិចភ្នែក។ មានស្រុកកំណើតនៅភូមិពេជ្រសា ឃុំពេជ្រសា ស្រុកកោះអណ្ដែត ខេត្តតាកែវ បូរ៉ា ជាកូនអ្នកលក់បាយសម្លនិងម៉ាំតាមបេនឡាន និងផ្លូវរទេះភ្លើង។ ក្នុងចំណោមបងប្អូន៦នាក់ (ប្រុសបីស្រីបី) លោកគឺជាកូនច្បងគ្រួសារ។ កំពុងទទួលបានការគាំទ្រពីអតិថិជន លោកបូរ៉ា បានបង្ហើបឲ្យដឹងថា លោកមានមហិច្ឆតាធំពីរក្នុង ពេលអនាគត។ តែមុនចូលចំណុចនេះទស្សនាវដ្ដី Sabay សូមបង្វែរអារម្មណ៍ប្រិយមិត្ត មកស្ដាប់ ប្រវត្តិត្រួសៗ របស់បុរសធ្លាប់ជិះកង់កញ្ចាស់ តឺនុយអាវធំរូបនេះបន្តិចសិន។
  4. 4. Monument Book មានលក់សៀវភៅ original គ្រប់ប្រភេទ នាំចូលមកពីប្រទេសថៃ សិង្ហបុរី អង់គ្លេស និងអាមេរិកជាដើម។ សៀវភៅមួយចំនួន ដែលមានលក់នៅ Monument Book មិនមាននៅកន្លែងផ្សេងៗទៀតទេ។ អតិថិជនដែលទិញសៀវភៅ ចាប់ពី២០០ដុល្លារឡើងទៅ នឹងទទួលបាននូវកាតសមាជិក ហើយ ទទួលបានការបញ្ចុះតម្លៃរាល់ការទិញ សៀវភៅផ្សេងៗ។ Ice Park ជាកន្លែងជិះស្គីទឹកកក លំដាប់អន្តរជាតិ ដែលស័ក្ដិសម បំផុតសម្រាប់ប្រិយមិត្តដែលចង់ ជិះស្គីលើទឹកកក។ អ្នកអាចស្វែង រកបានសេវាកម្សាន្តពិសេសៗ៣ យ៉ាង រួមមានការជិះស្គីលើទឹកកក សេវាបង្រៀនជិះស្គីបែបអាជីព និងការជិះឡានបាញ់ឡាស៊ែទៀតផង។ Ice Park បើកបម្រើជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៩ព្រឹកដល់៩:៣០យប់។ ICE PARK MONUMENT BOOK ស្បែកជើង Clarks ជាម៉ាកល្បីទូទាំងពិភពលោក ហើយមានប្រវត្តិ តាំងពីឆ្នាំ១៨២៥មកម្ល៉េះ។ ស្បែកជើងទាំងនេះ ត្រូវបាននាំចូលផ្ដាច់មុខមកពីប្រទេសអ ង់គ្លេស ដែលមានតែមួយគត់នៅកម្ពុជា។ ក្រៅពីនោះរាល់ស្បែកជើងទាំងអស់ សុ ទ្ធតែមានបំពាក់នូវបច្ចេកវិទ្យាខ្ពស់ ស័ក្ដិសមបំផុតសម្រាប់អតិថិជន ដែលត្រូវការ ប្រើប្រាស់នូវផលិតផលមានគុណភាពខ្ពស់។ CLARKS Dream Games គឺជាកន្លែងកម្សាន្តចម្រុះបែប ប្រមាណជាង១០០ប្រភេទ។ ក្នុងនោះហ្គេមដែលពេញនិយមខ្លាំ ងក្នុងចំណោមយុវវ័យ មានដូចជាហ្គេមប្រណាំងម៉ូតូ រាំ បើកឡាននិងហ្គេមចាក់សត្វជាដើម។ ចំពោះតម្លៃវិញ ប្រិយមិត្តចំណាយត្រឹមតែ១ដុល្លារ អាចទទួលបាន៦កាក់ឯណោះ សម្រាប់លេងហ្គេម។ DREAM GAMES FAMILY KARAOKE DREAM MUSIC បរិយាកាសនៅក្នុងបន្ទប់ខារ៉ាអូខេ មានលក្ខណៈស្ងាត់ល្អ គ្មានការរំខាន ពេលច្រៀងគ្មានការឆ្លងសំឡេង ដែលបំពាក់ដោយសម្ភារៈទំនើបៗ សម្រា ប់ការច្រៀងលេងកម្សាន្តលក្ខណៈគ្រួសារ មិត្តភ័ក្ដិនិងការជួបជុំផ្សេងៗ គឺមាននៅតែ Family Karaoke Dream Music ប៉ុណ្ណោះ។ ក្រៅពីនេះ ប្រិយមិត្តអាចកម្ម៉ង់ម្ហូបមកពីហា ងអាហារផ្សេងៗ ក្នុងផ្សារទំនើបអ៊ីអនម៉ល មកដល់ក្នុងបន្ទប់ទៀតផង។ កន្លែងកម្សាន្តពេញនិយម នៅក្នុងផ្សារទំនើបអ៊ីអនម៉ល
  5. 5. 10 11 ដែលជាហាងនំមកពីប្រទេសសិង្ហបុរី គឺជាហាងអាហារមួយ ដែលបម្រើម្ហូបអាហារនិងភេសជ្ជៈ ប្រចាំតំបន់ មានទីតាំងក្នុង TK Avenue។ BreadTalk, the Singaporean bakery’s franchise, is a company which joins a growing number of high- er-end regional food and beverage brands setting up shop in TK Avenue. គឺជាភោជនីយដ្ឋានតែមួយគត់ ដែលអ្នកអាចភ្លក់រសជាតិទា Garoupa ចំហុយយ៉ាងឆ្ងាញ់ពិសារ និង Xia Long Bao ដែល ជាអាហារចំហុយល្បីឈ្មោះរបស់សៀងហៃ។ Dim Sum Emperors is a unique restaurant where you can taste exquisite Peking duck, steamed life Garoupa, Xia Long Bao- the famous shanghai steamed dum. មជ្ឍមណ្ឌលថែរក្សាសម្ភស្ស Shiseido មានផលិតផ លថែរក្សាស្បែកគុណភាពខ្ពស់ នាំចូលពីប្រទេសជប៉ុន ដែលជួយឲ្យស្បែក កាន់តែស្រស់ស្អាត ភ្លឺចែងចាំង និងក្មេងខ្ចី។ Shiseido Beauty Center provides you luxurious skincare cosmetic products from Japan which helps the skin achieve its own ideal balance for a clear, radiant, youthful complexion. ផ្សារទំនើប បែបជីវិតសម័យថ្មី DIM SUM EMPERORS SHISEIDOBREADTALK ស្ថិតនៅម្តុំទួលគោក TK Avenue គឺជាមជ្ឍមណ្ឌលផ្សារទំនើបស៊ី វីល័យដំបូងគេ ក្នុងប្រទេសកម្ពុជា ដែលត្រូវបានសម្ភោធជាផ្លូវការ កាលពីចុងឆ្នាំ២០១៣។ មិនថាអ្នកទៅកាន់ទីនោះ ដើម្បីដើរផ្សារយូរឬក៏ឆាប់ អ្នកនឹងបានឃើញផលិតផលម៉ាកល្បីៗ ច្រើនជាង៣០ម៉ាក នៅក្នុង TK Ave- nue។ មិនតែប៉ុណ្ណោះ វាមានហាងលក់ផលិតផល យ៉ាងសម្បូរបែបទៀតផង។ ទាំងអស់នេះ គឺកន្លែងមួយចំនួន ដែលអ្នកអាចស្វែងរក នៅក្នុង TK Avenue។ TK Avenue, Boutique Lifestyle Mall Located in Toul Kork, TK Avenue is the first upscale lifestyle shopping mall in the Cambodia, which was officially launched in late 2013. Whether you’re out here for a shopping spree or a quick “grab and go”, you’re bound to find what you’re looking for among the more than 30 renowned brands and operators in TK Avenue. Its tenants include mostly high-end retailers. Let’s see some listed places you can find in TK Avenue. គឺជារោងភាពយន្តដំបូងគេ ក្នុងប្រទេសកម្ពុជា ដែលបានទទួលអជ្ញារបណ្ណ ឲ្យបញ្ចាំងភាពយន្តហូលីវូដ។ កន្លែងទទួលទិញសំបុត្រ គឺបើកជារៀងរាល់ថ្ងៃ ពីម៉ោង៩ព្រឹកដល់១០យប់។ Legend Cinema: Legend Cinema is the first cinema in Cambodia screening licensed Hollywood Movies. Ticketing Counter is open daily 09:00am - 10:00 pm. តើអ្នកកំពុងស្វែងរកហាងលក់ផ្កា ដែលអាចផ្តល់ឲ្យអ្នក នូវបាច់ផ្កាស្រស់ស្អាតដាច់គេមែនដែរឬទេ? សូមអញ្ជើញទៅ TK Avenue ហើយស្វែងរកហាងលក់ផ្កា Poise Mera ដែលមានលក់បាច់ផ្កាគ្រប់កម្មវិធី។ Are you looking for flower shop which provides you luxurious and unique flower packages? Let’s go to TK Avenue and find Poise Mera where you can find flowers for all occasions. មានទីតាំងក្នុង TK Avenue ហាង Metro Azu- ra បាននាំយកអាហារអាស៊ី និងស្រា cocktail មានរសជាតិប្លែកនិងឈ្ងុយឆ្ងាញ់ ដែលត្រូវចិត្ត ត្រូវមាត់របស់លោកអ្នក។ Located in TK Avenue, Metro Azura brings the Asian fusion small plates and expertly mixed cocktails you have come to expect from Metro to Toul Kork. LEGEND CINEMA METRO AZURAPOISE MERA FLOWER SHOP VOXPOP សព្វ​ថ្ងៃ​​សម្ភារៈ​ទំនើប​​​ថ្លៃៗ ដូច​ជា​ទូរស័ព្ទ​iPhone iPad ម៉ូតូ​និង​របស់​ ប្រើប្រាស់​ទាន់​សម័យ​ជា​ច្រើន​ផ្សេង​ទៀត ​​កំពុង​គ្រប់​ដណ្ដប់​និង​ទាក់​ ទាញ​ចិត្ត​​អ្នក​ប្រើ​យ៉ាង​ខ្លាំង​ជា​ពិសេសក្នុងចំណោម​យុវវ័យ។ មុននឹង សម្រេចចិត្តទិញសម្ភារៈ មានតម្លៃទាំង​អស់​នោះ តើពួកគេបានគិត ពិចារណាលើកត្តាអ្វីខ្លះ? ​​កញ្ញា យិន គីមហេង​អាយុ​២២​ឆ្នាំ និស្សិត​ឆ្នាំ​ទី​៣​នៃ​វិទ្យាស្ថាន​វ៉ាន់​ដា៖ ​«សម្រាប់​ខ្ញុំ​បើ​​ចង់​ទិញ​របស់​របរ​អ្វី​មួយ​សុទ្ធ​តែ​ត្រូវ​​ឆ្លង​អ្នក​ផ្ទះ​ជា​មុន​សិន មិន​អាច​ចង់​បាន​តាម​ចិត្ត​នឹក​ ឃើញ​ខ្លួន​ឯង​​​ទេ ព្រោះ​អី​ភាគ​ច្រើន​ប៉ា​ម៉ាក់​ខ្ញុំ​គាត់​ជា​អ្នក​ផ្គត់​ផ្គង់​ទាំង​អស់។ ហើយ​ខ្ញុំ​ក៏​មិន​ដែល​ចង់​បាន​ របស់​ប្រើ​ប្រាស់​​ណា​ដែល​ថ្លៃៗ​ដែរ។» ​ ​​យុវជន ប៉ាវ ចំណាន អាយុ២៥ឆ្នាំ៖ «មាន​អី​ទៅ​ពិបាក​សម័យ​នេះ​ទៅ​ហើយ​បើ​ចង់​បាន​ត្រឹម​របស់​​ប្រើ​ប្រាស់​ដូច​ជា​ទូរស័ព្ទ​ឬ​ម៉ូតូ​អី​ហ្នឹង​មិន​ បាច់​ទៅ​រំខាន​​អ្នក​ផ្ទះ​ឬ​​ខ្ចី​លុយ​គេ​ទិញ​នោះ​ទេ។ ​បើ​សិន​ជា​​​អ្នក​មាន​ការងារ​​ធ្វើ​កាន់​តែ​ស្រួល​​ខ្វះ​អី​កន្លែង​ ផ្ដល់​សេវា​បោះ​រំលោះ​ឥឡូវ​មាន​ច្រើន​ណាស់ ចង់​​បាន​របស់​អី​ក៏​បាន​ដែរ។ សូម្បី​តែ​​ទូរស័ព្ទ​iPhone ក្នុង​ ដៃ​របស់​ខ្ញុំ​ក៏​​ទិញ​បោះ​រំលោះ​ឲ្យ​គេ​ដែរ។» កញ្ញា ព្រំ ​ចាន់​រ៉ាវីន អាយុ​២៣ឆ្នាំ ​ជា​និស្សិត​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា៖ «សម្រាប់​​ខ្ញុំ​​វិញ ​​ទាល់​តែ​មាន​លុយ​ខ្លួន​ឯង​បាន​ទិញ​ប្រើ ដាច់​ខាត​គឺ​មិន​យក​លុយ​អ្នក​ផ្ទះ​ទៅ​ទិញ​ឡើយ។​ ការងារ​​មាន​​ធ្វើ​​​ប្រាក់​​ខែ​ក៏​មាន​អញ្ចឹង​ហើយ​​មិន​គួរ​ណា​អំពុល​ទុក្ខ​ដល់​អ្នក​ផ្ទះ​ដោយ​សារ​តែសំភារៈ​ទាន់​ សម័យ​ទាំង​អស់​នោះ​ទេ បើ​ចង់​ទិញ​​របស់​​អ្វី​មួយ​មាន​តែ​សន្សំ​លុយ​ទិញ​ដោយ​ខ្លួន​ឯង​ទៅ​ល្អ​ជាង។» យុវជន ហៀង​វុទ្ធី អាយុ​២៤​ឆ្នាំ ​ជា​បុគ្គលិក​​នៃ​​អង្គការ​មួយ​នៅ​ខេត្ត​​​កំពង់​ស្ពឺ៖ «បើ​សិន​ជា​គ្មាន​​លុយ​ខ្លួន​ឯង​ទេ មិន​បាច់​ប្រើ​ល្អ​ជាង។ អ្នក​ណា​មិន​ចង់​​ប្រើ​​របស់​ល្អ​នោះ តែ​ក៏​មិន​គួរ​ណា​ ធ្វើ​អ្វី​ដែល​ហួស​ពី​សមត្ថភាព​ខ្លួន​ឯង​ដែរ។ កាល​ខ្ញុំ​នៅ​​រៀន​ថ្នាក់​វិទ្យាល័យ​ក៏​មាន​អារម្មណ៍​បែប​នេះ​ដែរ ឃើញ​របស់​អ្វី​ចេញ​មក​ឡូយ​ៗ ដូច​ជា​ទូរ​សព្ទ​​និង​ម៉ូតូ​អី​ហ្នឹង​ស្រលាញ់​ខ្លាំង​ណាស់​តែ​ខ្ញុំ​មិន​ដែល​ទារ​អ្នក​ ផ្ទះ​ទិញ​ឲ្យ​ទេ ចាំ​មាន​ការងារ​ធ្វើ​ខ្លួន​ឯង​បាន​ទិញ​ប្រើ​ហ្មង។»
  6. 6. បន្ទាប់ពីបិទហាងសំលៀកបំពាក់នៅផ្សារទំនើបផេនសលមាត់ទន្លេ និងនៅក្បែរសាកលវិ ទ្យាល័យន័រតុនកន្លងមក ដោយសារតែរវល់ការងារនិងគ្មានអ្នកជួយ ស្រីមុំបានសម្រេចចិត្ត ផ្លាស់ប្ដូរមកលក់សម្លៀកបំពាក់តាម Online លើ Instargram វិញ។ ដោយមានប្អូនប្រុសរ បស់ខ្លួនជួយមើលការខុសត្រូវ ក៏ដូចជាបង្ហោះម៉ូដសម្លៀកបំពាក់និងកាបូបជាដើម នៅលើ Instargram (SM shop_by Sreymom) អាជីវកម្មលក់សម្លៀកបំពាក់និងកាបូប តាម Online របស់ស្រីមុំ កំពុងទទួលបានការកាក់កប។ នេះគឺជាការលើកឡើងពីតារាសម្ដែងស៊ិ ចស៊ី កញ្ញាគង់ ចាន់ស្រីមុំ។ បើទោះជាកំពុងមមាញឹកខ្លាំង ទាំងក្នុងការងារសិល្បៈ ខណៈអាជីវកម្មលក់សំលៀកបំ ពាក់និងកាបូបតាម Online ក៏ស្រីមុំនៅអាចគ្រប់គ្រងបាន ព្រោះពេលទៅសម្ដែងសិល្បៈ ការងារលក់ដូរត្រូវបានប្រគល់ឲ្យប្អូនប្រុសមើលការជំនួស។ តែទោះបីជាយ៉ាងណា កញ្ញាបាននិយាយសង្កត់ធ្ងន់ថា ប្រសិនបើមានមនុស្សទុកចិត្ត នាងនឹងបើកហាងឡើងវិញ ហើយបន្តការលក់ដូរតាម Online ដដែល។ សំលៀកបំពាក់ទាំងអស់ គឺនាំចូលពីប្រទេសថៃ ហើយកាបូបភាគច្រើនយកមកពីហុងកុង ដែលក្នុង១សប្ដាហ៍ទំនិញនាំចូលមកម្ដង។ ដោយសារមានឈ្មួញកណ្ដាលចេញចូលយកឥវ៉ាន់ និងមានប្អូនចាំលក់ទំនិញតាម Online ទើបស្រីមុំអាចបំពេញការងារសិល្បៈបានយ៉ាងរលូន។ ជាការពិតណាស់ ដំណើរនៅក្នុងអាជីពជាអ្នកលក់ដូរ គឺទាមទារភាពស្មោះត្រង់ គុណភាព និងគំនិតច្នៃប្រឌិតជានិច្ច ទាំងនេះជាអ្វីដែលអ្នកលក់ដូរគ្រប់រូបត្រូវមាន។ មិនតែប៉ុណ្ណោះ ដើម្បីទទួលបានជោគជ័យ កញ្ញាគង់ ចាន់ស្រីមុំ បានឲ្យដឹងថា៖ «រកស៊ីមិនមែនជារឿងងាយ ដែលទាមទារការគិតច្រើន ត្រូវស្វែងការការច្នៃប្រឌិតថ្មីៗជានិច្ច បើពុំដូច្នោះទេ អតិថិជននឹងមិនមករកយើងនោះទេ»។ ជីវិតឯកជន គង់ ចាន់ស្រីមុំ កើតថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ១៩៩១ កញ្ញាគង់ ចាន់ស្រីមុំ ជាអ្នកស្រុកភូមិបែកចាន ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង។ តារាស្រីរូបនេះ ជាកូនទីពីរក្នុងចំណោមបងប្អូនទាំង ៥នាក់ (ប្រុស២និងស្រី៣)។ ឪពុក ជាអាជីវករលក់ឈើនៅខេត្តបាត់ដំបង រីឯម្ដាយ ជាបុគ្គលិកក្នុងក្រុមហ៊ុនឯកជន។ ស្រីមុំជាកូនកាត់បួនសាសន៍ គឺខ្មែរ ចិន វៀតណាម និងអាមេរិកផងដែរ ជាហេតុឲ្យមានលក្ខណៈខុសប្លែកពីតារាផ្សេងទៀត។ ការងារសិល្បៈ កញ្ញាគង់ ចាន់ស្រីមុំ ជាអតីតបេក្ខនារី១០រូបចុងក្រោយ ក្នុងកម្មវិធី Freshie Girls & Boys ជំនាន់ទី៨ ឆ្នាំ២០០៨។ តារាម្នាក់នេះមានឱកាសឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រ តែមិនទ ទួលបានជយលាភីក្នុងតំណែងណាមួយឡើយ។ តែទោះជាយ៉ាងណា ស្រីមុំ ត្រូវបានប ណ្ដាផលិតកម្មនិងក្រុមហ៊ុនមួយចំនួនចាប់អារម្មណ៍ ចំពោះមុខមាត់ដ៏សិចស៊ីរបស់នាង ដែលអាចជាទីចាប់អារម្មណ៍ ខណៈពេលកញ្ញាលេចមុខលើឆាកប្រកួតប្រជែង។ ខ្សែភាពយន្ត កញ្ញាគង់ ចាន់ស្រីមុំ បានលេចមុខតាមខ្សែភាពយន្តជាច្រើន ក្រោយពេលចាប់បានទីផ្សារ ពាណិជ្ជកម្ម។ តារាស្រីរូបនេះ បានសម្ដែងខ្សែភាពយន្តភាគទូរទស្សន៍និងខ្នាតធំមួយចំនួន ដែលជាមូលហេតុធ្វើឲ្យសាធារណជនស្គាល់ច្រើន។ ខ្សែភាពយន្តដំបូងដែលនាងសម្ដែង គឺរឿង «ជំនាងផ្ទះឆ្នាំ២០១០» បន្ទាប់មករឿង «សុគន្ធថេរ៉ាយុលងបះសក់» ព្រមទាំងរឿងមួយចំនួនទៀត ដែលធ្វើឲ្យនាងកាន់តែល្បីរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ស្នេហា ដោយមានទំនាក់ទំនងស្នេហាជាមួយកំលោះសង្ហាដែលជាអតីត Freshie Boy ជំនាន់ទី៧ ជីវិតស្នេហារបស់នាងជាមួយបុរសម្នាក់នោះត្រូវបានមហាជនដឹងឮជាយូរមកហើយ សូម្បី តែរូបនាងផ្ទាល់ក៏ទទួលស្គាល់ និងបើកចំហចំពោះរឿងនេះដែរ។ នាងនិយាយថា៖ «ខ្ញុំទំនា ក់ទំនងជាមួយគាត់ច្រើនឆ្នាំហើយ សូម្បីតែប៉ាម៉ាក់យើងទាំងពីរក៏ដឹងឮដែរ»។ ទោះបីជាទំ នាក់ទំនងរបស់ពួកគេទាំងពីរ ប្រព្រឹត្តទៅប្រហែលជា៦-៧ឆ្នាំក៏ដោយ តែស្រីមុំមិនទាន់គិតចង់រៀបការឡើយ ព្រោះចង់ទុកពេលរកស៊ីឲ្យបានច្រើនសិន៕ អត្ថបទ៖ ប៊ិន ប៊ុណ្ណា គង់ ចាន់ស្រីមុំ កំពុងជោគជ័យលើអាជីវកម្ម Online
  7. 7. 14 15 ប ន្ទាប់ពីទទួលបានភាពល្បីល្បាញ ក្នុងការបង្ហាញស្នាដៃលើកា ររចនារូបលើកុំព្យូទ័ររួចមក យុវជនឆ្នើម កុយ វិសុទ្ធិ៍កវី បាន ចាប់ផ្ដើមបង្ហាញស្នាដៃគំនូរដោយដៃបែប ច្នៃប្រឌិតថ្មីមួយបែបទៀត បង្កប់ទៅដោយ អត្ថន័យ និងសារអប់រំជាច្រើនស្ទើរតែនឹក ស្មានមិនដល់។ ជុំវិញការបង្ហាញស្នាដៃថ្មី នេះ វិសុទ្ធិ៍កវី បានបង្ហើប ៣ ចំណុចដែល ជំរុញចិត្តឱ្យរូបលោកត្រូវបែងចែកពេល វេលាមួយចំណែកពីការរចនារូបលើកុំព្យូទ័រ មកគូរគំនូរដោយដៃបន្ថែមទៀតដែល លោកបានទុកចោលអស់ពេលជាច្រើន ឆ្នាំ។ វិសុទ្ធិ៍កវីបានលើកចំណុចទាំង ៣ នោះថា៖ ទី ១៖ យល់ឃើញពីតម្លៃនៃដុងសិល្បៈ ហេតុផលមួយនេះ លោកបានបញ្ជាក់ថា ការគូរគំនូរ ដោយដៃគឺប្រើការស្រមើស្រមៃខ្ពស់ ហើយគំនិតទាំង នោះមិនមែនអ្នករាល់គ្នាសុទ្ធតែមាននោះទេ ហើយនេះ ជាអ្វីដែលរូបលោកកំពុងតែព្យាយាមប្រើសមត្ថភាព ដែលមានពីកំណើតនេះ ឱ្យសមស្របនឹងទឹកចិត្តកូន ខ្មែរក្នុងនាមជាអ្នកស្រលាញ់សិល្បៈគំនូរ។ ទី ២៖ លើកស្ទួយសិល្បៈគំនូរខ្មែរ គ្រប់គំនូរលើក្រដាសដែលប្រើតែទឹកប៊ិច និងខ្មៅដៃ របស់ វិសុទ្ធិ៍កវី សុទ្ធតែបង្កប់អត្តសញ្ញាណមួយដែល ធ្វើឱ្យអ្នកទស្សនាមើលហើយ អាចមើលដឹងថាជាស្នាដៃ ខ្មែរ ព្រោះទេសភាព វប្បធម៌ អរិយធម៌ និងអត្តចរិតនៃ ភាពទន់ភ្លន់របស់ប្រជាជនខ្មែរត្រូវបានបង្កប់ក្នុងគំនូរ ទាំងនោះយ៉ាងអាថ៌កំបាំង។ " ខ្ញុំជឿថាថ្ងៃណាមួយនឹង មានគេយល់ពីអ្វីដែលខ្ញុំបានបង្កប់ក្នុងគំនូរខ្ញុំ ”។ កុយ វិសុទ្ធិ៍កវី បញ្ជាក់។ ទី ៣៖ គំនូរបង្រៀនឱ្យមនុស្សចេះស្ងប់អារម្មណ៍ វិសុទ្ធិ៍កវី បង្ហើបបទពិសោធន៍ដែល ទើបតែទទួលបានពីការគូរគំនូរដោយ ដៃនេះថាការហាត់ពត់ចិត្ត អត់ធ្មត់ ក្នុង ការគូរគំនូរគឺតម្រូវឱ្យប្រើទីកន្លែង រួម ទាំងពេលវេលាស្ងប់ស្ងាត់ និងផ្ដោត អារម្មណ៍ខ្លាំងមែនទែន ហើយនេះ ជាចំណុចមួយដែលធ្វើឱ្យរូបលោក ទទួលមេរៀនហាត់ពត់ចិត្តឱ្យស្ងប់ បានយ៉ាងល្អ។ លោកនិយាយថា ពេលវេលាពេលយប់អាធ្រាត្រ ក្រៅម៉ោងធ្វើការងាររចនាលើ កុំព្យូទ័រជាពេលដែលលោក ផ្ដោតអារម្មណ៍បានល្អជាង ពេលណាទាំងអស់៕ DOODLES ART ៣ចំណុចធ្វើឱ្យវិសុទ្ធិ៍កវីស្រលាញ់ គំនូរដោយដៃបែបច្នៃប្រឌិតច្រើន ជាងកុំព្យូទ័រ
  8. 8. 16 17 Pran Boon, or Hunter Boon, saves a child's life by killing a young Sming that attacked him. Little did he know that the young Sming was not the only one in the area.After having witnessed Pran Boon killingherson,motherSming sets out to Pran Boon's vil- lage, seeking revenge that leavesPranBoon'swifedead and his daughter injured. លោក Pran Boon ឬហៅថា Hunter Boon បានជួយសង្គ្រោះ ជីវិតក្មេងប្រុសម្នាក់ ពីចង្កូមមច្ចុ រាជរបស់ Sming។ តែទោះជា យ៉ាងណាគាត់បានដឹងជាមុនថា មិនមែនមានតែ Sming មួយ ក្បាលនេះឡើយ នៅក្នុងតំបន់ នេះ។ ក្រោយពីបានដឹងថា Pran Boonជាអ្នកសម្លាប់កូន Sming មេរបស់វាក៏ចេញទៅ ភូមិដែល PranBoon កំពុងរស់ នៅ ដើម្បីធ្វើការសងសឹក ដែល បានធ្វើឲ្យប្រពន្ធរបស់គេស្លាប់ និងកូនស្រីត្រូវបានរងរបួស៕ Caught by surpsise when both crossed eyes, Bussaba did everything to make Sinsamut fall for her. Not long after, Sinsamut decided to propose to Bussaba. That was the day Bussaba was supposed to ditch Sinsamut. Bussaba was overwhelmed and accepted the proposal, with much regret later and made excuses for Sinsamut to ditch her. All because her friends taunted her for ‘You went soft for him’. Bussaba បាន​លង់​ស្នេហ៍​កំលេាះ​ សង្ហា​ម្នាក់​តាំង​ពី​ទាក់​ភ្នែក​ជាមួយ​ គេ​លើក​ដំបូង​នៅ​ក្នុង​បារ ហើយ​ក៏​ ព្យាយាម​ធ្វើ​អ្វី​គ្រប់​យ៉ាង​ឲ្យ​គេ​លង់​ ស្រឡាញ់​នាង។ មិន​យូរ​ប៉ុន្មាន​បុរស​ ម្នាក់​នោះ​ក៏​បាន​សុំ​នាង​រៀបការ ប៉ុន្តែ​ ដោយ​សារ​ការ​ចំអក​ពី​មិត្តភ័ក្ដិ​ធ្វើ​ឲ្យ​ នាង​ព្យាយាម​ដក​ខ្លួន​ពី​បុរស​ម្នាក់​នោះ​ វិញ។ តើ​លទ្ធផល​ទៅ​ជា​យ៉ាង​ណា​ សម្រាប់​ស្នេហា​រវាង​បុរស​សង្ហា និង​ កញ្ញា​ឡិកឡក់​ម្នាក់​នេះ? April, 1945. As the Allies make their final push in the European Theatre, a battle-hardened army sergeant named Wardaddy com- mands a Sherman tank and her five-man crew on a deadly mission behind enemy lines. Outnumbered and out-gunned, and with a rookie soldier thrust into their platoon, Wardaddy and his men face overwhelming odds in their heroic attempts to strike at the heart of Nazi Germany. ក្នុងខែកុម្ភៈនាឆ្នាំ១៩៤៥ ជាពេលដែលក្រុមសម្ព័ន្ធមិត្ត ធ្វើការវាយលុកចុងក្រោយ នៅសមរភូមិអឺរ៉ុប មេបញ្ជាការ War- daddy ជាមេទ័ពជួរមុខមុតស្រួច បា នបញ្ជូនរថក្រោះនិងទាហានជំនិត៥ នាក់ទៀត ទៅប្រយុទ្ធក្នុងបេសកកម្ម ស្លាប់រស់ ជាមួយនឹងកងទ័ពសត្រូវ។ ជាមួយនឹងកងទ័ពជើងថ្មីជាច្រើន សម្រុកចូលក្នុងជំរុំសត្រូវ War- daddy និងសហសេវិករបស់ខ្លួន ត្រូវប្រឈមមុខនឹងកម្លាំងដ៏លើសលុប ក្នុងការប្រយុទ្ធនោះ ក្នុង​អំឡុង​រាជវង្ស​មីង zhuo yi hangដែល​ ទើប​តែ​បាន​តែង​តាំង​ជា​មេ​បក្ស​ អ៊ូតាំង(សម្តែងដោយHuang Xiaoming) បាន​ទទួល​បញ្ជា​ឲ្យ​នាំ​គ្រឿង​ដង្វាយ​ចូល​ រាជវាំង តែ​នៅ​តាម​ផ្លូវ​ក៏​បាន​ជួប​នឹង​ស្រី​ បិសាចlian nishang (សម្ដែង​ដោយFan Bingbing) បក្ស​បិសាច អ្នក​ទាំង​ពីរ​ដំបូង មិន​វៃ​គ្នា​មិន​ស្គាល់​គ្នា​តែ​ក្រោយ​មក​ក៏​បាន​ ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ហើយ​ក៏​បាន​រួម​រស់​ ជាមួយ​គ្នា​នៅ​ក្នុង​បន្ទាយ​ចន្ទ្រា​ដែល​ជា​ កន្លែង​រស់​នៅ​របស់ lian nishang។ មិន​ យូរ​ប៉ុន្មាន ក្រុម​អង្គរក្ស​រាជវាំង​ក៏​បាន​មក​ វាយប្រហារ​បន្ទាយចន្ទ្រា ហើយ​បាន​ចោទ​ថា lian nishangជា​ឃាតក​សម្លាប់​ចៅហ្វាយ​ ស្រុក​ឈួនសាន zhuo yi hangដើម្បី​ស៊ើប​ ពី​ការ​ពិត​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​រាជធានី​ដោយ​ ម្នាក់​ឯង។ ក្រោយ​នោះ​មិន​យូរ​ប៉ុន្មាន​ក៏​ មាន​ដំណឹង​លេច​លឺ​មក​ថា​គេ​​បាន​ចុះ​ចូល​ និង​រាជការ​ហើយ​រៀបការ​ប្រពន្ធ​ថ្មី។ lian nishangឈឺ​ចិត្ត​យ៉ាង​ខ្លាំង​ហើយ​ដោយសារ​ ការ​វាយប្រហារ​នេះ​បាន​ធ្វើ​ឲ្យ​សក់​នាង​ក្លាយ​ ជា​ពណ៌​ស​ទាំង​អស់​ក្នុង​ពេល​តែ​មួយ​យប់ . In the aftermath of his girl- friend's mysterious death, a young man awakens to strange horns sprouting from his temples. តារា​សម្ដែង​ជា​តួ​ឯក “Harry Potter” Daniel Radcliffe នឹង​ត្រលប់​មក​វិញ​តាម​រយៈ​ ភាពយន្ត​បែប​ព្រេង​និទាន​ដ៏​គួរ​ ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​គឺ​ រឿង "Horns”។ ភាពយន្ត​នេះ​ រៀបរាប់​ពី​បុរស​ម្នាក់​ដែល​​មាន​ ដុះ​ស្នែង​ពីរ​នៅ​លើ​ថ្ងាស ក្រោយ​ ពី​ការ​ស្លាប់​ដ៏​អាថ៌កំបាំង​នៃ​មិត្ត​ ស្រី​របស់​គេ ដែល​ស្នែង​នេះ​​ផ្ដល់​ ឲ្យ​គេ​នូវ​ថាមពល​ពិសេស​មួយ​ ខុស​ប្លែក​ពី​មនុស្ស​ធម្មតា។ SMING FURY HORNS WHITE HAIR WITCH CALL ME BAD GIRL John Form has found the perfect gift for his expectant wife, Mia - a beau- tiful, rare vintage doll in a pure white wedding dress. But Mia's delight with Annabelle doesn't last long. On one horrific night, their home is invaded by members of a satanic cult, who violently attack the couple. Spilled blood and terror are not all they leave behind. លោក John Form បានរកឃើញនូវកាដូ ដ៏ឥតខ្ចោះមួយ ដែលជាកូនតុក្កតាស្រស់ ស្អាត ក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ មួយ សម្រាប់អនាគតប្រពន្ធរបស់គាត់ គឺនាង Mai។ ផ្ទុយទៅវិញ ការរីករាយ របស់ Mai ជាមួយនឹងកូនតុក្កតា Anna- belle នោះ គឺមិនបានថិតថេរឡើយ។ នៅក្នុងរាត្រីតក់ស្លុតមួយ ពួកគេទាំងពីរ នាក់ គឺត្រូវបានវាយប្រហារ ដោយ សមាជិកសាសនាដ៏អាក្រក់មួយក្នុងផ្ទះ របស់ខ្លួន ដែលមានឈាមដាបពាស ពេញនោះ។ MOVIE REVIEW
  9. 9. 18 19 ស្របពេលដែលរថយន្ដទំនើបៗ កំពុងតែហូរចូល ទីផ្សារស្រុកខ្មែរជាបន្តបន្ទាប់ កូនខ្មែរមួយរូបបានចំ ណាយកម្លាំងចិត្ត និងកម្លាំងកាយ ព្យាយាមសព្វគ្រ ប់បែបយ៉ាងផលិតរថយន្ដមួយបង្ហាញពីស្នាដៃខ្មែរពិ តៗ ក្នុងបំណងប្រាប់ពិភពលោកថា កម្ពុជាក៏មានរថ យន្ដទំនើបដូចបណ្តាប្រទេសអភិវឌ្ឍដទៃទៀតដែរ។ ជាស្ថាបនិករថយន្ដអង្គរ EV 2014 លោកញាន ផល្លឹក បានប្រាប់ទស្សនាវដ្ដី Sabay ថា គិតមកទល់ពេលនេះ EV 2014 ជាស្នាដៃទី៤ហើយ ដែលផុសចេញពីការ ខិតខំរបស់លោកផ្ទាល់ ហើយសម្រាប់អង្គរ EV 2014 ស៊េរីចុងក្រោយគេនេះ លោកបានបំពាក់បច្ចេកវិទ្យាទំនើបៗ ជាច្រើន សាកសមសម្រាប់ការប្រើប្រាស់មនុស្សសម័យថ្មី។ លោកបន្តថា ក្រៅពីរូបរាងស្អាតតូចច្រឡឹង Angkor EV 2014 អាចនិយាយបានថាជាប្រភេទរថយន្ដទាំងសន្សំសំ ចៃថវិកាដល់អ្នកប្រើប្រាស់ និងចូលរួមជួយថែរក្សារបរិ ស្ថានផងដែរ ព្រោះរថយន្ដនេះដើរដោយថាមពលអាគុយ ហើយអាចរត់បានក្នុងល្បឿន៦០គីឡូម៉ែត្រក្នុងមួយ ម៉ោង។ កាន់តែពិសេសជាងនេះទៀតនោះ គឺស្នាដៃទី៤ របស់លោកញាន ផល្លឹក ក៏បានបំពាក់បច្ចេកវិទ្យាថ្មីមួយ ដែ លម្ចាស់រថយន្ដនេះអាចបញ្ជាបិទបើកទ្វារ និងបញ្ឆេះពន្ល ត់ម៉ាស៊ីនរថយន្តតាមរយៈ Smartphone ថែមទៀតផង។ មិនតែប៉ុណ្ណោះ Angkor EV 2014 ក៏ត្រូវបានបំពាក់ប្រព័ន្ធ GPS និង RFID ដែលជាប្រព័ន្ធផ្ដល់ភាពងាយស្រួល ក្នុង ការមើលទិសដៅនិងបង្កើនសុវត្ថិភាពលើការបើកបរផង ដែរ។ Angkor EV 2014 អាចសម្រេចចេញរូបរាងបានដោយ ជោគជ័យនៅឆ្នាំ២០១៤នេះបាន ដោយសារលោកញាន ផល្លឹក បានចាប់ដៃគូសហការ ជាមួយលោកស្រីសៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេង អភិវឌ្ឍន៍ ដោយដាក់គោលដៅរួម ដើម្បីស្វែងរកនិងពង្រីកទីផ្សាររថ យន្ដខ្មែរ ឱ្យកាន់តែទូលំទូលាយជាងមុន។ លោកស្រី សៀង ចាន់ហេង ឲ្យដឹងថា រថយន្ដអង្គរ ២០១៤ នេះត្រូវបានអតិ ថិជនមួយចំនួនហ៊ានឱ្យតម្លៃដល់ទៅ១ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រឿង តែក្រុមហ៊ុនមិនទាន់ផលិតបរិមាណឱ្យបា នតាមតម្រូវការទាំងស្រុង ដល់អតិថិជនទាំងអស់នោះទេ ដោយសារតែលទ្ធភាពនៅមានកម្រិត។ លោកស្រីបញ្ជាក់ថា៖ «ដើម្បីធ្វើឱ្យរថយន្ដអង្គរ ២០១៤ កាន់តែមានឈ្មោះល្បីល្បាញ ក៏ដូចជាលើក មុខមាត់ថ្មីដល់ប្រទេសកម្ពុជាតាមរយៈស្នាដៃផ្ទាល់ខ្លួន ដែលផលិតដោយកូនខ្មែរមួយនេះ ក្រុមហ៊ុនកំពុងតែខ្នះខ្នែង ស្វែងរកដៃគូសហការផលិតជាបន្តបន្ទាប់ ហើយការងារនេះ យើងសម្រេចបានខ្លះៗហើយ»៕ រថយន្ដខ្មែរជំនាន់ទី៤ ផលិតដោយកូនខ្មែរសុទ្ធសាធ
  10. 10. 20 ឆំុវត្តី CHHOM VATEY
  11. 11. 22 23
  12. 12. ក្រោយបើកដំណើរការបានជាងកន្លះឆ្នាំ G-Cam គឺជាហាងនាឡិកាដៃតែ មួយគត់ ដែលប្រិយមិត្តអាចស្វែងរកនាឡិកាដៃ Originalទាន់សម័យនិង ស្រស់ស្អាត ដែលជាម៉ាកល្បីឈ្មោះលំដាប់អន្តរជាតិ រួមមាន G-Shock និង COVER Watches។ ជាអ្នកគ្រប់គ្រងទូទៅ នៃហាង G-Cam លោកវ៉ា រស្មីរ័ត្ន បានឲ្យដឹងគោលបំណងហាងរបស់ខ្លួនថា៖ «ខ្ញុំចង់ផ្លាស់ ប្តូរទំនោររបស់ហាងនាឡិកាខ្មែរយើងដែលភាគច្រើននិយមលក់តែនាឡិកា អាយ តាមរយៈហាង G-Cam របស់យើង»។ ហាង G-Cam ផ្តោតចម្បងលើយុវវ័យ ហើយនាឡិកាដៃទាំងអស់ គឺជា មូដែលទាន់សម័យបំផុត ដែលសាកសមឥតខ្ចោះសម្រាប់ពួកគេ។ បច្ចុប្បន្ននេះ មានអតិថិជនកាន់តែច្រើនឡើងៗ ស្គាល់ពីម៉ាកនាឡិកាដៃ និងហាង G-Cam។ ដោយសារភាពជោគជ័យរបស់ខ្លួន ចំពោះការមក ដល់ដំបូង នៃម៉ាកនាឡិកាដៃរបស់ជប៉ុន គឺ G-Shock ហាង G-Cam ក៏ បាននាំយកម៉ាកនាឡិកាដៃពេញនិយមរបស់ស្វីសមួយទៀត គឺ COVER Watches ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។ ជានិមិត្តរូប នៃការរចនាម៉ូតថ្មី នៃយុគសម័យកាលទំនើប COVER Watches គឺជាផលិតផលរបស់ប្រទេសស្វីស ដែលម៉ាកមួយនេះ ត្រូវបានទទួលស្គាល់ទូទាំងពិភពលោក ហើយវាក៏ជាកិត្តិយសផងដែរ ដែលមានបវរកញ្ញាពិភពលោករបស់ស្វីស ឆ្នាំ២០១៣ គឺកញ្ញា Djoa Strassburg ជាឯកអគ្គរដ្ឋទូត នៃនាឡិកាដៃ COVER Watches។ ជាមួយគ្នានេះ អ្នកអាចស្វែងរកនាឡិកាដៃ COVER Watches Original នៅហាង G-Cam។ ចុងបញ្ចប់ លោករស្មីរ័ត្ន បានផ្តាំផ្ញើថា៖ «អតិថិជនគួរតែមកទស្សនា G-Cam។ យើងមានម៉ាកល្បីៗជាច្រើន ព្រមទាំងការធានាទៀតផង។ ហើយយើងក៏មានការបញ្ចុះតម្លៃពិសេស ផងដែរ»។ Having opened about haft year, G-Cam is the only watch shop in Cambodia which you can find original awesome stylist and sport watches from international well-known brands including G-Shock and Cover. As Board Director of G-Cam, Va Resmeyroth told “I want to change the image of Cambo- dia watch shops which mostly sell unorigi- nal watches.” G-Cam mainly focuses on teens, and all watches are very stylist and sport models which are perfectly fit to them. Until now, there are more and more customers rec- ognized G-Cam and its products. Due to its success of the first coming of Japanese brand, G-Shock, G-Cam brought another famous Switzerland brand, called Cover Watch to Cambodia. As a symbol for innovative watch design in tune with the pulse of the times, COV- ER Watches are "Swiss Made" which this label is highly esteemed worldwide, and it is great honor to have Miss Earth Switzerland 2013, Djoa Strassburg as the representative of Cover Watches. Meanwhile, you can find the original Cover Watches at G-Cam. Final- ly, Va Resmeyroth suggested, “Customers should visit us. We have more brands and we have guarantee. Also, we have special discount.” G-CamW A T C H S H O P ហាងនាឡិកាដៃ Original ទាន់សម័យនិងស្រស់ស្អាត
  13. 13. ម៉ាស៊ីនហ្គេម Alienware Alpha ត្រូវបានរចនាឡើងជាពិសេស ផ្តោតលើគុណភាពរូបភាព Valveក្នុងកម្រិតខ្ពស់ ដែលអាចផ្តល់ឲ្យអ្នកប្រើប្រាស់ នូវបទពិសោធន៍នៃការកម្សាន្តហ្គេម ដ៏អស្ចារ្យបំផុត ក្នុងគេហដ្ឋាន។Alienware Alpha គឺជាម៉ាស៊ីនកុំព្យូទ័រថ្មីសន្លាង ១០០ភាគរយ ដែលភា្ជប់មកជាមួយឧបករណ៍កំណត់ Xbox ៣៦០ រួមទាំងកម្មវិធី Software តែមួយគ្មានពីរ សម្រាប់ Alienware ផ្តល់ភាពងាយស្រួល ដោយមិន ត្រូវការmouse និង keyboard ឡើយ។ ដោយមានគុណភាពនៃរូបភាពក្នុងកម្រិតខ្ពស់ Alienware Alpha ជួយឲ្យអ្នកលេងហ្គេម ដំណើរការហ្គេមលើសពី ៣០០០ នៅលើកម្មវិធី Steam បានយ៉ាងលឿននិងងាយស្រួល ព្រមទាំងហ្គេមជាង៥០០ទៀត ដែលមកបន្តបន្ទាប់ជារៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកមាន Steam Account រួចហើយ នោះគ្រប់ហ្គេមដែលមានទាំងប៉ុន្មាន សុទ្ធតែអាចលេងបាន នៅលើ Alpha។ បើតាមប្រភពពីក្រុមហ៊ុន Dell ម៉ាស៊ីនហ្គេម Alienware Alpha នឹងមានដាក់លក់លើ ទីផ្សារ នៅមុនដំណាច់ឆ្នាំនេះ ដែលមានតម្លៃប្រហែល៥៥០ដុល្លារ ចំពោះកម្រិត CPU ធម្មតា ហើយចំពោះកម្រឹតខ្ពស់ CPU Core i7 ក៏មានតម្លៃមិនលើសពី ១០០០ដុល្លារឡើយ។ ALIENWARE ALPHA ម៉ាស៊ីនហ្គេមស្រស់ស្អាតដែលជារបកគំហើញថ្មី • Core i3 Haswell CPU • Windows 8.1 64-bit • 4GB DDR3 @ 1600MHz memory • Custom-built NVIDIA Maxwell based GPU • 2GB of dedicated GDDR5 high-speed memory • 500GB SATA 3 HDD • XBOX 360 Wireless Controller - Black • Dual-band Wireless-AC 1x1 with Bluetooth 4.0 • HDMI IN: Direct HDMI Pass-Through • HDMI OUT: Uncompressed 8 Channel Audio & 4k • 2 USB 3.0 ports & 2 USB 2.0 ports ទំហំ Specs សម្រាប់ម៉ាស៊ីនហ្គេមThe Alienware Alpha Console, specifically designed around Valve’s Steam Big-Picture mode, what we believe is the best way to ex- perience your PC games in the living room. Al- ienware Alpha is a 100% turn-key-console.The Alienware Alpha console will ship with an Xbox 360 controller included, and through a custom software interface exclusive to Alienware, is designed to be navigated easily and seamless- ly—no mouse or keyboard required. Alienware Alpha, powered by Steam Big-Pic- ture, gives gamers quick and easy access to the 3000+ games on Steam, and over 500 games that are controller-supported with more coming every day. If you already have a Steam account, all your existing games can be played on the Alpha. The Alienware Alpha will be on sale before the end of the year, according to Dell, and will start at $550, with upgrades for CPU and storage topping out at a Core i7 and 2TB, while still staying under $1,000. Alienware Alpha កម្រឹតធម្មតា (៥៤៩ដុល្លារ) Samsung has announced an impressively unique smart- phone at IFA 2014, the Samsung Galaxy Note Edge, which takes advantage of the Korean company's impres- sive bendable OLED technology. The new Galaxy Note Edge drapes one inch of the screen over the left-hand side of the handset. The Xperia Z is one of the main pillars of Sony's new plan to focus on mobile, gaming and imaging. The Xperia Z3 Compact is another phone that Sony seems to have cre- ated ahead of time. the Xperia Z3 is actually pretty darned impressive. ក្រុមហ៊ុន Samsung ទើបតែប្រកាសជាផ្លូវការ នូវទូរសព្ទទំនើប Smartphone ម៉ូដែលថ្មីរបស់ខ្លួន គឺ Samsung Galaxy Note Edgeដែលជាបច្ចេកវិទ្យាចុងក្រោយ OLED Technology របស់ ក្រុមហ៊ុនកូរ៉េមួយនេះ។ ទំហំអេក្រង់ ៥,៦ អ៊ីញ នៃទូរសព្ទទំនើប Samsung Galaxy Note Edge គឺស្ថិតនៅលើផ្នែកខាងឆ្វេងនៃ កាសត្រចៀក។ ទូរសព្ទទំនើប Sony Xperia Z3 Sony Xperia Z គឺជាផលិតផល ទូរសព្ទចម្បងមួយ របស់ក្រុមហ៊ុនបច្ចេកវិទ្យា Sony ដែលផ្តោត សំខាន់ទៅលើទូរសព្ទចល័ត ហ្គេម និងរូបភាព។ ហើយ Sony Xperia Z3 គឺជា ទូរសព្ទទំនើបថ្មីមួយទៀត ម៉ូដែលចុងក្រោយ បង្អស់របស់ក្រុមហ៊ុន Sony។ Sony Xperia Z3 គឺពិតជា ស្រស់ស្អាត និងគួរជាទីចាប់អារម្មណ៍ខ្លាំងបំផុត។ SAMSUNG GALAXY NOTE EDGESONY XPERIA Z3 GALAXY NOTE EDGE SPECS: • Screen: 5.6-inch Quad HD Super AMOLED 2,560 x 1,440 pixels • Processor: A 2.7GHz quad-core • RAM: 3GB • OS: Android 4.4 KitKat • Storage: 32GB/64GB (+microSD) • Battery: 3000mAh • Camera: 16MP, OIS, 3.7MP front • Connectivity: Wi-Fi, Bluetooth 4.1, GPS, N FC • Dimensions: 151.3 x 82.4 x 8.3 millimeters • Weight: 174 grams MOTO 360 SPECS: • Screen size 1.5 inches • Screen resolution 320 x 290 • Screen type LCD • Touchscreen Capacitive [finger] • Audio Built-in microphone Yes SONY XPERIA Z3 TECH SPECS: • Screen: 5.2in 1920x1080 (424ppi) • Processor: 2.5 GHz Qualcomm Snapdragon 801 quad cores • RAM: 3GB • OS: Android 4.4 KitKat • Storage: 16GB/32GB (+microSD) • Battery: 3100mAh • Camera: 20.7MP, 1080p/4K video rear, 2.2MP front, 1080p video • Connectivity: Wi-Fi, 3G/4G, Bluetooth 4.0, NFC • Dimensions: 146 x 72 x 7.3mm • Weight: 152g That's not to say the Moto 360, the first real Android Wear icon, is perfect - nothing was going to live up to the hyp- ing and hoping of the past six months. But it's the first smartwatch you'll want to show off rather than hide un- der a sleeve. The 360's design makes gadget sense after gadget sense. It's a watch made from premium materials such as stainless steel and leather. វាសឹងមិនគួរឲ្យជឿនិងសង្ឃឹមទេថា ផលិតផលថ្មីមួយ របស់ Android គឺនាឡិកាទំនើប Moto 360 ពិតជាល្អឥតខ្ចោះឡើយ កាលពី៦ខែមុន។ Moto 360 ជានាឡិកាទំនើបដំបូងគេដែល អ្នកចង់បង្អួតជាជាងលាក់ទុកក្នុងដៃអាវ។ ការរចនាម៉ូតរបស់វា គឺមានភាពទាក់ទាញខ្លាំងណាស់។ វាគឺជានាឡិកា ដែលផលិត ចេញវត្ថុធាតុដើម គុណភាពខ្ពស់ ដូចជាដែកថែបរលោងនិងខ្សែ ស្បែកជាដើម។ នាឡិកាទំនើប MOTO 360 ឧបករណ៍ពេញនិយម
  14. 14. Bigger than bigger ទូរសព្ទទំនើប របស់ Apple ដំបូងអេក្រង់ ទំហំធំជាងមុន ក្រុមហ៊ុន Apple បាន បង្ហាញទូរសព្ទទំនើបម៉ូដែលចុងក្រោយ របស់ខ្លួន គឺ iPhone 6 និង iPhone 6 Plus នៅក្នុងព្រឹត្តការណ៍ពិសេសមួយ កាលពីថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០១៤។ iPhone6ទំហំអេក្រង់កាន់តែធំការរចនា ម៉ូតថ្មីនិងលក្ខណៈសម្បត្តិកាន់តែប្រសើរ ទូរសព្ទទំនើប iPhone 6 និង iPhone 6 Plus មានរូបរាងកាន់តែធំ និងប្រសើរ ជាងម៉ូដែលមុនៗ។ ទស្សនាវដ្តី Sabay សូមណែនាំប្រិយមិត្តពីការរៀបរាប់ខ្លះៗ អំពី iPhone 6 និង iPhone 6 Plus។ តាមពិតទៅ ក្រុមហ៊ុន Apple នឹងប្រកាស លក់ iPhone 6 និង iPhone 6 Plus ដំបូង ជាផ្លូវការ នៅសហរដ្ឋអាមេរិក កាណាដា បារាំង អាឡឺម៉ង់ អូស្រ្តាលី ហុងកុង ជប៉ុន ពេតូរីកូ សិង្ហបុរី និងចក្រភពអង់គ្លេសនៅ ថ្ងៃទី១៩ ខែកញ្ញានេះ ទន្ទឹមគ្នា ខណៈដែល នៅក្នុងប្រទេស១១៥ទៀត Iphone 6 និង iPhone 6 Plus នឹងមានលក់នៅ មុនចុងឆ្នាំនេះ។ A first look at Apple's iPhone 6 and iPhone 6 Plus Apple unveiled the new iPhone 6 and iPhone 6 Plus during its special event on 9 Sep- tember 2014. With a bigger display, new design, improved specs and new features, the iPhone 6 and iPhone 6 Plus is bigger and better than ever before. We got hands- on with the iPhone 6 and iPhone 6 Plus following the event to bring you a first-look review of the iPhone 6 and iPhone 6 Plus. Apple will be firstly releasing the iPhone 6 and iPhone 6 Plus in 10 countries the U.S., Australia, Canada, France, Germany, Hong Kong, Japan, Puerto Rico, Singapore and the U.K on the same day on 19 September, but says that it's going to try to launch the iPhone 6 and iPhone 6 Plus in 115 countries by the end of the year. Specification Colors Dimensions Weight Screen Resolution Chips Memory iSight Camera Facetime Camera Video recording Touch ID Battery Connectivity SIM Card iPhone 6 Available in silver, gold, and space gray 138.1 mm x 67.0 mm x 6.9 mm 129 grams 4.7inch (diagonal) LED-backlit 1334-by-750-pixel resolution at 326 ppi A8 chip with 64-bit architecture M8 motion coprocessor 16GB,64GB and 128GB New 8-megapixel iSight camera with 1.5µ pixels Autofocus with Focus Pixels 1.2-megapixel photos (1280 by 960) 1080p HD video recording (30 fps or 60 fps) Fingerprint identity sensor built into the Home button Talk time: Up to 14 hours on 3G Standby time: Up to 250 hours on 3G Video playback: Up to 11 hours NFC, VoLTE, WiFi, Bluetooth, 4G LTE Nano-SIM iPhone 6 Plus Available in silver, gold, and space gray 158.1 mm x 77.8 mm x 7.1 mm 172 grams 5.5 inches, LED-backlit IPS LCD 1080-by-1920 pixel resolution at 401 ppi A8 chip with 64-bit architecture M8 motion coprocessor 16GB,64GB and 128GB New 8-megapixel iSight camera with 1.5µ pixels Autofocus with Focus Pixels 1.2-megapixel photos (1280 by 960) 1080p HD video recording (30 fps or 60 fps) Fingerprint identity sensor built into the Home button Talk time: Up to 24 hours on 3G Standby time: Up to 384 hours on 3G Video playback: Up to 14 hours NFC, VoLTE, WiFi, Bluetooth, 4G LTE Nano-SIM IOS8 FEATURE iPhone 6 VS iPhone 6 Plus UPDATE
  15. 15. 32 33
  16. 16. 3434 ដោយប្រើប្រាស់ចង្រ្កានក្តៅស្រាប់ រចនាឡើងជាពិសេស Pepper Lunch ផ្តល់ជូនអតិថិជនរបស់ខ្លួននូវការ គ្រប់គ្រងពេញលេញ លើអាហាររបស់ពួកគេ រួមមាន Premium Steak, Pepper Rice, Japanese Classic, Sizzling Curry Rice, Teppan Pasta និង Cambo Deluxe ដោយការបម្រើបែបធម្មជាតិនិងលើកទឹកចិត្ត ពួកគេ ធ្វើការសម្រេចចិត្តលើអាហារដោយខ្លួនឯង។ ទោះបីជាអាហារទាំងអស់នោះ ជាប្រភេទមុខម្ហូបអ្វីក៏ ដោយ អ្នកនៅតែអាចចម្អិនវាតាមវិធីរបស់អ្នក ដែលមាននៅក្នុង Pepper Lunch តែមួយគត់ប៉ុណ្ណោះ។ ជាមួយនឹងការផ្តោតចម្បងលើអនាម័យនិងសុខភាព ដើម្បីច្បាស់ថាអតិថិជនទាំងអស់ ពេញចិត្តអាហារ អនាម័យឈ្ងុយឆ្ងាញ់ប្លែកគេ បុគ្គលិកទាំង៥០នាក់របស់ Pepper Lunch សុទ្ធតែចូលវគ្គបណ្តុះបណ្តាលអំពី ក្រោមពាក្យស្លោកថា «ចំម្អិនអាហារតាមវិធីរបស់អ្នក! ទោះជាអ្នកចូលចិត្តសាច់គោ គ្រឿងសមុទ្រឬអាហារ ជប៉ុនក៏ដោយ អ្នកនឹងពេញចិត្តវា» Pepper Lunch Cambodia គឺជាភោជនីយដ្ឋាន ដែលនាំយកសាច់ និង បន្លែស្រស់ក្តៅៗ លាយឡំម្រេចឈ្ងុយឆ្ងាញ់ ទៅដល់អ្នកគ្រប់គ្នាដែលពេញចិត្តស្ទីកឈ្ងុយឆ្ងាញ់ ជាមួយនឹង គុណភាពខ្ពស់និងអនាម័យ។ បើកសម្ភោធផ្លូវការ ក្នុងខែមិថុនាឆ្នាំ២០១៤ Pepper Lunch Cambodia គឺ ជាសាខាថ្មីមួយ នៃ Pepper Lunch ដែលឈ្មោះម៉ាកដើមមកពីជប៉ុន ដែលមានសាខាលើសពី១៥០ នៅ ទូទាំងអាស៊ី។ អនាម័យពេលបម្រើការងារ។ ជាលទ្ធផល អតិថិជនតែងតែពេញចិត្តនឹងចូលមក Pepper Lunch។ ជាអ្នកគ្រប់គ្រងទូទៅ នៃ Pepper Lunch លោកចាន់ សំបូរ បានបញ្ជាក់ថា៖ «៩៥% នៃគ្រឿងទេសនិងវត្ថុ ធាតុដើមរបស់យើង ត្រូវបាននាំចូលក្នុងគុណភាពខ្ពស់ និងមានអនាម័យបំផុត។ ដូច្នេះប្រសិនបើអ្នកមិន ទាន់បានមក Pepper Lunch នោះទេ សូមមកភ្លក់រសជាតិនិងបទពិសោធន៍ថ្មីនៅទីនេះ ហើយអ្នកនឹង ពេញចិត្តវាជាមិនខាន»។ Under it slogan, “Sizzle It Your Way! Whether you are a beef lover, seafood fanatic or Japanese food buff, something’s bound to satisfy!”, Pepper Lunch Cambodia is all set to bring the piping hot goodness of fresh meat and vegetables to all who appreciate fine quality steak at great value and hygienic environment. Officially launched in June 2014, Pepper Launch Cambodia is a newly branch of Pepper Launch, Japanese franchise, having more than 150 branches all over Asian countries. Using a specially designed and patented hotplate and electromagnetic cooker, Pepper Lunch gives its customers total control over their meal including Premium Steak, Pepper Rice, Jap- anese Classics, Sizzling Curry Rice, Teppan Pasta and Cambo Deluxe by serving the meal in its most natural raw state and encouraging them to make their own decisions. Whether it is Beef Pepper Rice with Garlic Soy Sauce, medium rare Tenderloin Steak or beautifully browned Hamburger Steak, you can now sizzle it your way, only at Pepper Lunch. Focusing on hygiene and health at first to make sure all customers satisfy with delicious, unique and hygienic foods, all 50 staffs of Pepper Launch already got trained in hygiene. As the result, customers always gratify to enter Pepper Launch. As general manager of Pepper Launch, Chan Sambo finally ended, “95% of our food items or ingredients are imported in high hygienic quality. So, if you haven’t been Pepper Launch, please come here to get new taste and experience, and then you will like it.” D.I.Y. TEPPAN PEPPER LUNCH ចំអិនអាហារតាមវិធីរបស់អ្នកជាមួយភោជនីយដ្ឋានជប៉ុន 015 888 178 Go check out Pepper Launch at: AEON Mall, Second Floor 9:00 am - 10:00 pm «ផលិតផលគួរជាទីមោទនភាពរបស់ខ្មែរ បង្កើត ដោយជនជាតិខ្មែរ»ដោយមានទំនោរនិងគំនិត បង្កើតថ្មី សម្រាប់ពលរដ្ឋកម្ពុជាសម័យថ្មីហាងតែគុជ Poptea បានរីកចម្រើនយ៉ាងលឿនគួរឲ្យកត់ សម្គាល់ដែលបានពង្រីកសាខាដល់ទៅ១១កន្លែង ក្នុងរាជធានីភ្នំពេញ អាស្រ័យលើចំនួនកើនឡើង របស់អតិថិជន។ ជាមួយនឹងការបញ្ចូលគ្នានៃសម្ភារៈ បុរាណនិងទំនើប ដើម្បីបង្កើតជាការរចនាម៉ូតនិង រសជាតិយ៉ាងអស្ចារ្យ Poptea គឺជាហាងតែគុជ គួរជាទីមោទនរបស់ខ្មែរ បង្កើតដោយជនជាតិខ្មែរ ។ ជានាយប្រតិបត្តិ របស់ក្រុមហ៊ុន Poptea Cam -bodia Co., LTD លោកស៊ា ម៉ូនីរ៉ា បានឲ្យដឹងថា៖ «យើងមានទីតាំងល្អ ផលិតផលល្អ កន្លែងអង្គុយ ល្អ សេវាកម្មល្អ និងបុគ្គលិករួសរាយរាក់ទាក់។ បើគ្មានចំណុចទាំងនេះទេ យើងក៏មិនអាចកសាង ជំនួញជោគជ័យបែបនេះឡើយ»។ ខុសប្លែកពីហាងដទៃទៀត អ្វីដែលធ្វើឲ្យផលិតផល របស់ Poptea មានតែមួយនិងគុណភាពខ្ពស់ គឺ ដោយសារគ្រប់វត្ថុធាតុដើម គឺសុទ្ធតែនាំចូលពី តៃវ៉ាន់ រួមមានកំប៉ុង ម៉ាស៊ីន គុជ និងតែជាដើម។ ជាលទ្ធផល Popteaបានទទួលវិញ្ញាបនប័ត្រ សុខភាព ទទួលស្គាល់ពីតៃវ៉ាន់។ បន្ថែមពីលើ ភេសជ្ជៈដ៏សម្បូរបែបរួមទាំងតែគុជ Poptea ក៏ មានផ្តល់ជូននូវអាហារសម្រន់មួយចំនួនផងដែរ ជាពិសេសគឺនំសាំងវ៉ិច។ ក្នុងចំណោមភេសជ្ជៈ ទាំងអស់នោះ មានមួយចំនួនពេញនិយមខ្លាំង សម្រាប់អតិថិជនរបស់ Poptea ដូចជាសុកូឡា ជាមួយក្រែមស្រស់តែបៃតងទឹកដោះគោជូជាមួយ គុជផ្លែឈើ និងតែអ៊ូឡុងរសជាតិស្វាយនិងក្រូច ថ្លុង។ បើតាមសម្តីរបស់លោកម៉ូនីរ៉ា បានបញ្ជាក់ថាមាន ប្រទេសចំនួន៥ ដូចជាសហរដ្ឋអាមេរិក ចិន ហ្វីលី ពីន វៀតណាម និងម៉ាលេស៊ី បានស្នើសុំសិទ្ធិដើម្បី នាំយកឈ្មោះម៉ាក Poptea ទៅកាន់ប្រទេសរបស់ ពួកគេ ហើយឥឡូវគឺកំពុងស្ថិតក្នុងកិច្ចចរចារ។ ជាមួយនឹងគោលដៅប្រកបភាពសុទិដ្ឋិនិយម លោកម៉ូនីរ៉ូ បានបញ្ចប់ថា៖ «ហាងមួយចំនួននាំ យកឈ្មោះម៉ាកហាងបរទេសមកកម្ពុជា ប៉ុន្តែ Poptea មានគម្រោងពាំនាំឈ្មោះម៉ាកហាងទៅ កាន់បរទេស។ យើងចង់ឲ្យអ្នកគ្រប់គ្នាដឹងថាមិន មែនមានតែបរទេសនោះទេ ប៉ុន្តែខ្មែរក៏អាចធ្វើវា បានដែរ»។ Poptea, the best bubble tea in Cam-bodia: “Proudly Cambodian OriginalBrand, Build by Khmer People” Building a new and trendy conceptof tea and dessert shop for the newgeneration of Cambodia, Popteahas been rapidly expanded with 11Branches in Phnom-Penh due to itsincreasing numbers of customers.Capturing a mix of traditional toolsand modern equipments to assuregreat design and great taste, Pop-tea is a proudly Cambodian originalbrand, build by Khmer people. AsChief Executive Officer of PopteaCambodia Co., LTD, Monira-DanielSir, told, “We have really great loca-tions, great products, great seatingareas, good service and especiallyawesome staffs. Without them, wecannot build such a successful busi-ness.” Different from other shops, whatmakes Poptea products unique andhigh quality is that all of its raw mate-rials are from Taiwan including bottle,machine, bubble, tea and so on. Asthe result, Poptea got Certificate ofHealth from Ministry of Health of Tai-wan. In addition to variety of drinksincluding bubble tea, Poptea hasalso recently served some other fastfoods, especially sandwiches.Amongthose drinks, there are few most pop-ular products within customers inPoptea such as Chocolate with FreshCream, Milk Tea, Green Tea Yogurtwith Popping Boba and Pomelo Man-go Oolong Tea. According to Monira-Daniel, thereare 5 countries such as USA, China,Philippines, Vietnam and Malaysiaasking for the right to get Poptea franchise to their home countries,and now it is under negotiation. Withambitious and optimistic goal, Mon-ira-Daniel ended, “Some shops bringInternational brands with franchisesto the Country, but Poptea plans todeliver our franchise to abroad. Wewant everybody know that not onlyForeigners, but also Cambodianscan do it.” Go check out Poptea at: www.facebook.com/popteacambodia 017933351 / 077571555 / 015542020 / 092777329 / 0766666200 / 010259526 10:00 am - 9:00 pm
  17. 17. 36 37 www.facebook.com/jessyjuicekh jessyjuice168 #12 Sothea Ros Blvd, Chamkarmon District, Tonlebasak Quater Phnom Penh, 12203 012388112 PROMOTION BUY 2 GET 1FREE FROM 25TH OCTOBER TO 30TH OCTOBER Franchisee Contact Number : 012 255 804

×